高棉靈魂
ស្រណោះព្រលឹងខ្មែរ ដោយលោក អ៊ុត - សារិន អតីត សាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ អធិការ បថមសិក្សា បោះពុម្ពលើកទី ១ ចំនួន ៤ . ០០០ ក្បាល រក្សាសិទ្ធ ជូនចំពោះវិញ្ញាណក្ខន្ធរបស់បងប្រុសខ្ញុំ ដែលធ្លាប់បានបម្រើគតិជាតិ មាតិកា ស្រណោះព្រលឹងខ្មែរ ចំណងជើង ទំព័រ អារម្ភកថា - ក - ដំណើរឆ្លងកាត់តំបន់ខ្មែរក្រហម ជីវិតនៅតាមមន្ទីរ ការិយាល័យ ខ្មែរក្រហម ២៨ អារម្ភកថា ធំធេង គ្រោះថ្នាក់មាតុភូមិ និងសង្គមខ្មែរមកពីបក្សសម្ព័ន្ធកុម្មុយនិស្តអាស៊ី មានទំហំ និងជាក់ស្តែងពេកពុំអនុញ្ញាតិឱ្យកូនខ្មែរម្នាក់ៗនៅព្រងើយកន្តើយ ពួក ឬទាស់ទែងខ្វែងគំនិតគ្នាតទៅទៀតបានទេ ។ ប្រកាន់បក្ស ពេលវេលារបស់យើងម្នាក់ៗទាក់ទងទៅនឹងអាយុជីវិត នៃប្រទេសជាតិ និង សង្គមជាតិទាំងមូល ។ ការភ័ន្តច្រឡំក្នុងទស្សនៈនយោបាយអាចកាត់ថ្លៃជីវិតប្រទេស ជាតិខ្លួនឯង ព្រោះប្រជាជាតិដ៏តូចរបស់យើងមានស្ថានភាពភូមិសាស្ត្រ និងនយោបាយ ស្រួយជាងប្រជាជាតិដទៃទៀតក្នុងភូមិភាគឥណ្ឌូចិននេះ ហើយប្រជាជាតិរបស់យើង ត្រូវបានកំលាំងព្យុះនៃប្លុកកុម្មុយនិស្តអាស៊ីប្រទាញ តាមរយះយួនខាងជើងឱ្យចូលទៅ ក្នុងរង្វង់លានប្រកួតរបស់គេ ដែលយើងមិនត្រឹមតែពុំអាចទាញយកផលប្រយ...