柬埔寨原文:高棉靈魂




 ស្រណោះព្រលឹងខ្មែរ


ដោយលោក អ៊ុត-សារិន


អតីត សាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ អធិការ បថមសិក្សា


បោះពុម្ពលើកទី ១ ចំនួន ៤.០០០ ក្បាល


រក្សាសិទ្ធ


ជូនចំពោះវិញ្ញាណក្ខន្ធរបស់បងប្រុសខ្ញុំ ដែលធ្លាប់បានបម្រើគតិជាតិ




មាតិកា


ស្រណោះព្រលឹងខ្មែរ


ចំណងជើង


ទំព័រ


អារម្ភកថា


-ក-


ដំណើរឆ្លងកាត់តំបន់ខ្មែរក្រហម


ជីវិតនៅតាមមន្ទីរ ការិយាល័យ ខ្មែរក្រហម


២៨




អារម្ភកថា


ធំធេង គ្រោះថ្នាក់មាតុភូមិ និងសង្គមខ្មែរមកពីបក្សសម្ព័ន្ធកុម្មុយនិស្តអាស៊ី មានទំហំ និងជាក់ស្តែងពេកពុំអនុញ្ញាតិឱ្យកូនខ្មែរម្នាក់ៗនៅព្រងើយកន្តើយ ពួក ឬទាស់ទែងខ្វែងគំនិតគ្នាតទៅទៀតបានទេ ។ ប្រកាន់បក្ស


ពេលវេលារបស់យើងម្នាក់ៗទាក់ទងទៅនឹងអាយុជីវិត នៃប្រទេសជាតិ និង សង្គមជាតិទាំងមូល ។ ការភ័ន្តច្រឡំក្នុងទស្សនៈនយោបាយអាចកាត់ថ្លៃជីវិតប្រទេស ជាតិខ្លួនឯង ព្រោះប្រជាជាតិដ៏តូចរបស់យើងមានស្ថានភាពភូមិសាស្ត្រ និងនយោបាយ ស្រួយជាងប្រជាជាតិដទៃទៀតក្នុងភូមិភាគឥណ្ឌូចិននេះ ហើយប្រជាជាតិរបស់យើង ត្រូវបានកំលាំងព្យុះនៃប្លុកកុម្មុយនិស្តអាស៊ីប្រទាញ តាមរយះយួនខាងជើងឱ្យចូលទៅ ក្នុងរង្វង់លានប្រកួតរបស់គេ ដែលយើងមិនត្រឹមតែពុំអាចទាញយកផលប្រយោជន៍អ្វី សោះប៉ុណ្ណោះទេ ថែមទាំងនាំសង្គមជាតិទៅរកសេចក្តីស្លាប់សឹងចៀសមិនផុតទៀតផង ប្រសិនបើប្រទេសជាតិធ្លាក់ទៅក្នុងកណ្តាប់ដៃកុម្មុយនិស្ត ។


បើប្រជាជាតិធ្លាក់ទៅក្នុងកណ្តាប់ដៃកុម្មុយនិស្ត យើងនឹងបាត់បង់ ទឹកដីតែម្តង ព្រោះកំលាំងយៀកណាមសង្គមនិយមទាំងពីររួមគ្នា ( បើកុម្មុយនិស្តលេបខ្មែរបាន ហើយ តើយៀកណាមខាងត្បូងអាចទប់ទល់នឹងកុម្មុយនិស្តតទៅទៀតបានដែរឬទេ ) អាចលេបទឹកដីខ្មែរដោយមិនបាច់ទំ ពារ ។


សព្វថ្ងៃនេះ គ្មានគំនិតចក្រពត្តិនិយម និងគំនិតរាតត្បាតទឹកដីនិយម ( Expansionnisme) បែបថ្មីណាមួយមានសម្ផស្សស្នេហ៍ នឹងកំលាំងស្រូប (Force d'attraction) ជាជាងគំនិតបញ្ឆេះភ្លើងសង្គ្រាម បដិវត្តសង្គមនិយមនេះទេ ។




តាមរយះទ្រឹស្តី « ម៉ាក្សីស្ត ឡេនីនិស្ត » យួនយៀកកុង- យៀកណាមខាងជើងដែល នៅមានគំនិតជាតិនិយមខ្លាំងនៅឡើយ ឈានមកលេបទឹកដីឥណ្ឌូចិនទាំងមូល សមនិង ជាតិយួនជាពូជសាសន៍ខ្លាំង ឆ្លាត ពូកែ ជាងយើងទៀតផង ។


តើបក្សកុម្មុយនិស្តខ្មែរ អាចមានអ្វីអះអាងបានចំពោះគ្រោះថ្នាក់នេះ? តើ បក្សកុម្មុយនិស្តខ្មែរអាចឱ្យទ័ពត្រួតត្រា (Force d'ocupation) របស់យួនខាងជើង ដកថយពីទឹកដីខ្មែរបានទេ?


បើខ្មែរថ្នាក់ទៅក្នុងកណ្តាប់ដៃកុម្មុយនិស្ត « សង្គមខ្មែរថ្មី » និងអស់ខ្លឹមសារ ជាតិ (Essesce nationale) អស់គោលចរិកជាតិ (Entité nationale) ។ សង្គម ខ្មែរថ្មីរតូវប្រែក្លាយទៅតាម « សង្គមម៉ាក្សីស្ត » ។


បើអស់ខ្លឹមសារជាតិហើយ (មានព្រះពុទ្ធសាសនាជាអាទិ៍) សង្គមខ្មែរច្បាស់ ជារលាយចូលទៅក្នុងសង្គមជាតិយួនដោយមិនដឹងខ្លួន ព្រោះកំលាំងស្រូបពីសំណាក់ សង្គមយួនត្រូវតែគ្របសង្កត់ទប់មិនឈ្នះមក លើសង្គមខ្មែរ ។ នេះហើយជាដង្ហើមចុង ក្រោយនៃជីវិតខ្មែរ !!!


គឺក្នុងគោលបំណងជួយបំភ្លឺគោលដៅខ្លះៗ នៅក្នុងផ្ទៃក្នុងបញ្ហាខ្មែរ និងចង់ឆ្លុះ៖ បង្ហាញនូវគ្រោះថ្នាក់ធំ១ លេចចេញមកពីពួកកុម្មុយនិស្តនៅក្នុងប្រទេស ទើបខ្ញុំប្រថុយ បើកកកាយនូវអនុស្សាវរីយ៍ផ្ទាល់ខ្លួន ដែលខ្ញុំបានជួបប្រទះ៖ បានហែលឆ្លងខ្លួនឯងនៅ ក្នុងជួរខ្មែរក្រហម ក្នុងរយះពេលប្រាំបួនខែ ។


តាមពិតកូនសៀវភៅតូចនេះ គ្រាន់តែជាកំរងអនុស្សាវរីយ៍ (Album de souvenirs) ផ្ទាល់ខ្លួនមួយតូចប៉ុណ្ណោះ៖ ឬជាកំរងឯកសារពីតំបន់ខ្មែរក្រហម ។




សូមឱ្យកូនឯកសារនេះបានក្លាយទៅជាវិភាគទាន


ដ៏ស្តួចស្តើងមួយក្នុងការ


បង្រួបបង្រួមរវាងខ្មែរ និងខ្មែរក្នុងកាលះទេសះបច្ចុប្បន្ននេះ ។ ធ្វើនៅភ្នំពេញ ថ្ងៃទី ២៨ កក្កដា ១៩៧៣


អ.ស.


ដំណើរឆ្លងកាត់តំបន់ខ្មែរក្រហម


។ ថ្ងៃ ១៧-១៨ មេសា ១៩៧២ យើងបានទទួលដំណេកនៅក្នុងខ្ទមចំការដែលគេបោះបង់ចោល ។ មេកងឈ្លប « រណសិរ្ស » ជាអ្នកទទួលខុសត្រូវលើសន្តិសុខ និង ដំណើរ យើងខ្ញុំបានយកសំពត់កៅស៊ូពីរផ្ទាំងអោយយើងក្រាលលើដី ធ្វើជាកន្ទេល រាត្រីស្ងាត់ជ្រងំ អំពិលអំពែកហើរព្រោងព្រាតឃើញកូនពន្លឺភ្លឹបភ្លែតៗ ។ មេ កងឈ្លប សុំឆែកកាបូបយើងក្រែងមានអាវុធ ឬវិទ្យុក្នុងនោះ ។ គេស្ទើរសុំ កុំជក់បារី ក្រែង « ឆ្នាំង» មើលឃើញ ។ នៅជំវិញយើង កងឈ្លប ៦ ឬ ៧ ទាក់ ផ្លាស់វេនគ្នាយាម។


ព្រឹកឡើង ថ្ងៃ ១៨ មេសា វេលាម៉ោង ៥ កងឈ្លបជូនដំណើរយើង ទៅកាន់ភូមិមួយទៀត នៅចំងាយប្រមាណ ៧ ឬ ៨ គ.ម ពីស្រុកកន្ទួតក្នុង ខេត្តកណ្តាល ។ ភ្លៀងដើមឆ្នាំធ្លាក់ជោកជំរហូលដល់ភូមិ យើងជួបប្រទះកង ឈួបមួយក្រុមទៀត មានពីរនាក់កំពុងបរិភោគអាហារ ។ យើងបានស្វា គមន៍ « ភាតរភាពបដិវត្តន៍ ជាមួយកងឈ្លបទាំងនោះ៖ ហើយពួកគេបាន « ហៅយើងអោយចូលរួមអាហារជាមួយពួកគេ តែពួកគេសំលឹងយើងដោយយកចិត្ត ទុកដាក់ ដូចមានអាការៈចំលែកអ្វីម៉្យាងនៅក្នុងខ្លួនយើង ប្រហែលជាគេមិនពេញចិត្ត និង របៀបស្លៀកពាក់ឬអាកប្បកិរិយារបស់យើងក៏មិនដឹង ។ គេមិនសួរដេញដោល យើងទេ ។ ចំណែកយើងវិញ យើងក៏រក្សា «លក្ខណ៍ការសម្ងាត់» មិនហ៊ានដេញ




ដោលសួរគេវិញដែរ សូម្បីតែឈ្មោះភូមិក៏យើងមិនហ៊ានស្នើសូរ ព្រោះ៖ « ស្នងការ នយោបាយ » ធ្វើការបង្កប់ខ្លួននៅទីក្រុងភ្នំពេញ ម្នាក់ដែលជូនដំណើរយើង បាន ក្រើនរំលឹកកុំអោយ យើងបង្ហើបប្រាប់ឈ្មោះពិតប្រាកដ ឬ មុខងាររបស់យើងអោយ នរណាដឹងអោយសោះ ។ យើងបានជួបស្នងការនយោបាយ ក្រុងនេះនៅរាត្រីថ្ងៃទី ១៧ មេសា ១៩៧២ តែយើងពុំស្គាល់ឈ្មោះ៖ ឬ មុខងារដើមរបស់ « មិត្ត» នេះ៖ ទេ ។ រឿង រក្សាការសំងាត់គ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈជាវិន័យទីមួយរបស់អង្គការខ្មែរ ក្រហមដែលយើងបានទទួលតាមផ្លូវ ។


នៅម៉ោង ៨ កន្លះយប់យើងបានចូលមដល់ភូមិមួយទៀត ដោយ ដើរតាមភ្លឺ ស្រែខ្ពស់ ១ សម្បូណ៍ទៅដោយដើមត្នោតនិងដើមសង្កែ ។ អ្នក ស្រុកម្នាក់នៅក្នុង ភូមិនេះបានជូនដំណើរយើងបន្តទៅមុខទៀត ។ ក្រុមរួម ដំណើររបស់យើងកើនបានគ្នា ៧ ? នាក់ ។ យើងពុំដឹងថាគេមានបំណងនាំ យើងទៅដល់ណា ទំព័រផ្សងព្រេងមួយបែបថ្មីរបស់យើងបានបើកឡើង មិនខុសពីពាក្យពោលថា ដើរទៅចូលរូងខ្លា » ទេ តែយើងមានជំនឿខ្លះ៖ ១ ទៅលើសមត្ថភាពដោះកូនរបស់យើង និងទៅលើសន្តានចិត្តជ្រះថ្លាផ្ទាល់ខ្លួន ក្នុងបញ្ហាជាតិ ។


បន្ទាប់ពីយើងមានការឈឺចាប់ និងអំពើរឈ្លានពានរបស់យៀកកុង និងយៀក ណាមខាងជើងមកលើទឹកដីខ្មែរមក យើងរឹតតែមានការឈឺចាប់ពើតខ្លាំងណាស់ទៅ ទៀតក្នុងរឿងឃុបឃិតរបស់ខ្មែរក្រហម ជាមួយយៀក កុង យៀកណាមខាងជើង ។


ដល់ពាក់កណ្តាលអធ្រាតយើងបានមកដល់ផ្សារស្គន់ ទន្លេបាទីហេវហត់រសេះ៖ រសោះដៃជើង ព្រោះគឺជាលើកទីមួយដែលយើងធ្វើដំណើរដោយជើងចំនួន ៦ ឬ ៧


ម៉ោង ។ ប្រធានរណសិរ្សនៅផ្សារស្គន់រៀបចំអោយយើង សំរាកនៅផ្ទះទៀមចិនមួយ ដែលម្ចាស់បានបោះបង់ចោល ។ យប់នោះយើង បានទទួលដំណេកលក់ស្កប់ស្កល់ ។


ថ្ងៃ ១៥-២០ មេសា :


ព្រឹកឡើងការចាប់អារម្មណ៍ដំបូងរបស់យើង គឺសភាពស្ងាត់ជ្រងំរបស់ទីប្រ ជុំជននេះ ។ ផ្ទះ៖ធំ១ ទៀមចិនជាច្រើនត្រូវបិទទ្វាចោល ។ មានគ្រួសារ ៧ ឬ ៨ គ្រួសារ ប៉ុណ្ណោះដែលក្រាញនៅទីនេះ ។ ប្រធានរណសិរ្សជាកូនចៅចិនមាឌធំដំបងរូបរាងស្អាត ឬកពាសង្ហា បឺតបារីសង្កែធ្វើវាហ៏ ។ យើងឆ្ងល់ថាហេតុអ្វីក៏មិត្តនេះមិនរត់ទៅនៅរកស៊ី ឯផ្សារកន្ទួត ឬភ្នំពេញបែរជា នៅឃុបឃិតនិងខ្មែរក្រហមយៀកកុង-យៀកណាមខាង ជើងឯណេះទៅវិញ? ឬមួយក៏ក្រាញចាំឆ្លៀតធ្វើឈ្មួញកណ្តាលរកស៊ីជាមួយ « អង្គការ » ទេដឹង ? ។


ម៉ោងប្រមាណ ៦ កន្លះព្រឹក គេហៅយើងទៅបរិភោគបាយនៅលើផ្ទះធំមួយ ដែលម្ចាស់បោះបង់ចោល ។ នៅទីនោះយើងបានជួបប្រទះនិង សំដែងការគួរសមជា មួយមិត្តមេបញ្ជាការ « កងរយ » (កងអនុសេនាធំ) មេបញ្ជាការកងវរសេនាតូច និង មិត្តស្នងការនយោបាយពីរនាក់ទៀត ។ មិត្តទាំងអស់នោះ សំដែងទឹកចិត្ត សោមនស្សរីករាយចំពោះវត្តមានរបស់យើង នៅក្នុងជួររបស់គេ ។ មានស្នងការ នយោបាយម្នាក់ អតីតជាគ្រូបង្រៀន បានហុចបារីសញ្ញាស្លឹកមាសមកខ្ញុំមួយហើយសួរ សុខទុក្ខរបស់យើងនៅតាមផ្លូវ ។ យើងក៏សំដែងអំណរគុណតបតទៅគេវិញ ហើយរង់ ចាំសំនួរដទៃទៀត តែ មិត្តនោះបែរជានិយាយពីជីវប្រវត្តិខ្លះ៖ ១ របស់គេប្រាប់ខ្ញុំទៅវិញ គឺតេជា អតីតគ្រូបង្រៀនធ្លាប់ « ជាប់នឹងចលនាបដិវត្តន៍» នេះជាយូរមកហើយ ។




ក្រោយព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ គេក៏រត់មករួមកំលាំងនៅក្នុងព្រៃ ព្រោះមិត្ត នោះធ្លាប់ « បែកមុខបែកមាត់ » ( ភាសារបស់គេមានន័យថា : បែកការណ៍សំងាត់ > ម្តងរួចមកហើយ ។ មិត្តនោះបានប្រាប់មកយើងទៀតថា ប្អូនប្រុសរបស់គេម្នាក់ ទៀតជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិឈ្មោះ ស.ត.ឆ. បានរត់ចូលមករួមកំលាំង បដិវត្តន៍របស់គេចំនួន ៤ ខែមុននេះដែរ ។


មិត្តម្នាក់ទៀត ប្រហែលជាស្នងការនយោបាយ « កងរយ » បានពិភាក្សា ជាមួយយើងពីបញ្ហា « ស្តេចសីហនុ » ។ មិត្តនោះប្រហែលជាយល់ថា យើងពិតជា « ស្នួល » ខែរក្រហមធ្វើការនៅក្រុងភ្នំពេញ ធ្នាប់ « ជាប់ចលនាតស៊ូ » របស់គេតាំងពី ជំនាន់ស្តេចសីហនុ បានជាមិត្តនោះធ្លោយ សហរ អង្គការមិនអោយសើបម ស្រុកខ្មែរក្នុងពេលឥឡូវនេះទេ ព្រោះបើអោយសីហនុមកច្បាសជាប្រជាជនរត់ទៅរក សីហនុហើយ ចំណែក យើងវិញ យើងពិតជាបោសគូថទទេ ។


ឮសំដីនេះភ្លាម ខ្ញុំភ្ញាក់ព្រើត ព្រោះដំបូងខ្ញុំគ្រាន់តែសង្ស័យថាខ្មែរ ក្រហម និង ស្តេចសីហនុ ម្តេចទៅជាត្រូវរូវនឹងគ្នាទៅរួច បើម្ខាងជាកុម្មុយនិស្ត ម្ខាងទៀតជាស្តេច ជាសក្តិភូមិ ។ នៅមានចំនុចជាច្រើនទៀតដែលយើងនៅស្រពិចស្រពិល តែយើងមិន ហ៊ានបង្ហើបសួរ គឺចំណុចទាក់ទង និង រណសិរ្ស និងរាជរដ្ឋាភិបាល រួបរួមជាតិកម្ពុជា និង យៀកកុង-យៀក ណាមខាងជើង ។


ព្រោះតែយើងចង់ដឹងពីការពិត នៅក្នុងបញ្ហាខ្មែរ និងព្រោះតែឈឺចាប់នឹង រឿងខ្មែរក្រហមចូលហ៊ុន និងយៀកកុង-យៀកណាមខាងជើង ក្នុងការកាប់សំលាប់ ខ្មែរគ្នាឯង ទើបយើងប្រថុយខ្លួនឆ្នើមមាចដើរចូលភ្លើង ដោយមានអាវុធម៉្យាង គឺឆន្ទះ៖


សំរបសំរួលខ្លួនឯងទៅតាមស្ថានភាព និង ឆន្ទះស្រឡាញ់អ្វីដែលជាខ្មែដូចដែលលោក ឈូក ម៉េងម៉ៅ វរជន « ខ្មែរ កណ្តាល» ស្អាតស្នំមួយរូប ធ្លាប់ស្រក់ទឹកភ្នែកពេលណា លោករំលឹកពី « ព្រលឹងខ្មែរម្តងៗ »....។


កាលបើយើងឃើញមិត្តផ្លោះធ្លោយហ៊ាននិយាយពី «បញ្ហាសីហនុ» នៅចំពោះ មុខខ្ញុំមិត្តស្នងការក្រុងភ្នំពេញក៏ហៅមិត្តនោះទៅខ្សឹបស្ងាត់ៗ ប្រហែលជាគេហាមប្រាម មិនអោយនិយាយរឿងនេះតទៅទៀត ឬគេខ្សឹបប្រាប់គ្នាគេថាមិនមែន « ស្នួល » ខ្មែរ ក្រហមក៏មិនដឹង ។


នៅម៉ោង ៤ រសៀល មានមនុស្សពីរនាក់ យកកង់មកបញ្ជី៖យើងទៅកាន់ ភូមិខ្ទារត្បែង ចំងាយប្រមាណ ១ គ.ម កន្លះពីផ្សារស្គន់ ។ នៅតាមផ្លូវយន្តហោះ តេ ២៨ ពីរគ្រឿងទើបតែវិលត្រឡប់មកពីទំលាក់គ្រាប់បែក ។


ភូមិខ្នារត្បែងក៏មានសភាពស្ងាត់ជ្រងំ យូរៗគេជួបប្រទះអ្នកស្រុកម្នាក់ ។ ផ្ទះ៖ ក្បឿងជាច្រើនត្រូវគេបោះបង់ចោល និងត្រូវគ្រាប់បែកធ្លុះធ្លាយ ដំបូល ជញ្ជាំង ។ នៅក្រោមផ្ទះពីរខ្នងកងទ័ពខ្មែរក្រហមមួយក្រុម មានគ្នា ប្រមាណ ៥០ នាក់កំពុងរៀប ចំបរិភោគបាយជាមួយ និងយុវនារី៤នាក់ ដែលយើងសន្និដ្ឋានថាជាពេទ្យសំរាប់កងទ័ព



កងទ័ពនេះជាកងទ័ពនេះជា កងទ័ពប្រចាំតំបន់ ១៥. មិត្តមេបញ្ជាការទទួល យើងដោយរាក់ទាក់ គេយកនំនិងឪឡឹកទុំមកអោយយើងបរិភោគ រួចក៏សាកសួរយើង ពីស្ថានភាពនៅទីក្រុងភ្នំពេញ ពីនាយទាហានសាធារណរដ្ឋ ពីអាមេរិកាំង ។ ចំលើយ របស់យើង ថាគ្មានទ័ពអាមេរិកាំងនៅភ្នំពេញទេ ហាក់ដូចធ្វើអោយគេមិនជឿ និងមិន




ពេញចិត្តសោះ ។ តេឆ្លៀតឱកាសកំពុងសន្ទនាគ្នា ដើម្បីបំផុសកំហឹងរបស់គេ កំហឹង បដិវត្តន៍ចំពោះរបបសាធារណរដ្ឋយើង ។ គេចោទថាជា «ឆ្កែបំរើអាមេរិកាំង ជាចក្រ ពត្រ ជាពួកមូលធននិយម យោធានិយមហ្វាស៊ីស ជិះជាន់សង្កត់សង្កិន ឃើញយើងនៅ ស្ងៀមធ្វើមុខស្មើ មិត្តនោះក៏ផ្អាកធម៌ទេសនារបស់គេ ។


ថ្ងៃ ២០ មេសា :


ព្រឹកឡើងមិត្ត « នីរសា» ម្នាក់ទៀតទទួលភារៈ៖ ជូនដំណើរយើង ទៅទៀត ។ យើងភ្លេចជំរាបថា មិត្តស្នងការនយោបាយធំក្រុងភ្នំពេញ ដែលជូនដំណើរយើងមក ដល់ស្គន់ទន្លេបាទី ត្រូវបានវិលត្រឡប់ចូលក្រុងភ្នំពេញវិញ ។ ពីខ្នារត្បែងតទៅយើង មានភ័ព្វវាសនាបានជិះម៉ូតូហុងដាម្តង ។ យើងបានឆ្លងកាត់ភូមិតូចជាច្រើន ហើយ សរសៀតាមផ្លូវរថភ្លើងភ្នំពេញ-កំពត មិត្តនីរសា បានប្រាប់យើងថា យើងចូលក្នុងដែន ដីខេត្តតាកែវហើយ ។ ភូមិនានាចាប់មានជីវិតអ៊ូអរជាធម្មតា ។ នៅតាមផ្លូវ យើងជួបប្រទះលេណដ្ឋានជាហូរហែ ប្រជាកសិករប្រកបការងារដូចប្រក្រតី ការលក់ ដូរ នំ ចំណីបន្តិចបន្តួច មានចប់តាមផ្លូវ ។ នៅម៉ោង ១១ យើងបានឆ្លងផ្លូវជាតិ លេខ ៣ ក្បែរផ្លូវលំឆ្ពោះទៅស្រុក បរសែត ។ ផ្ទះថ្មជាច្រើនខ្នងនៅអមផ្លូវជាតិ ត្រូវ បាក់បែកខ្ទេចអស់ នៅសល់តែគំនរឥដ្ឋរប៉ាត់រប៉ាយ ។ ថ្នល់ជាតិ ត្រូវជីកគាស់ កាត់ផ្តាច់ ដោយអន្លើ ។


យើងបានមកឈប់សំរាកនៅមុខវត្តមួយនៅខាងត្បូងថ្នល់ជាតិ ចំងាយប្រ មាលា ២ គ.ម ។ នៅទីនោះមានរទេះបងប្អូនអ្នកស្រុកជាច្រើន ដែល រត់ភៀសខ្លួន ឬពួកខ្មែរក្រហមជម្លៀសមកដល់ទីនេះ ។ បន្តិចក្រោយមកមានឡានស្សីបខ្មែរក្រហម


មួយគ្រឿងចងស្លឹកឈើ បើកមកឈប់នៅក្នុងវត្ត ។ នៅក្នុងសាលារៀន និងនៅក្រោម កុដិព្រះសង្ឃ យើងប្រទះឃើញកងទ័ពខ្មែរក្រហម ឬខ្មែររណសិរ្សដេកលើអង្រឹងនីឡុង ព្រោងព្រាតដូចហ្វូងប្រចៀវ ។


នៅម៉ោង ១២ ថ្ងៃត្រង់ យើងបានមកដល់ទីរួមផ្សារបរសែត ។ ទៀមចិន លក់ឥវ៉ាន់ ៥ ឬ ៦ នៅបើកទ្វាស្ងាត់ជ្រងំ ។ មិត្តន៍រសាបាននាំយើងទៅជួបប្រធាន តំបន់ដែលជាអតីតគ្រូបង្រៀនធ្លាប់ធ្វើការនៅសាលាបថម សិក្សាសន្ធរម៉ុក ហើយដែល បានចេញទៅនៅព្រៃ តាំងពីឆ្នាំ ១៩៦៦ ។ យើងពុំអាចស្រាវជ្រាវរកឈ្មោះដើម ឃើញទេ យើងគ្រាន់តែស្គាល់ឈ្មោះ៖ បដិវត្តន៍របស់គេប៉ុណ្ណោះ (ឈ្មោះហំ > មិត្តហ៍ក្រោយពីបានអានលិខិត របស់មិត្តស្នងការនយោបាយក្រុងភ្នំពេញហើយ ក៏ចាប់ ផ្ដើមសួរពត៌មានពីយើង ពីឈ្មោះពិតប្រាកដរបស់យើង ពីអាជីវកម្មនៅក្នុងសង្គមចាស់ ( នេះជាសំដីរបស់គេ) ពីស្រុកកំណើត ពីទីកន្លែងធ្វើការ ។ បន្ទាប់មកគេក៏ចាក់ទឹក តែហុចមកអោយយើង ព្រមទាំងនាំយើងទៅស្រស់ស្រូបបបរស និង ត្រីងៀត ។ គឺមិត្ត ហំនេះហើយដែលជាអ្នកត្រួតត្រាតំបន់ដង្កោ ស្រុកកណ្តាលស្ទឹង មានឡានអ៊ុ ស៊ុយ ស៊ុយមួយ និង ម៉ូតូហុងដាជាច្រើនសំរាប់ប្រើការ ។ គឺជាបុរសមាឌទាប មាំ កំពស់ប្រមាណ ១.៥៨ ម មិនសូវនិយាយស្តីមានអាយុប្រមាណ ៤០ ឆ្នាំ ។


នៅម៉ោង ២ រសៀល មិត្តនីរសាដែលបានជូនដំណើរយើងបន្តទៅ មុខទៀត ។ មិត្តហំបានសរសេរកូនសំបុត្រមួយអោយយើងកាន់ហើយប្រាប់ថា អោយយក លិខិត នេះទៅប្រគល់អោយមិត្តហង់ ឈ្មោះបដិវត្តន៍ នៅ មន្ទីរ៣០៥ ផ្ទាល់ដៃ ។ យើងធ្វើដំណើរកាត់តាមភូមិកាត់ភ្លុក-ក្រសាំង មក ដល់ភូមិវាលល្អៀងក្នុងសង្កាត់ផុង


ក្នុងខេត្តកំពង់ស្ពឺ ។ មិត្តន៍រសាបានណែនាំ យើងអោយប្រើពាក្យ «ហូប» ជំនួសពាក្យបរិភោគ ឬ ញ៉ាំ ហើយអោយទំលាប់ប្រើពាក្យ « មិត្ត » ដូចគេដូចឯង ។ មកទល់នឹងថ្ងៃនេះ៖ យើងបានជួប យៀកកុងតែ ២ នាក់ប៉ុណ្ណោះ ដែលកំពុងអង្គុយស៊ី គុយទាវនៅភូមិក្រសាំង កាត់ភ្លុក ។


មកដល់ភូមិវាលល្អៀង មិត្តនីរសា បន្ទាប់ពីបានប្រគល់យើងនិងលិខិតមិត្ត ហំ អោយអនុប្រធាន « មន្ទីរនីរសា » នៃភូមិភាគពិសេសហើយក៍ វិលត្រលប់ក្រោយវិញ ។ មិត្តមាំង (ឈ្មោះបដិវត្តន៍) ជាអនុប្រធានមន្ទីរ នីរសា នាំយើងទៅសំរាកនៅក្នុង ផ្ទះអ្នកស្រុកមួយខ្នង ដែលគេយកធ្វើជា ឃ្លាំងផ្ទុកឥវ៉ាន់ មាន សំពត់ ប្រេងកាត អំបិល សំពត់កៅស៊ូ ជាដើម ។ មន្ទីរ ឬក្រុមនេះមានភារះសំរាប់ចាត់ចែងដឹកជញ្ជូន ឥវ៉ាន់ ពីតំបន់ស្លាងកោះធំ (តំបន់ ២៥ ឬ ពីស្គន់ ទន្លេបាទី យកទៅភូមិភាគពិសេសដោយ ឆ្លងកាត់តាមផ្លូវលេខ ៤ ។ មានឡានធំបីដែលសុទ្ធជាឡានរត់ឈ្នួល (ឡានរត់ឈ្នួល ធំមួយ មានដាក់យីហោ ហុក-ហេង) ម៉ូតូហុងដា ៣ គ្រឿងនិងទោចក្រយាន ៤ ឬ ៥ ទៀតព្រមទាំង ដំរី ៣ ក្បាលទុកសំរាប់អោយក្រុមនីរសា ប្រើប្រាស់ក្នុងការដឹកជញ្ជូន ឥវ៉ាន់ ។


ថ្ងៃ ២០ មេសាដល់ថ្ងៃ ១២ ខុសភា ១៩៧២ :


នៅថ្ងៃដំបូង ប្រជាកសិករនៅក្នុងភូមិវាលល្អៀង ទទួលអបអរសាទរ និង យើងខ្លាំងណាស់ ។ គណៈកម្មការរណសិរ្សភូមិបាននាំគ្នារៀបចំបាយទឹកម្ហូបចំណីទទួល យើង ព្រមទាំងរៀបចំរាត្រី សិល្បះតូចមួយសំដែង ដោយ កុមារា-កុមារីនៅក្នុងភូមិ ជូនជាកិត្តិយសដល់យើងទៀតផង ។ គឺជាថ្ងៃដំបូង ដែលយើងបានឃើញទិដ្ឋភាពនៃ




ចំរៀង និង របាំរបស់អង្គការបដិវត្ត ខ្មែរក្រហម ។ យើងមានក្តីរំភើប និង សោមនស្ស ជាខ្លាំង ចំពោះមេត្រីភាព និងការយកចិត្តទុកដាក់របស់បងប្អូនប្រជាកសិករហើយ យើងក៏បានថ្លែងអំណរគុណដោយទឹកចិត្តស្វាមីភក្តី និង មេត្រីភាពតបតទៅរកបងប្អូន ទាំងអស់នោះវិញ ។ ការយកចិត្តទុកដាក់របស់បងប្អូនប្រជាកសិករមកលើរូបយើង ហាក់ធ្វើអោយមិត្តមាំង និង សហការីរបស់គេច្រណែននឹងយើងខ្លះៗដែរ ។


ប្រជាកសិករនៅភូមិវាលល្អៀង មានជីវភាពក្រខ្សត់ខ្លាំងណាស់ ម្ហូបចំណី ត្រី សាច់ ពុំមានគ្រប់គ្រាន់ទេ ។ បងប្អូនទាំងនោះ៖នៅជំពាក់ចិត្ត ទៅលើ « សម្តេចម៏ » យ៉ាងជ្រៅ ។ មានចាស់ទុំជាច្រើននិយាយសរសើរពី « សម្តេចឪ » ហើយត្អូញត្អែរថា « សព្វថ្ងៃនេះរាស្ត្រគ្នារងាណាស់ រងាដូចកូន មាន់បាត់មេ » «បាត់សម្តេចសីហនុ) ប្រជាកសិករនៅតែសង្ឃឹមថា សម្តេចសីហនុនឹងវិលមកកាន់អំណាចវិញនៅពេលណា ដែលកងទ័ពរណសិរ្សវាយយកភ្នំពេញបាន ។ ។


ចំណែកមិត្ត មាំង និង មិត្តចាន់ ប្រធានមន្ទីរនីរសានេះវិញសុទ្ធតែ ជាក្របខ័ណ្ឌ កុម្មុយនិស្ត ។ គេនាំគ្នាលាក់បំបិទការពិតមិនទាន់អោយប្រជា កសិករនៅក្នុងតំបន់ នេះដឹងទេ ។ នេះជាយុទ្ធវិធីប្រមូលកំលាំងមួយរបស់ អង្គការខ្មែរក្រហម។


ថ្ងៃបន្ទាប់មក ដុនចស់ម្នាក់ឈ្មោះយាយ ម៉ែន បាននាំយើងទៅនៅ ផ្ទះថ្មីមួយ ខ្នងទៀតដែលទើបនឹងសង់ហើយ ។ យើងបានទទួលការឧបត្ថម្ភ យ៉ាងកក់ក្តៅពី សំណាក់ដូនចាស់នេះ និងញាតិមិត្តចាស់ទុំជិតខាងដទៃទៀត ។ សឹងតែរាល់ថ្ងៃញាតិ មិត្តជិតខាងយកនំចំណី ថ្នាំជក់ ដូចខ្ចី ស្លឹកសង្កែមក អោយយើងហើយនៅពេលល្ងាច ១ បងប្អូនទាំងនោះ៖ តែងនាំគ្នាមកសួរសុខទុក្ខ ជាមួយយើងបង្កើតជាចំណងមេត្រីភាព




និងការយល់គ្នាទៅវិញទៅមករឹតតែជិតស្និទ្ធថែមទៀត ។


មានពេលខ្លះ៖ យើងនឹករលឹកមកកូនប្រពន្ធ គ្រួសារញាតិមិត្តយ៉ាង លន្លង់ លខ្លោច ជាហេតុធ្វើអោយយើងរឹតតែឈឺចាប់ពើតខ្លាំងឡើងទៀត និង សង្គ្រាមនេះ សង្គ្រាម ដែលធ្វើអោយយើងបែកបាក់គ្នា សង្គ្រាមដែល សាប ព្រួសនូវទុក្ខវេទនា សព្វយ៉ាងដល់របជារាស្ត្រស្លូតត្រង់ ។ ពេលជួបប្រទះយៀកកុងតាមផ្លូវម្តងៗ យើងសឹង តែលោតទៅច្របាច់ក កាប់ចិញ្ច្រាំ អោយអស់ចិត្ត !!


ការស្នាក់អាស្រ័យនៅក្នុងភូមិវាលល្អៀងជាយូរថ្ងៃ កាន់តែធ្វើអោយយើង អផ្សុកតប់ប្រមល់ខ្លាំងឡើងៗ ។


នៅថ្ងៃទី ៦ ឧសភា មិត្ត ចាន់(ឈ្មោះបដិវត្តន៍) បាននាំមិត្ត នងសួន ហៅចំរើនជ័យ ទៅសាកសួរសុខទុក្ខយើងដោយមានយុទ្ធជនខ្មែរក្រហមចំនួន ៥ នាក់ អមការពារសន្តិសុខផង ។ នង-សូន ជាស្នងការនយោ បាយតំបន់ ២៥ ( ស្រុកស្អាង កោះធំ) ឬគេហៅថា « លេខាតំបន់ ២៥ » (លេខាធិការបក្សនៅក្នុងតំបន់) ។


នៅក្នុងការសន្ទនាជាមួយ នង សួន ខ្ញុំឆ្លៀតឱកាសសរសើរនូវ វិរភាពនឹង ស្មារតីរឹងប៉ឹងរបស់ និង សួន ក្នុងការធ្វើបដិវត្តន៍ នូវសេចក្តីក្លាហាន របស់នង សួន នា សមាជពិសេសនៅវាលមេរុដែលនាំអោយ នង សួនជាប់គុករហូតមកដល់ឆ្នាំ ១៩៧០ ។ នៅល្ងាចថ្ងៃដដែល បងប្អូននៅក្នុងភូមិបានរៀបចំម្ហូបចំណីជប់លៀង « សមមិត្ត » នង សួនព្រមទាំងយើងទាំងអស់គ្នា មិត្ត ចាន់ ប្រធានមន្ទីរដឹកនាំបានប្រាប់យើងថា « ប្រហែល ៤ ៥ ថ្ងៃទៀត មិត្តនឹងបានចេញដំណើរទៅ « អង្គការលើ » ។ ខ្ញុំបាន វាយទូរលេខទៅជំរាប អង្គការលើពីរឿងមិត្តរួចហើយ ។


ខ្ញុំភ្ញាក់ព្រើតកាលបើឮមិត្តចាន់ប្រាប់ថា « មានវាយទូរលេខ» ព្រោះខ្ញុំមិន បានចាប់ភ្លឹកថា អង្គការខ្មែរក្រហមគេយកចិត្តទុកដាក់និងខ្ញុំដល់ថ្នាក់នេះ ។


នៅថ្ងៃបន្តបន្ទាប់មកទៀត យើងចាប់ផ្តើមជួបយៀកកុង យៀក ណាមខាង ជើងឆ្លងកាត់ភូមិជាញឹកញាប់ មានដឹកអង្ករ បន្លែ មាន់ ទា និងដឹកគ្រាប់កាំភ្លើងត្បាល់ តាមកង់ ។ ជួនកាលមានឃើញពួកវាសែងអ្នករបួសឆ្លងកាត់ភូមិ ។ អ្នកស្រុក ផ្តល់ពត៌មានមកយើងថា ទ័ពធំរបស់ពួកវាមិនដែលដើរកាត់ភូមិទេ មានតែក្រុម សេដ្ឋកិច្ចទេ ជាអ្នកដើរចេញចូលរកទិញស្បៀងតាមភូមិ ។

ពេលឃើញជនបរទេសសត្រូវឈ្លានពាន យើងក៏នឹកឃើញដល់វាសនា ស្រុក ទេស ដល់ឯករាជ្យសរបស់ប្រជាជាតិ ដល់វិនាសកម្មរបស់ប្រជារាស្ត្រចំនួន ៣ ឆ្នាំកន្លង មកហើយ ។ល។

ចុះខ្មែរក្រហម ? នេះហើយជាចំណោម !

ថ្ងៃទី ៧ និង ៨ ខុសភា មិត្តចាន់ បានជូនដំណើរ និង សួន ឡើងទៅ លើ (អង្គការលើ ) ។ ថ្ងៃ ៨ និង ៩ ខុសភា ភ្លៀងបង្ហូរខ្លាំងលាយនិងខ្យល់ ព្យុះធំ ទឹកដក់ សសាចពាសពេញស្រែ ។ អារម្មណ៍រសប់យើងវិលវល់នឹកដល់ការសប្បាយ និង សេចក្តី សុខសាន្តនៅក្រោមដំបូលគ្រួសារដ៏កក់ក្តៅ ដែលយើងធ្លាប់ជួបប្រទះពីដើម រៀងមក ។ ចំពោះយើង សេចក្តីសុខ លាយនិង ការភ្លើតភ្លើនរបស់យើងក្នុងមួយរយះពេល ហាក់ដូចជាអំពើក្បត់មួយ ចំពោះប្រជាកសិករ ដែលកំពុងរងទុក្ខវេទនាដោយសារ សង្គ្រាម ។ យើងគួរតែហ៊ានធ្វើអ្វីមួយ ជាវិភាគទានក្នុងការបំបាត់សង្គ្រាមនេះ ។

សេចក្តីសំរេចចិត្តរបស់យើងក្នុងចូលទៅក្នុងជួរ « បក្ស » អាចអោយមិត្តភក្តិ


របស់យើងបកស្រាយច្រើនបែបច្រើនយ៉ាងណាស់មកលើរូប យើង ។ ឬមួយគេចាត់ទុកយើងជាអ្នកផ្សងព្រេងនិមយ ជាពូកឆ្កួតលីលា ជាក្រុមប្រលោម លោកនិយម (Les romantistes) ព្រោះថាខ្លួនឯងអាច « ទួលផែនដី » ឬទេ ? ឬមួយគេអាចចាត់ទុកយើងថា ជាពួកសីហនុនិយម ? ឬមួយគេចោទយើងថា ជាកុម្មុយនិស្ត ?

ចំពោះយើង ៗ សុខចិត្តនៅស្ងៀមជាជាងស្រដី ។

នៅថ្ងៃទី ៩ ឧសភា យន្តហោះ តេ ២៨ ពីរគ្រឿង មកទំលាក់គ្រាប់បែកនៅ ខាងជើងវត្ត កាត់ភ្លុក ។

ថ្ងៃ ១០ ឧសភា... ការអផ្សុកនិងរវើរវាយញាំញីយើងកាន់តែខ្លាំង ឡើងៗ ។ យើងគ្មានសៀវភៅមើលកំសាន្ត គ្មានកាសែត ។ យើងដាច់ការទាក់ទងពីខាងក្រៅ ពីភ្នំពេញ ។ មួយថ្ងៃ១យើងស្តាប់ដំណឹងតែតាមវិទ្យុ ភ្នំពេញ ប៉េកាំង វ៉ាស៊ីនតោន ។

ដំណឹងថាក្រុងភ្នំពេញ ទទួលការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់ និង គ្រាប់រុំកេត ១២២ ម.ម ចំនួន១៥៥ គ្រាប់នៅដើមខែឧសភា ធ្វើអោយយើងរន្ធត់ ញាប់ញ័រជាខ្លាំង ។

នៅល្ងាចថ្ងៃ ទី ១០ ឧសភា មិត្ត មាំង ភូឈួយមិត្តចាន់បានយកសំបុត្រ មួយមកបង្ហាញយើង ។ ក្នុងលិខិតនោះស្នងការនយោបាយតំបន់ ៣៣៤ មិត្ត សាំង រិន អតីតសាស្ត្រាចារ្យមធ្យមសិក្សា បានស្នើ អោយមិត្ត មាំង នាំយើងទៅជួប និងគេនៅវេទិកាកិត្តិយស នៅវេលាម៉ោង ៦ ល្ងាច ។ នៅល្ងាចថ្ងៃ ១០ ឧសភានេះ គណៈរណសិរ្សតំបន់ ៣៣ បានចាត់ចែងរៀបចំ មី ទិញ មួយយ៉ាងធំ នៅក្បែរវត្ត


កាត់ភ្លុក ត្រង់សាលារៀនបឋម សិក្សាចាស់ ។

យើងបានរួម មី ទិញ និងគេដែរ តែមិត្តមាំង យើងមិនដឹងជាមានចេតនា បែបណាពុំបាននាំយើងទៅជួបអ្នកដឹកនាំខ្មែក្រហមនៅវេទិកាកិត្តិយសទេ ។

យើងមានការចាប់អារម្មណ៍ជាខ្លាំងទៅលើមីទិញនេះ ។ មនុស្សប្រមាណជាង មួយម៉ឺននាក់ រួមទាំង « ប្រជាជន» ទាំង « កងកំលាំងប្រដាប់ អាវុធ ប្រជាជនរំដោះ៖ ជាតិកម្ពុជា » ទាំងព្រះសង្ឃ ទាំងក្របខ័ណ្ឌខ្មែរក្រហម (កម្មាភិបាល > ប្រដាប់ដោយ សំលៀកបំពាក់ខ្មៅ បានចេញមកពីគ្រប់ទិសទី ហែរជាក្បួន កាន់ទង់ក្រហម និង បដាក្រហម តំរង់មកកាន់ផ្លាសាលារៀន ។ ក្រុមនារីឈរនៅជួរខាងមុខក្បែរវេទិកា ។ នៅមុខវេទិកា មានសង់តូប មីក្រូដាច់ឆ្ងាយពីគ្នា ។ ខាងក្នុងវេទិកាកៅអីប្រមាណ

២០០ តំរៀបជាជួរ

ដំបូងអារម្មណ៍របស់យើងបាញ់ផ្តោតទៅលើពាក្យស្លោកនៅលើបដាក្រហម ។ បណ្តាបដាជាច្រើន យើងឃើញមានតែបដាក្រហមមួយទេដែលចែងថា « ជយោ! រណសិរ្សរួបរួមជាតិកម្ពុជា ដែលមានសម្តេច នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ជាប្រធាន ក្រៅពីនេះគ្មានបដាក្រហមណាមួយនិយាយពីស្តេចសីហនុឡើយ ។ ពាក្យស្លោកភាគ

ច្រើន បញ្ចើចបញ្ចើរពីវីរភាពរបស់ប្រជាជន និងកងកំលាំងរបស់គេដូចជា :

« ជយោ! កងកំលាំងប្រដាប់អាវុធប្រជាជនរំដោះជាតិកម្ពុជា ដ៏មានជ័យ»

« ប្តេជ្ញាគាំទ្រ ការតស៊ូដ៏អង់អាចក្លាហានរបស់ប្រជាជន »

« ជយោ រដ្ឋអំណាចប្រជាជន» ។

« ប្តេជ្ញាកំទេច ចក្រពត្តិ អាមេរិកាំង និង បរិវារវាអោយអស់ពីទឹកដីកម្ពុជា លាវ


វៀតណាម » ។

« ជយោ យុទ្ធសាមគ្គីនៃប្រជាជន ខ្មែរលាវ និង វៀតណាម » ។ល ។

ដោយឃើញបដាពីរសំដែងពរស្វាគមន៍ ចំពោះលោក ហ៊ូ យន់ ទើបយើងដឹង ថា លោក ហ៊ូ យន់ ច្បាស់ជាមកជាអធិបតីក្នុងពិធីនេះ ។

យើងខិតខំផ្ទៀងរកមើលក្រែងមាន យៀក កុង យៀកណាម ខាងជើង មកចូលរួមក្នុងបុណ្យមេទិញនេះ តែយើងរកមើលពុំឃើញមានម្នាក់សោះ ។

ភ្លើងអគ្គិសនីបានបំភ្លឺព្រោងព្រាត ហាក់ដូចជាពុំមែនជាជនបទ ។ នៅក្បែរ វេទិកា គេបានរៀបចំលេណដ្ឋានមានគំរបមួយយ៉ាងមាំ សំរាប់មេដឹកនាំខ្មែរក្រហម ។ នៅជុំវិញទីធ្លាសាលាមានគេជីកលេណដ្ឋានតូចៗ យ៉ាងច្រើនសំរាប់ទស្សនិកជន ។ ក្រុម អោយសញ្ញាថាមានយន្តហោះបណ្តាក់គ្នានៅជុំវិញបរិវេណសាលា ។ ពេលឮស្នូរកញ្ច ភ្លើងអគ្គិសនីត្រូវពន្លត់បារីមិនត្រូវជក់ ។

នៅម៉ោង ៨ យប់យើងឮប្រធានគណះកម្មការរៀបចំមីទិញស្រែកជ័យឃោស ជូនពរដល់លោក ហ៊ូ យន់ មានសំដីថា : « ជយោ!មិត្តហ៊ូយន់បុត្រដ៏ឆ្នើមរបស់ប្រទេស កម្ពុជា » ។ ស្នូរទះដៃលាន់ឮប្រាវ ។ ព្រមជាមួយនោះទស្សនិកជនក៏ក្រោកឈរ ស្រឡើងអើតរកមើលលោក ហ៊ូ យន់ ។ យើងភ្ញាក់ព្រើតកាលបើឃើញលោក ហ៊ូ យន់ ទាំងសាច់ទាំងឈាមលើកដៃទទួលការអបអរសាទរនៅជួរខាងមុខវេទិកា ។

បន្ទាប់ពីសន្ទរកថារបស់ប្រធានចាត់ចែងបុណ្យមីទិញមក លោកហ៊ូ យន់ ក៏បានឡើងថ្លែងសន្ទរកថា យ៉ាងវែងដោយឥតព្រាងទុកអស់រយះប្រហែល ៣ ម៉ោង ។ លោក ហ៊ូ យន់ បានសង្កត់ហើយសង្កត់ទៀតថា ជំហរ របស់ គេគឺ « មិនចរចា មិន


សំរុះសំរួល មិនរាថយ » គេប្រយុទ្ធរហូតបានជ័យជំនះជាស្ថាពរ ទោះជាត្រូវឆ្លងការ លំបាកវេទនាយ៉ាងណាក៏ដោយ ។ គេប្រកាន់ជំហរ « ឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួន» ជាធំ តែគេ « ក៏ត្រូវរួម សាមគ្គីជាមួយប្រជាជនលាវ និងវៀតណាម ក្នុងការដេញ ចក្រពត្តិអាមេរិកាំងចេញពីដែនដី ឥណ្ឌូចិន » ។

បន្ទាប់ពីសន្ទរកថាលោក ហ៊ូ យន់ មកព្រះសង្ឃ « កម្មាភិបាល » ខ្មែរក្រហម មេបញ្ជាការកងទ័ពស្នងការនយោបាយ ព្រមទាំងតំណាងខ្មែរក្រហម មេបញ្ជាការកង ទ័ពស្នងការនយោបាយព្រមទាំងតំណាងអនិកជន ចិន យួន ឡើងថ្លែងយោបល់គាំទ្រ « បដិវត្តន៍ » របស់គេជាបន្តបន្ទាប់គ្នាដែល តាមភាសារបស់គេហៅថា « ឡើងចាប់ អារម្មណ៏ »

៥ភ្លឺ ។ រាត្រីសិល្បះបដិវត្តន៍របស់គេ បានកំដរទស្សនិកជននិងកងទ័ពរហូត ដល់ម៉ោង

រហូតមកដល់ពេលនេះ យើងធ្លាប់រអាមត្រចៀក និងពាក្យពេចន៍ខ្ពស់១របស់ គេ និងភាសាមួយបែបថ្មីរបស់គេ និងពាក្យឃោសនាមូលបង្កាច់ ទាំងទទឹងទិសមក លើរដ្ឋាភិបាល មកលើរបបសាធារណរដ្ឋ មកលើសង្គមនៅភ្នំពេញ ដែលពួកគេចាត់ទុក ថាជា « សង្គមចាស់ »

ថ្ងៃ ១២ ទៅ ១៤ ខុសភា ១៩៧២:

យើងធ្វើដំណើរចេញពីភូមិវាលល្អៀង នៅវេលាម៉ោង ៩ ព្រឹក ក្រោយពីការ ជំរាប និង ថ្លែងអំណរគុណបងប្អូនញាតិមិត្តជិតខាងដែលបានជួយឧបត្ថម្ភយើងយ៉ាង កក់ក្តៅអស់ថិរវេលា២២ថ្ងៃក្នុងការស្នាក់អាស្រ័យរបស់យើងនៅទីនេះ ។ មន្ទីរនីរសា របស់មិត្ត ចាន់បានចាត់អោយសហការី


របស់គេម្នាក់ជូនដំណើរយើង ។ លើកនេះយើងធ្វើដំណើរដោយទោចក្រយានឆ្ពោះទៅ ទិសខាងជើងតាមផ្លូវលំ ផ្លូវរទេះគោឆ្លងកាត់ភូមិតូចនានា ដែលមានសភាពស្ងាត់ជ្រងំ ។ យើងឃើញផ្ទះបាក់បែក ឆេះដោយគ្រាប់បែក ដើមដូង ដើមត្នោត បាក់រលំដោយ - គ្រាប់រុំកេត តុម្ពឫស្សី ដើមស្វាយស្វិតស្រពោន រញមដោយគ្រាប់ណាប៉ាល់ ។ គឺជា ទិដ្ឋភាពសង្គ្រាមគួរអោយខ្លោចផ្សា ។

យើងបានមកដល់ភូមិច្រាំងចោតវេលាម៉ោង១កន្លះរសៀលបានចូលទៅសំរាក ក្នុងជំរំកងឈ្លប និងក្រុមអ្នកនាំសារដែលសង់ប្រប និងមាត់អូរ ក្រោមព្រៃឈើស៊ុប ទ្រុប ។ នៅខាងត្បូងភូមិចំងាយប្រមាណ ៣០០ ម៉ែត្រ ។ យើងស្រស់ស្រូបបាយ កញ្ចប់ដែលយើងយកមកជាប់និងខ្លួន ។ នៅទីនេះយើងបានជួប និងយុទ្ធជនរណសិរ្ស ៣ នាក់ទៀតដែលធ្វើដំណើរពី ស្អាង កោះធំ ឆ្ពោះទៅអមលាំង ។ មានយុវជន ពីរនាក់ដែលទើប និងចុះមកពី « ខាងលើ » ( អង្គការថ្នាក់លើ) បានប្រាប់យើងថា គេ មានបេសកកម្មមកដឹកឥវ៉ាន់និងមកទទួលអស់លោក « ធំៗ» ។ នៅម្ខាងផ្លូវជាតិលេខ ៤ ឯណោះ មានឡានកង់ដប់មួយមកចាំទទួលអស់លោកទាំងនោះ ។ យើងចាប់ភ្លឹកថា ប្រហែលគេមកចាំទទួលលោក ហ៊ូ យន់ និងសហការីរបស់លោកដែលបានចូលរួម ក្នុងមីទិញនៅកាត់ភ្លុកនាយប់ថ្ងៃ ១០ ខុសភា ។

មិត្តសន អ្នកនាំផ្លូវរបស់យើងព្រមទាំងមិត្តរួមដំណើរដទៃទៀតប្រហែល ១០ នាក់បានមកដល់វត្តពុទ្រា ក្បែរផ្លូវជាតិលេខ ៤ នៅម៉ោង ៤ កន្លះ៖ រសៀល ! កងឈ្លប ៤ ឬ ៥ នាក់បានទៅពិនិត្យផ្លូវនិង យាមនៅទីនោះ សំ រាប់ធ្វើសញ្ញាអោយយើងឆ្លង ។ នៅសងខាងយើងប្រហែល ៥ គ.ម. មាន បន្ទាយកងទ័ពសាធារណរដ្ឋយើង ។

នៅម៉ោង ៥ កន្លះយើងបានឆ្លងកាត់ផ្លូវជាតិលេខ៤ ។ កងឈ្លបដើរ មុខធ្វើសញ្ញាអោយយើងឈប់ ព្រោះផ្លូវរទេះគោមានបង្កប់មិន ។ កងឈ្លបក៏គូស រង្វង់ហ៊ុំព័ទ្ធមិន និងធ្វើសញ្ញាអោយយើងដើរលើស្មៅវាងផ្លូវខ្សាច់ ។ ឆ្លងបានចំងាយ ប្រមាណ ៣០០ ម៉ែត្រ យើងក៏នាំគ្នាឡើងជិះកង់ បន្តរដំណើរទៅមុខទៀត កាត់តាម វាលស្រែ ឬ ឆ្លងអូរ ។

នៅម៉ោង ៦ និង ១៥ នាទីល្ងាច យើងបានមកឈប់សំរាកនៅក្នុង វត្តគោក រមៀត ។ ភូមិគោករមៀត ជាភូមិចាស់សំបូរទៅដោយដើមដូង ដើមស្វាយ ចេក ស្នា ។ ផ្ទះក្បឿងធំៗ ជាច្រើនត្រូវបិទទ្វារចោល ។ ក្រៅពី ព្រះសង្ឃ៦ ឬ ៧ អង្គនៅក្នុងវត្ត ភូមិមានសភាពស្ងាត់ជ្រងំ ។ យើងអង្គុយសំរាកនៅប្របមាត់ស្រះមួយ ដែលភ្លាម ត្រពាំងបុរាណមួយយ៉ាងធំ ។ រស្មីព្រះអាទិត្យស្រទន់ពណ៌មាសជះមកលើកំពូលភ្នំ នៅខាងកើតយើង ធ្វើអោយយើងនឹកស្តាយដល់សេចក្តីសុខសាន្តដែលបានវិនាសផុត ទៅ.... ដោយ សារសង្គ្រាម... ដោយសារមហិច្ឆតារបស់យួនកុម្មុយនិស្ត ! វត្តអារាម ដើម ដូងខ្ពស់លលៃមានចំណាស់ប្រហែល ៥០ ឆ្នាំដើមស្វាយមានគល់ប៉ុនកង់រទេះ ត្រពាំង ។ល។ ទាំងអស់នេះគឺជាព្រលឹងនៃជីវិតធ្លាប់សុខសាន្តរបស់អ្នកភូមិ! ជានិមិត្តរូបនៃព្រលឹងខ្មែរតែម្តង !

យប់ថ្ងៃ ១២ មក ១៣ ខុសភា យើងបានទទួលដំណេកនៅក្នុងជំរំ « នីរសា» នៅខាងលិចភូមិគោករមៀត ប្របនិងមាត់ស្ទឹងព្រៃរមៀត ។ ព្រឹកថ្ងៃ ១៣ ខុសភា យើងបន្តរដំណើរទៅមុខទៀតកាត់តាមព្រៃស្រោង វាលព្រេច យើងកំរជួបប្រទះភូមិជនបទអ្នកស្រុកណាមួយនៅតាមផ្លូវលំ ។ នៅម៉ោង ២ ។


កន្លះរសៀលយើងបានមកដល់ភូមិតោង ម៉ោង (ឬតោង ហោង?) ដែលមានចំងាយ ៧០ គ.ម. ពីថ្នល់ជាតិលេខ ៤ ។ នៅតាមផ្លូវ យើងបានជួបប្រទះយៀក កុង យៀកណាមខាងជើង ដឹកជញ្ជូនហិបគ្រាប់ តាមដំរី ឬឡានកង់ដប់ ហ្សេ អឹម សេ ( GMC) ។ ចាប់ពីភូមិតោង ម៉ោង ទៅ យើងជិះឡានកង់ដប់យៀកណាមខាង ជើងឆ្ពោះទៅស្រុកអម លាំង ។ នៅខាងឆ្វេងយើង ភ្នំឱរ៉ាល់បានលេចរូបរាងត្រដែត ។ គឺជាជំរកយុទ្ធសាស្ត្រ របស់ខ្មែរក្រហមតាំងពីយូរយារណាស់មកហើយ ។

នៅព្រឹកថ្ងៃ ១៤ ឧសភា យើងចេញដំណើរដោយកង់ពីស្រុក អម លាំង ឆ្ពោះទៅទិសខាងត្បូង តាមថ្នល់ខេត្ត (Route Provinciale) ។ នៅ តាមផ្លូវយើង បានជួបមនុស្សម្នាជាច្រើន ជាយុទ្ធជនខ្មែរក្រហម ឬ ពួក «អង្គការ » ចុះឡើងទៅមក អមលាំងមិនដាច់ ។ ទាំងអស់គ្នាសុទ្ធសឹងតែស្លៀក ពាក់ខ្មៅមានបង់កក្រមាដូចគ្នា ។

នៅវេលាម៉ោង ២ រសៀល យើងបានមកដល់វត្តតាំងពោធិ៍ ។ នៅ ម៉ោង ៤ យើងចូលមកដល់ភូមិ តាំងខ្មៅក្នុងសង្កាត់ ពាមប្រាំបីមុមស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ មិត្តសនអ្នកនាំផ្លូវ បាននាំយើងចូលទៅសំរាកក្នុងមន្ទីរនីរសានៃ តំបន់ ៣០៥ ហើយបានប្រាប់យើងថា យើងបានមកដល់ គោលដៅហើយ ។ យើងបាន ប្រាប់នីរសានៅទីនោះថា យើងមានលិខិត មួយត្រូវយកទៅជូនមិត្ត « ហង់ » មន្ទីរ ៣០៥ ដោយផ្ទាល់ ។ មិត្តនីរសាគេ មិនអោយយើងទៅជួបមិត្ត«ហង់» នោះផ្ទាល់ទេគេ ទទួលយកលិខិតពីយើងទៅជូនមិត្តហង់ ។ យើងនៅរង់ចាំអស់រយះពេលជិតមួយម៉ោង រួចទើបឃើញមិត្តនីរសានោះវិលត្រឡប់មកវិញហុចកូនសំបុត្រមួយទៅអោយមិត្ត សន ។ អ្នកនាំផ្លូវយើងសើចញញឹមញញែម បង្ហាញកូនសំបុត្រនោះមកអោយ យើងអាន

មានអក្សរតែមួយបន្ទាត់មានសេចក្តីថា : « សូមបងនាគលៃលក រៀបចំ កន្លែងអោយបានសមរម្យដល់មិត្តបញ្ញាជន... ពីក្រុងផងព្រោះខ្ញុំគ្មានមធ្យោបាយ» ។ មិត្តសនបន្ថែមថា « បងមានសំណាងហើយដោយ បានមន្ទីរសេដ្ឋកិច្ចភាគ រៀបចំ ទទួលផ្ទាល់ » ។ មិត្តសនក៏បាននាំយើងទៅ កាន់មន្ទីរមិត្ត « នាគ » ( ឈ្មោះបដិវត្តន៍ > ដែលនៅប្របមាត់ស្ទឹងខាងលិច វត្តតាំងខ្មៅ ។

ពេលចូលទៅដល់ យើងបានជួបប្រទះនិងយុវនារីមួយក្រុមកំពុងប្រ ជុំ « រៀនសូត្រនយោបាយ » នៅក្រោមដើមចំបក់មួយដ៏ធំ ។ មានតុមួយវែងសំរាប់ជា កន្លែង « ហូប » បាយផង ជាកន្លែងប្រជុំផង ។ មិត្តនារីទាំងអស់នេះជាក្រុមកាត់ដេរ ។ បន្តិចក្រោយមកយើងឃើញកូនចៅចិនម្នាក់ រូបស្អាតបាតដើរតំរង់មករកចាប់ដៃ យើងដោយទឹកមុខញញឹមរាក់ទាក់ ។ មិត្តនាគបានសាកសួរសុខទុក្ខ និង សុំទោស យើងដោយពុំបានយកឡានទៅទទួល ។ គេបានបញ្ជាក់ទៀតថា បានទទួលទូរលេខ មួយពីមិត្តចាន់ស្តីពីវត្តមានរបស់យើង ។ មិត្តនាគនេះគឺគ្មាននរណាក្រៅពីលោក សៀង ប៉ោសែ អតីតវិស្វករ និងអតីតនាយកក្រសួង សុរិយោដីនោះទេ ។

នៅទីនេះជាដំបូង យើងបានទទួលកិត្តិយស និង ការថ្នាក់ថ្នមពីសំណាក់មិត្ត នាគ គឺយើងមានវាសនាបានស្រស់ស្រូបកាហ្វេ ទឹកដោះគោយូរៗម្តង ។ មិត្តនាគ អោយបញ្ជាទៅមិត្តនារីកាត់ដេរទាំងនោះ៖ អោយរៀបចំម្ហូបអាហាររបស់យើងដោយ ឡែក ។ ក្រោយមកយើងទទូចចូលរួម « ហូប » បាយទឹកជាមួយមិត្តឯទៀតៗ ដោយ មានម្ហូបតែមួយមុខដូចគ្នា ។

ថ្ងៃ ១៤ ដល់ ២៦ ឧសភា :

 មិត្តនាគបានប្រគល់អង្រឹងនីឡុងថ្មីមួយមកអោយយើង ហើយទូន្មានយើង អោយរក្សាការសំងាត់គឺលាក់ឈ្មោះដើម មុខងារ ស្រុកកំណើត របស់យើងកុំអោយ


នរណាដឹង លើកលែងតែអង្គការថ្នាក់លើ ។


នៅថ្ងៃ ១៥ ឧសភា វេលាម៉ោង ៧ យប់ លោក ហ៊ូ យន់ ជារដ្ឋមន្ត្រី ម្តងហើយ ក្រសួងមហាផ្ទៃទទួលបន្ទុករៀបចំជនបទនិងសហការណ៍ដែលយើងបានជួប នៅជិតស្រុកបរសែតបានចូលទៅសាកសួរសុខទុក្ខយើង ជាមួយវរជនម្នាក់ទៀតឈ្មោះ៖ សុក ចូក មានងារជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ ក្នុងរដ្ឋាភិបាលរណសិរ្សរបស់ សីហនុ និងជាប្រធានភូមិភាគពិសេស (មន្ទីរ ៣០៥) ។


នៅថ្ងៃ ១៥ ខុសភា ដដែលវេលាម៉ោង ៤ រសៀលយើងបានជួបសន្ទនាលេង ជាមួយសមាជិក នៃមន្ទីរឃោសនាការភូមិភាគពិសេសចំនួន បីនាក់ទៀតតី មិត្ត ឈុន សុកបួន ជាវិស្វករមានឈ្មោះក្រៅហៅ « សោម» មិត្ត សៀក តឹកឆាយ ហៅថន អតីតសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ និងមិត្ត ខឿន ភិកាន ហៅរិន អតីតគ្រូ បង្រៀន ។ ក្នុងថ្ងៃដដែល មិត្ត ម៉ែន នីថូ ហៅ ដន អតីតវិស្វករខាងអគ្គិសនី បានចូលទៅជួបរាក់ទាក់ជាមួយយើងផងដែរ ។ នៅមន្ទីរសេដ្ឋកិច្ចភាគនេះ យើងតែង បានជួបកម្មាភិបាលខ្មែរក្រហមជាច្រើន រូបទៀតដែលជាអតីតរដ្ឋការ អតីតនិស្សិតនៅ ក្រុងភ្នំពេញ ។ គេពុំទាន់ប្រគល់ភារកិច្ចអ្វីអោយយើងធ្វើទេ ។ មួយថ្ងៃៗ យើងរវល់ តែទទួលភ្ញៀវ និង អានឯកសារផ្សេងៗ ដែលមិត្តនាគបានប្រគល់មកអោយយើង មានទស្សនា វដ្ដីរណសិរ្ស កាសែត « ពលករបដិវត្តន៍» កាសែត « ប្រជាជនបដិវត្តន៍ ជាដើម ។ យើងកាន់តែអផ្សុកខ្លាំងឡើងៗព្រោះយើងគ្មានសេរីភាពចេញ ដើរតាមភូមិ




ជិតខាងបានទេ ។


នៅក្នុងភូមិនេះគេបាននិយាយប្រាប់យើងថា លោក ចេង សាឃុំប៊ុន នៅឆ្ងាយពីយើងប្រហែល ៥០០ ឬ ៦០០ ម. ប៉ុណ្ណោះគឺនៅភូមិតាំងខ្មៅ ប៉ែកខាង កើត ។ គាត់រស់នៅជាមួយប្រពន្ធកូនរបស់គាត់ក្នុងភូមិអ្នកស្រុក ។ « អង្គការ » ជួយ ចិញ្ចឹមគ្រួសារលោក ចេង សាយ៉ុបិន តែពុំទាន់ហ៊ានប្រគល់ភារកិច្ចអ្វីមួយអោយគាត់ 19 ។


នៅថ្ងៃ ២១ ឧសភា វេលាម៉ោង ៦ ល្ងាចមិត្តនាគបាននាំយើងទៅចូលរួម បាយទឹកជាមួយលោក ហ៊ូ យន់នៅមាត់ស្ទឹង ។ គឺនៅពេលនេះហើយ ដែលយើងបាន ជួបមិត្តហង់ (យើងស្រាវជ្រាវរកឈ្មោះដើមនិងមុខងារ ចាស់ពុំលេចសោះ ) ។ អនុប្រធានភូមិភាគពិសេស លោក រស់ ជាទ្ធោ ហៅជាតិ លោក ងួន អេង ហៅទី ( អតីតវិស្វករ លោក កុយ អ៊ុំ ហៅទីប (ធ្វើការ នៅអយស្ម័យយានកម្ពុជា) និង ស្នូលខ្មែរ ក្រហម ៣ ឬ ៤ នាក់ទៀតដែល យើងពុំស្គាល់ឈ្មោះ ។ ប្រពន្ធលោក សៀង បាំសែ ប្រពន្ធមិត្តហង់ និងមិត្តនារីកាត់ដេរជាអ្នកចាត់ចែងរៀបចំម្ហូបចំណីពិសេសនេះ៖


លោក ហ៊ូ យន់ មានអង្គរក្សម្នាក់ជាខ្មែរលើនៅរតនគិរីដើរតាមការ ពារជានិច្ច នៅថ្ងៃ ២២ ខុសភា យើងបានជួបពិភាក្សាជាមួយលោក ចុច រិន ហៅគ្រីន អតីតសាស្ត្រាចារមធ្យមសិក្សាជាប្រធានមន្ទីរវប្បធ៌មនៅភូមិភាគ និរតីទិស ដែលមាន ទីតាំងនៅក្បែរទីរួមស្រុកអមលាំង ។ ដោយសារម្ហូបចំណីមិនគ្រប់គ្រាន់ និងដោយ សារយើងរស់នៅក្រោមដើមឈើស៊ុបទ្រុបទាំងយប់ថ្ងៃ សុខភាពរបស់ខ្ញុំកាន់តែទ្រុឌ ទ្រោមបន្តិចម្តងៗ ។ ភាពទំនេរគ្មានការ ងារធ្វើរឹតតែធ្វើអោយយើងអផ្សុកខ្លាំងឡើងៗ




ម្យ៉ាងទៀតនិន្នាការនយោបាយតាមគន្លងចិនក្រហមនិងផ្នត់គំនិតឆ្វេងនិយម ហួសហេតុរបស់ស្នូលខ្មែរក្រហមភាគច្រើនរឹតតែធ្វើអោយយើង ស្រងាកចិត្តយ៉ាងខ្លាំង ។ ការជួបពិភាក្សាជាហូរហែជាមួយ « ស្នូលខ្មែរក្រហម » រឹតតែធ្វើអោយយើង អស់សង្ឃឹមថាខ្មែរខាងណោះ និងខ្មែរខាងណេះ៖ ប្រហែលពុំអាចធ្វើការចរចា សំរុះ សំរួលគ្នាកើតទេ ។ បន្តិចម្តងៗយើងកាន់តែយល់ នូវឥរិយាបថពិតប្រាកដរបស់ខ្មែរ ក្រហម ។


សំនួរទាំងអម្បាលម៉ាន ដែលយើងរកចំលើយពុំឃើញមានសមហេតុ សមផល ឥឡូវឡើងចូលមកប្រឡូកក្នុងចំលើយទាំងនោះហើយ ។ ចំពោះយើងៗ ប្រកាន់ជំហរ តែមួយរបស់យើងទេគឺ : « សង្គមខ្មែរនិងលទ្ធិកុម្មុយនិស្ត » មិនស៊ីសង្វាក់គ្នាទេ ។ យើងធ្លាប់ល្បងធ្វើការត្រិះរិះខ្លះៗ មក ហើយទៅលើទំនាស់ធំៗ រវាងសង្គមជាតិខ្មែរ និងលទ្ធិក្រហមនេះ៖ ។


ថ្ងៃ ២៦ ឧសភា ដល់ថ្ងៃ ៣ មិថុនា ១៩៧២ :


នៅល្ងាចថ្ងៃ ២៦ ខុសភា មិត្តនាគបានប្រាប់អោយយើងរៀបចំឥវ៉ាន់ ដើម្បី ទៅចូលរួមក្នុងមហាសន្និបាតបញ្ញាវ័ន្តនិងគេ ។ យើងបានទទួល មុងមួយ ខោអាវខ្មៅ ១ សំរាប់ និងស្បោង (Sac à dos) ខ្មៅមួយពីមិត្ត នាគ ។ នៅវេលាម៉ោង ៥ ល្ងាច លោក រស់ ជាទោ មកនាំយើងទៅចូលរួម ក្នុងមហាសន្និបាត ដែលនិងធ្វើឡើងនៅក្នុង សាលារៀន « នយោបាយ » នៅ ខាងជើងភូមិតាំងខ្មៅ ។ នៅទីនោះយើងបាន ជួបសន្ទនាជាមួយវរជនសំខាន់ ១ ជាច្រើនដែលបាត់ខ្លួនពីក្រុងភ្នំពេញ ។ ទ្រង់នរោត្តម ភូរិស្សរា ដែលកំពុង ឈរនិយាយជាមួយលោក ហ៊ូ យន់ បានស្ទុះមកចាប់ដៃយើងមុន


តេ ។ បន្ទាប់មក យើងក៏សំដែងការគួរសមចំពោះ៖ « សមមិត្ត » ឯទៀតៗមាន ជាអាទិ៍ លោកវិជ្ជបណ្ឌិត ជូន ជឿននិងភរិយា លោកវេជ្ជបណ្ឌិត ឌី ផុត ហៅ ចុក លោក ឈៀង កាអុន លោក ភោគ ឆាយ ហៅណាង លោកចុចវិនហៅគ្រិន លោក ម៉ែន នីថូ ហៅដន លោក ងួន អេង ហៅនី លោក ច័ន្ទ បុប្ផា ហៅ ខុម ( អតីតចៅក្រម ) លោក យូ ថាន ហៅ ផល (អតីតសាស្ត្រាចារ្យ ) លោក សៀក តឹកឆាយ ហៅថន លោក ស្រី ដូង ហៅ ខែ (វិស្វករ) លោក ឌៀន ភីកាន ហៅរិន (គ្រូបង្រៀន) និងពួក បញ្ហាជន ដី ទៃទៀត ដែលមានទាំងអស់ប្រហែល ៥០ ឬ ៦០ នាក់ ។


នៅជុំវិញសាលារៀននយោបាយ គេមានសង់រោងប្រាំ ឬ ប្រាំមួយ សំរាប់ធ្វើ ជាកន្លែងដំណេក និងរោងបាយធំមួយ ។ មិត្តនារីមួយក្រុមទទួលភារះរៀប ចំម្ហូបចំណី និងថ្នាំសង្កូវសំរាប់ពួកបញ្ហាជនទាំងអស់ ។ គេបាន រៀបចំកម្មវិធីដូចតទៅគឺ: រាល់ព្រឹក


-ម៉ោង ៣ និង ៣០ នាទី : ស្រស់ស្រូបបបរ ឬ បាយ


-ម៉ោង ៧ ដល់ ម៉ោង ១១: ប្រជុំពិភាក្សាក្នុងសាលារៀន


-ម៉ោង ១១ និង ៣០ នាទី : បាយថ្ងៃត្រង់


-ម៉ោង ១៤ ដល់ម៉ោង ១៧: ប្រជុំពិភាក្សាក្នុងសាលារៀន


-ម៉ោង ១៧ និង ៣០ នាទី : បាយល្ងាច


-ម៉ោង ២០ ដល់ ២១ ឬ ២២ : ប្រជុំធ្វើការទិទៀននិងស្វ័យទីទៀន តាមពួកនិមួយៗ ដែលគេហៅថា ប្រជុំជីវភាព ។


កិច្ចការសន្និបាតនេះ រៀបចំឡើងដោយគណៈកម្មការរណសិរ្សក្រុង ភ្នំពេញ


ដែលមានសមាសភាពដូចតទៅ :


១-នរោត្តម ភូរិស្សរា ហៅ កែន : ប្រធាន


២-វិជ្ជបណ្ឌិត ជួន ជឿន ហៅ ប៉ែន: អនុប្រធាន


៣-លោក រស់ ជាទ្ធោ ហៅ ជាតិ : សមាជិក ទទួលបន្ទុកខាងសារ ពត៌មាន ។


៤-លោក ងួន អេង: សមាជិកតំណាង សហជីពកម្មករ និង ពលការ


៥-លោក ភោក ឆាយ : សមាជិក តំណាង និស្សិត និង បញ្ហាជន ។


៦-អ្នកស្រី ខៀវ ប៉ុណ្ណារី : សមាជិក តំណាងនារីប្រជាធិបតេយ្យ ។


ភូមិភាគពិសេសរបស់ខ្មែរក្រហមនេះ៖ មានភារៈ ត្រួតត្រាកាន់កាប់ ទឹកដីជុំវិញ ភ្នំពេញ និងក្រុងភ្នំពេញ ដូចយោធភូមិភាគពិសេសរបស់យើងដែរ (RMS) ។


នៅថ្ងៃ ២៧ ខុសភាវេលាម៉ោង ៧ ព្រឹក លោក រស់ ជាទោ បានឡើង ប្រកាសកម្មវិធីជូនអង្គប្រជុំស្តាប់ និងចាត់ចែងរៀបចំសមាជិកទាំង អស់ជាពួកៗ រួច ហើយក៏ផ្ទេរសំដីជូនទៅទ្រង់ ភូរិស្សរា ។ ទ្រង់ភូរិស្សរា ក្រោយពីបានថ្លែងសុន្ទរកថា ស្វាគមន៍និងជូនពរដល់ជោគជ័យនៃមហាសន្និបាតមក ក៏ជូនសំដីទៅលោក ហ៊ូ យន់ តទៅទៀត ។


នៅក្នុងមហាសន្និបាតបញ្ញាវ័ន្តនេះ


គេពុំបានប្រាប់អោយដឹងជាមុន នូវរបៀបវីរះទេ ។ ដំបូងលោក ហ៊ូ យន់ បានធ្វើវិភាគទៅលើសភាពការណ៍ នៅក្នុងសាកលលោក ដែលអាចជះឥទ្ធិពលមកលើ « បដិវត្តន៍ » របស់គេ ។ គេធ្វើវិភាគនេះ តាមបៀបវិភាគ ម៉ាក្សីស្តឡេនីនិស្ត Méthode marxiste léniniste d'analysedes événements sociaux) ដែលពួកគេមានតំលៃថា មានលក្ខណះ


វិទ្យាសាស្ត្រ ។


បន្ទាប់មកលោក ហ៊ូ យន់ មកធ្វើវិភាគទៅលើសភាពការណ៍ក្នុង ស្រុក ទៅលើ សម្ព័ន្ធភាព និងយុទ្ធសាមគ្គីរវាងប្រជាជន លាវ-ខ្មែរ-វៀត ណាម ជាពិសេសនៅលើសម្ព័ន្ធភាពរវាងយៀក កុងយៀកណាមខាងជើង និង ខ្មែរក្រហម ។ លោក ហ៊ូ យន់ បានបំភ្លឺអង្គប្រជុំ ពីជំហររបស់បដិវត្តន៍ តេ ខ្មែរក្រហម) នៅក្នុងស្រុកនិងលើឆាកអន្តរជាតិ ។


នៅក្នុងស្រុកលោក ហ៊ូ យន់ បានសារភាពថា នៅឆ្នាំ ១៩៧០-៧១ ពួកយៀកកុង-យៀកណាមខាងជើង ( ខ្មែរក្រហមនិយមហៅមិត្តទី៧ តាមជំហរទី ៣ បន្ទាប់ពីចិនប្រជាមានិត និងអាល់បានី • បានលួចប្លន់ទ្រព្យសម្បត្តិអ្នកស្រុក ជិះជាន់លួចកាប់សំលាប់ខ្មែរក្រហម ហើយគ្របសង្កត់ទៅលើកម្មាភិបាលខ្មែរក្រហម មែន ព្រោះពេលនោះកំលាំងខ្មែរក្រហមនៅ ខ្សោយ ខ្លះអាវុធ គ្មានកងទ័ពមាំមួន ។ ពួកយៀកកុង យៀកណាមខាង ជើង បានរឹបអូសសង្កត់សង្កិនយកមានប្រាក់ ប្រជាពលរដ្ឋជាច្រើន យកទៅចិញ្ចឹមពួកវា ដូចជានៅតំបន់ស្លាង-កោះធំជាដើម ។ ទាល់តែមកដល់ចុងឆ្នាំ ១៩៧១ ទើបពួកខ្មែរក្រហម ឬ ខ្មែររំដោះបានរើបំរះខ្លួនមក វិញបាន មិននៅក្រោមឥទ្ធិពលយៀកកុង-យៀកណាមខាងជើងទេ ។


ឥឡូវនេះយើងប្រ កាន់ជំហរឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួនជាធំ ។ យៀក កុង-យៀកណាម ខាងជើងត្រូវគោរពប្រជាជនខ្មែរជាដាច់ខាត គោរពអង្គការខ្មែរ ហើយជួយ ច្បាំងដេញចក្រពត្រអាមេរិកាំង និងបរិវារវា ។ នេះជាសំដីរបស់លោក ហ៊ូ យន់ ។




ចំពោះសំនួររបស់ខ្ញុំមួយថា តើអង្គការមានការព្រួយបារម្ភខ្លះ៖ទេ ហើយរៀបចំ វិធានការយ៉ាងណាដែរ ចំពោះទ័ពបរទេសយៀក កុង យៀក ណាមខាងជើងនៅក្នុង ស្រុកខ្មែរ លោក ហ៊ូ យន់ បានឆ្លើយថា អង្គការមាន ការព្រួយបារម្ភខ្លះ៖ដែរក្នុងរឿងនេះ តែអង្គការបានប្រុងប្រៀបជើងព្រួល ស្រេចបាច់អស់ហើយ ។ លោក ហ៊ូ យន់បានលើក សរសើរជំហររបស់អង្គការបដិវត្តន៍របស់គេនៅលើឆាកអន្តរជាតិ ហើយមានការ ពោលថា បក្សកុម្មុយ និស្តចិន និង កូរ៉េ គេសុំរៀនសូត្រពីយើង ( ខ្មែរក្រហម ) ទៀតផង ។


ចំលើយនិងសេចក្តីសន្និដ្ឋានរបស់លោក ហ៊ូ យន់ នៅតែធ្វើអោយយើងមិន អស់សង្ស័យ និងគ្មានជំនឿដដែល ។


នៅថ្ងៃបន្តបន្ទាប់មកទៀត អង្គប្រជុំបានបើកអោយមានការ ពិភាក្សាប្តូរ យោបល់គ្នាទៅវិញទៅមក និងលើកសំនួរផ្សេងៗមកចោទ ។ លោក ភោក ឆាយ បានធ្វើសេចក្តីរាយការណ៍មួយស្តីពីជោគជ័យនៃទ័ពគេ ។ នៅល្ងាចថ្ងៃទី ២ មិថុនា ១៩៧២ លោក រស់ ជាទ្ធោ បានរៀបចំនិងថ្លែង សេចក្តីប្រកាសរួមមួយ ក្រោម ចំណងថា « សេចក្តីសំរេចចិត្តនៃមហាសន្និបាតបញ្ញាជនក្រុងភ្នំពេញ » ។ នៅថ្ងៃ ដដែលវេលាម៉ោង ៦ ល្ងាច គេបាន រៀបចំពិធីជប់លៀងបិទមហាសន្និបាត ។


ខ្ញុំភ្លេចជំរាបថានៅថ្ងៃ ២៩ ឧសភា លោក ជ័យ ជុំ (វរមន្ត្រី > ដែលទើបនឹងចេញពីភ្នំពេញ នៅថ្ងៃ ២៨ ខុសភាបានចូលរួមក្នុងមហាសន្និបាតនេះដែរ ។


នៅរាត្រីទី ២ មិថុនា គេបានរៀបចំរាត្រីសិល្បៈ៖មួយសំដែងដោយក្រុមសិល្បះ៖


ភូមិភាគពិសេសមាន របាំ អាយ៉ៃ ចំរៀង រឿង ល្ខោនតូច១ ។ នៅក្នុង របាំ អាយ៉ៃ ឬ រឿងកំប្លែង យើងពិនិត្យឃើញនូវលក្ខណៈ ច្រំដែល នូវខ្លឹមសារដដែលៗ គ្មានផ្លាស់ប្តូរដូចជា ចំរៀង « ពួកកងឈ្លបយើង » របាំ « បង្កើតផល » កុមារ ឈានមុខ ។ល។ អាយ៉ៃត្រូវច្រៀងតាមពាក្យពេចន៍ ដែលគេតែង និងចងក្រង អោយគ្មានការបំភ្លៃក្រៅទេ ។ ជាខ្លឹមសារតីការ បញ្ចើចបញ្ចើវណ្ណៈអធន វណ្ណៈកសិករ ពលករ អោយក្រោកឈរតស៊ូកំទេច វណ្ណៈជិះជាន់ មានពួកសក្តិភូមិនាយទុន ប្រតិកិរិយា ចក្រពត្តិអាមេរិកាំង អោយវណ្ណៈដែលត្រូវគេជិះជាន់ (Les exploités) មាន « កំហឹងឆាបឆេះ៖ » ជានិច្ច ។ លក្ខណៈទន់ភ្លន់ សន្តិភាព មនុស្សធ៌ម ដែលមាននៅ ក្នុងខ្លឹមសារសិល្បះបុរាណខ្មែរបានប្រែក្លាយទៅជាឃោរឃៅ ញាក់កន្ត្រាក់ ។ ស្នួលខ្មែរ ក្រហម ប្រហែលមានចេតនា បញ្ចូលផ្នត់ « ម៉ាក្សីស្ត» ទៅក្នុងលំនាំបុរាណ ខ្មែរទេដឹង ! យើងចាប់អារម្មណ៍ហាក់ដូចកំពុងទស្សនារបាំចិនកុម្មុយនិស្ត ឬ របាំយួនយៀកណាម ខាងជើង ! គួរអោយសង្វេគដល់ព្រលឹងខ្មែរ !!!

 ជីវភាពនៅតាមមន្ទីរ [ការិយាល័យ | ខ្មែរក្រហម


(ថ្ងៃ ៣ មិថុនា ១៩៧២ ដល់ថ្ងៃ ១៥ មករា ១៩៧៣)


នៅថ្ងៃ ៣ មិថុនា ១៩៧២ យើងត្រូវ « អង្គការ » ចាត់អោយទៅ ធ្វើការនៅមន្ទីរឃោសនាការនិងវិប្បធម៌នៅភូមិភាគពិសេស ។ មិត្ត ឈុន សុកងួន អតីតវិស្វករ ជាប្រធានមន្ទីរឃោសនាការភូមិភាគពិសេសជំនួស លោក ជី គឹមអាន ដែលបានចងកសំលាប់ខ្លួននៅដើមខែមេសាបាននាំយើង ទៅកាន់ភូមិស្រែអណ្តូង ។ មន្ទីររបស់យើងសង់នៅលើទួលមួយខ្ពស់ ជាភូមិចាស់ដែលគេបោះបង់ចោល នៅខាង លិចវត្តស្រែអណ្តូងចំងាយ ប្រមាណ ៥០០ ម៉ែត្រ ជាប់និងបរិវេណគោកខ្មោច ស្រែ អណ្តូង ។ ពេលយើងចូលទៅដល់ សមាជិកដទៃទៀតមានការចាប់អារម្មណ៍ យកចិត្ត ទុកដាក់និងយើងជាខ្លាំង ។ ក្រុមរបស់យើងមានសមាជិកទាំងអស់ ១៣ នាក់ ភាគ ច្រើនជាវិស្វករ និងជាបុគ្គលិកសិក្សា ដែលនៅក្រោមឱវាទរបស់លោក រស់ ជាទ្ធោ ផ្ទាល់ ។ លោក រស់ ជាទ្ធោ ជាវរជនទី ៣ នៅភូមិភាគពិសេសបន្ទាប់ពីមិត្ត សុក ធូក និង មិត្តហង់មក ។ ប្រធានមន្ទីរបានណែនាំពន្យល់យើងពីវិន័យរបស់អង្គ ការ ពីរបបរស់នៅក្នុងសមូហភាពពីភារកិច្ចប្រចាំថ្ងៃដែលយើងត្រូវបំពេញ សមាជិកទាំង ១៣ នាក់ ត្រូវចែកជា ៣ ពួក ។ ប្រធានមន្ទីរចាត់តាំង សហការីណាដែលមានទឹកចិត្ត ស្មោះត្រង់និងអង្គការជាងគេ មានជំហរនយោបាយរឹងប៉ឹងជាងគេ អោយធ្វើជាប្រធាន


ពួក ។ ពួកនិមួយៗត្រូវរួមប្រជុំមួយសប្តាហ៍ម្តងដើម្បីតាមដានពិនិត្យជំហរគ្នាទៅវិញ ទៅមក គេហៅថា « ប្រជុំជីវភាព » ឬ ប្រជុំធ្វើការទិទៀននិងស្វ័យទិទៀន ។ គេនាំគ្នា សន្មតយកល្ងាចថ្ងៃព្រហស្បតិ៍សំរាប់ « ប្រជុំពួក» និងល្ងាចថ្ងៃអាទិត្យសំរាប់ « ប្រជុំ ក្រុម » គឺប្រជុំសមាជិកគ្រប់ពួកទាំងអស់ ។


ទីកន្លែង ទីតាំង


មន្ទីរនិមួយៗត្រូវសង់ឆ្ងាយពីភូមិអ្នកស្រុក ក្បែរប្រភពទឹកមាន ស្ទឹង អូរ ត្រពាំង អណ្តូងជាដើម នៅក្នុងព្រៃឈើ ស៊ុបទ្រុប និងនៅក្បែរវាល ស្រឡះណាមួយ ។ គេសង់ជាខ្ទមស្លឹកទាបនឹងដីនៅក្រោមដើមឈើធំៗ មាន ខ្ទមសំរាប់ធ្វើជាកន្លែងសំរាក ដំណេក ខ្ទមសំរាប់ជាផ្ទះបាយនិងខ្ទមផ្សេងៗ ទៀត សំរាប់ជាកន្លែងធ្វើការ ។ នៅ ក្នុងមន្ទីរឃោសនាភូមិភាគពិសេស មាន ពុម្ពអក្សរ អង្គុលីលេខ ម៉ាស៊ីន ទាញ រ៉ូណេអូ ស្តង់ស៊ីលទឹកខ្មៅរ៉ូណេអូ ឯក សារផ្សេង ។ល។ នៅក្បែររោងធ្វើការគេមានជីក បុងគ័រ (Bunker) និងលេណដ្ឋានតូចៗជាច្រើន សំរាប់ជ្រកនៅពេលយន្តហោះមកទំលាក់ គ្រាប់បែក ។ សមាជិកទាំងអស់ព្រមទាំងប្រជាជនចាស់ក្មេង សុទ្ធតែចេះស្តាប់សំលេង យន្តហោះសឹងតែគ្រប់ធុនដែលមានហោះហើរនៅក្នុងទឹកដីខ្មែរ ។ គ្រាន់តែ ឮសូរពី ចំងាយ ក្មេងៗអាយុប្រមាណ ១០ ឆ្នាំអាចដឹងបានភ្លាមថា ជាយន្ត ហោះសង្កេតការណ៍ ឬ ជាយន្តហោះទំលាក់គ្រាប់បែក តេ-២៨ ។


មន្ទីរសំរាប់កម្មាភិបាល ក្របខ័ណ្ឌ > សំខាន់ៗច្រើនសង់នៅក្នុង ព្រៃស្ងាត់ពីភូមិតូចៗ ដែលជាភូមិបង្អែក ឬ ភូមិមូលដ្ឋានរបស់គេប្រមាណពី ១៥០០ ម៉ែត្រ ។ តាមការសង្កេត ទីតាំងរបស់គេ ច្រើននៅក្នុងព្រៃឈើ ក្រាស់ផង


នៅក្បែរវាលស្រែតូចៗផង ដើម្បីលាក់កំបាំងកុំអោយយន្តហោះ មើលឃើញ និង ដើម្បីអោយមានខ្យល់អាកាសចេញចូលបរិបូរណ៌ ។


បក្សកុម្មុយនិស្តកម្ពុជា បានបែងចែកតំបន់ ដែលគេកាន់កាប់ជាភូមិ ភាគធំៗ


ដូចតទៅ :


១.ភូមិភាគនិរតីទិស រួមបញ្ចូលខេត្តកំពត កោះកុង ក្រុងសីហនុ កំពង់សិលា តាកែវ កំពង់ឆ្នាំង កំពង់ស្ពឺ ឧដុង្គ និងខេត្តកណ្តាល ១ ភាគ ។


២.ភូមិភាគបូព៌ាទិស រួមបញ្ចូល ខេត្តក្រចេះ៖ ស្វាយរៀង ព្រៃវែង កំពង់ចាម


៣.ភូមិភាគ ពាយ័ព្យទិស មានខេត្តកំពង់ធំ សៀមរាប ឧត្តរមាន ជ័យ បន្ទាយឆ្មារ ។


៤.ភូមិភាគពោធិសត្វ-បាត់ដំបង-ប៉ៃលិន ។


៥.ភូមិភាគពិសេស ( ទើបបង្កើតថ្មីនៅចុងឆ្នាំ ១៩៧១ សំរាប់ត្រួតត្រា តំបន់ជុំវិញភ្នំពេញ ។ សព្វថ្ងៃនេះភូមិភាគពិសេសតាំងទីបញ្ជាការ និង ទីចាត់ការរបស់ ខ្លួននៅក្នុងភូមិភាគនិរតីទិស ត្រង់ព្រំប្រទល់ ខេត្តកំពង់ ស្ពឺ និងកំពង់ឆ្នាំងក្នុងសង្កាត់ ពាមប្រាំបីមុម ប៉ែកខាងត្បូងក្នុងស្រុកកំពង់ត្រឡាច និង តាំងបុគ្គលិករដ្ឋបាលរបស់ គេខ្លះទៀត នៅក្នុងខេត្តកំពង់ស្ពឺ (ស្រុកបរសែត ក្នុងខេត្តកណ្តាល ( ស្រុកកណ្តាល ស្ទឹង-ស្រុកស្អាង កោះធំ )


៦.ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និង ខេត្តរតនគិរី ត្រូវបាន គណៈមជ្ឈិម ( គណៈកម្មការកណ្តាល) នៃបក្សកុម្មុយនិស្តខ្មែរគេបានកាន់ កាប់ផ្ទាល់ ។ តាមផែនទីភូមិសាស្ត្រ និង យុទ្ធសាស្ត្រ យើងអាចយល់បានថា ហេតុដូចម្តេច បានជា




« គណៈមជ្ឈិម » គេសុខចិត្តកាន់កាប់ភូមិភាគទាំង អស់នេះផ្ទាល់? ខេត្តទាំងអស់ នេះជាមូលដ្ឋានយុទ្ធសាស្ត្រយ៉ាងមាំ មានព្រំប្រទល់ជាប់ទៅ និង យួន លាវ និង ថៃ ។


ភូមិភាគនិមួយៗមានចែកទៅជាតំបន់ ជាស្រុក ជាឃុំ ភូមិតទៅ ទៀត ។ លេខាធិការ ឬ ប្រធានភូមិភាគនីមួយៗ មានឥទ្ធិពលខ្លាំងណាស់ទៅលើភូមិភាគ របស់ខ្លួន ។ គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ទៅលើអំណាចនយោបាយរដ្ឋបាល សេដ្ឋកិច្ច-សង្គមកិច្ច និង យោធា « លេខាភាគ » « ប្រធានភាគ» នេះ៖ សុទ្ធតែជា សមាជិកនៅក្នុង « គណៈមជ្ឈិម » ផង និងជាសមាជិកនៅក្នុងរាជរដ្ឋាភិបាលរួបរួម ជាតិកម្ពុជា » (Le GRUNK) ផង ។ គឺជាបញ្ញវន្ត « ស្នូលខ្មែរក្រហម » ជើងចាស់ ដែលធ្លាប់ « ជាប់នឹងចលនាកុម្មុយនិស្តខ្មែរ » ពីយូរមកហើយ ១ជា « បក្ខជនពេញ លេញ » នៅក្នុងបក្សរបស់គេ ។


នៅភូមិភាគនិរតីទិស វរជនខ្មែរក្រហម សំខាន់ៗមានលោក ជូ ជេត ជា ប្រធានភាគ និង ជាអនុរដ្ឋមន្ត្រី នៃក្រសួងសុខាភិបាល លោកភោគ ឆាយ ហៅ ណាង ជាស្នងការនយោបាយនៅក្នុងកងទ័ពនិរតីទិស លោក ចុច រ៉ន ហៅគ្រីន ( អតីតសាស្ត្រាចារ្យមធ្យមសិក្សា) ជាប្រធានមន្ទីរវប្បធ៌ម និងឃោសនាការ តាម៉ុក ( ឈ្មោះ៖ បដិវត្តន៍) ជាមេបញ្ជាការកងទ័ពភូមិ ភាគនីរតីទិស ។ ទីចាត់ការធំរបស់គេ នៅក្នុងតំបន់ អម លាំង ។ នៅទីនោះ មានបោះពុម្ពផ្សាយកាសែតមួយឈ្មោះ៖ « ប្រជាជនបដិវត្តន៍» ដឹកនាំដោយ លោក ចុច រិនផ្ទាល់ ។ តំបន់ភូមិភាគនិរតីទិសនេះ មានទំហំធំជាងគេទាំង អស់ មានកំលាំងទ័ពខ្លាំងជាងគេនឹងមាន « ក្របខ័ណ្ឌ » ដឹកនាំសំខាន់ៗ ជាងគេ ។


តាមសេចក្តីរាយការណ៍របស់លោក ភោគ ឆាយ ធ្វើជូនមហសន្និបាតនៅចុង ខែ ខុសភា ១៩៧២ ថា ចំណាយក្នុងមួយខែៗ សំរាប់ភូមិភាគ និរតីទិស ឡើងដល់ជាង ២ លានរៀលសំរាប់បុគ្គលិករដ្ឋបាល និង យោធាខ្មែរ ក្រហម ដែលត្រូវ បានក្នុង ១ខែ ១៣៥ រៀល ក្នុងបុគ្គលិកម្នាក់ៗ ។


ភូមិភាគពិសេស នៅក្រោមការត្រួតត្រារបស់លោក សុក-ចូក ហៅវន មានងារជាប្រធានភូមិភាគផង ជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិផង ។ បន្ទាប់មក ទៀតមានមិត្ត ហង់ ( ឈ្មោះបដិវត្តន៍) មិត្ត រស់-ជាទ្ធោ ហៅជាតិ ។


វរជនខ្មែរក្រហមសំខាន់ៗ នៅក្នុង « គណមជ្ឈិម » ច្រើនជាបញ្ហា វ័ន្ត ដែលបានខ្លួនពីភ្នំពេញនៅចន្លោះឆ្នាំ ១៩៦២ និង ១៩៦៨មានជាអាទិ៍ :


-លោក ខៀវ សំផន ជាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៅ ក្នុងរាជ រដ្ឋាភិបាលរួបរួមជាតិកម្ពុជា និង ជាអគ្គមេបញ្ជាការនៃ « កងកំលាំងប្រដាប់អាវុធ រំដោះជាតិកម្ពុជា » ។


កម្ពុជា ។ -លោក សាឡុត-សរ (វរជនទី១) ជាអគ្គលេខាធិការនៃបក្ស កុម្មុយនិស្ត


-លោក អៀង សារី ជាវរជនទី ២ នៅក្នុងបក្សកុម្មុយនិស្តខ្មែរ ។


-លោក សុន-សេន ជាវរជនទី ៤ ។


-លោក កុយ ធួន ជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ


-លោក ហ៊ូ នឹម ជារដ្ឋមន្ត្រីក្រសួងឃោសនាការ


-លោក ទិវ-អុល ជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលបន្ទុកខាង រៀបចំជន


បទនិងសហការណ៍


- អ្នកស្រី ខៀវ ប៉ុណ្ណារី អនុរដ្ឋមន្ត្រីក្រសួងអប់រំជាតិ វប្បធ៌ម និង យុវជន ។


-លោក ជូ ជេត អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល


-លោក សុក ធ្លក អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ


-លោកប៉ុក តើសកុមារ អនុរដ្ឋមន្ត្រីក្រសួងការបរទេស


លោក សុន សេន និង លោក ប៉ុក ទើសកុមារ ក្រោយពេលដែលអជ្ញាធរ យើងនៅភ្នំពេញផ្សាយថា បាត់ខ្លួនហើយ បានលាក់ខ្លួនសំងំនៅក្នុងក្រុងភ្នំពេញអស់ រយះពេលមួយឆ្នាំទៀត ។ នេះជាកពត៌មានដែលយើងបានទទួលពីវរជនខ្មែរក្រហម នៅក្នុងព្រៃ ។


ចំពោះក្របខ័ណ្ឌខ្មែរក្រហមសំខាន់ៗ ដែលបានបាត់បង់ជីវិតនៅក្នុង ព្រៃវិញ មានលោក អ៊ុច-វ៉ែន ( សាស្ត្រាចារ្យ ស្លាប់ដោយជំងឺគ្រុនពោះ៖ វៀន និង លោក ជី គឹមអាន (វិស្វករ ) ស្លាប់ដោយធ្វើអត្តឃាដខ្លួនឯងនៅ ភូមិស្រែអណ្តូង ។


នៅក្នុងមន្ទីរឃោសនាការយើងបានរស់នៅក្នុងរង្វង់សមមិត្តដែលមានទស្សនៈ បដិវត្តន៍សង្គមនិយមចង្អៀតចង្អល់ និង ឆ្វេងហួសប្រមាណ ។ សមាជិកទាំងនោះ ច្រើនជាយុវជនក្មេងៗ ធ្លាប់ជាន់និងចលនាយុវកក (យុវជន កុម្មុយនិស្ត កម្ពុជា ) សំងាត់នៅភ្នំពេញ ធ្លាប់ជាសមាជិកនៅក្នុង សមាគមនិស្សិតខ្មែរ (AGEK) បំប៉នដោយប៉េកាំង ។


មន្ទីរសិល្បះភូមិភាគពិសេស ស្ថិតនៅប៉ែកនិរតីភូមិស្រែឬស្សី ចំងាយប្រមាណ ៦០០ ម៉ែត្រ ។ មានយុវជនតូច ១ និងអ្នកដឹកនាំសិល្បះទាំង អស់ជាង ៧០ នាក់នៅ


ទីនោះដែលភាគច្រើនជាកូនកសិករ មានខ្លះជាកូនវរជនស្នូលខ្មែរក្រហម មានកូន លោក អៀង សារី និង កូនលោក សៀង បាំសែ ជាដើម ។


នៅខាងកើតមន្ទីរឃោសនាការប្រមាណ ៣ គ.ម គឺជាខាងលិចភូមិ ហុងត្នោត ប្រមាណ ៨០០ ម៉ែត្រ មានមន្ទីរពេទ្យធំរបស់ភូមិភាគពិសេស សង់នៅមាត់អូរ ត្រង់ភូមិចាស់ដែលគេបោះបង់ចោល ។ មន្ទីរពេទ្យនេះអាច អោយអ្នកជំងឺ អ្នករបួស មកដេកព្យាបាលបានរាប់រយនាក់ ។ គឺនៅក្នុងមន្ទីរពេទ្យនេះហើយ ដែលលោក វេជ្ជបណ្ឌិត ជូន ជឿន លោកវេជ្ជបណ្ឌិត ឌី ជុន លោក សាស្ត្រាចារ្យស យៀង កាអុន និង លោក វិស្វករ ងួន អេង នៅធ្វើ ការ អមដោយគ្រូ ពេទ្យខ្មែរក្រហមខ្លះទៀត ដែលទើបមកពីហាណូយ ។


មន្ទីរសេដ្ឋកិច្ចភាគ តាំងនៅភូមិតាំងខ្មៅប្របមាត់ស្ទឹងនៅប៉ែកពាយ័ព្យ វត្ត តាំងខ្មៅ ។ លោក សៀង ប៉ោសែ ទទួលខុសត្រូវលើសេដ្ឋកិច្ចភាគ លើរថយន្តប្រើប្រាស់ ខ្លះៗ មានឡាន ឡង់រ៉ូវែរ ឡានកាំមីញ៉ូងជាដើម ។ នៅជាប់និងមន្ទីរសេដ្ឋកិច្ចភាគ ប៉ែកខាងកើតនិងខាងត្បូង មានសង់រោងជាច្រើនសំរាប់ជួល « ភ្ញៀវចំណូលថ្មី » ដែល ទើបរត់ចេញពីភ្នំពេញហើយ ដែលមាន និន្នាការនយោបាយត្រឹមក្របខ័ណ្ឌរណសិរ្ស ( សីហនុនិយម ) ។ « ភ្ញៀវចំ ណូលថ្មី » ត្រូវបានអង្គការ « បន្លំសតិអារម្មណ៍ » មួយកន្លែងសិន មិនសូវ មានសេរី ភាពចេញដើររហេតរហូតទេ ហើយក៏គ្មានទទួល


ភារកិច្ចអ្វីធំដុំពី អង្គការដែរ ក្រៅពីការកាប់គាស់ដី ដាំដំណាំ ឬ ចិញ្ចឹមមាន់-ទា បន្តិចបន្តួច សំរាប់ផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួន ។ សមាជិកនៅក្នុងមន្ទីរដទៃទៀតនិយម ចំ អកហៅទីកន្លែងនេះថាជា « ភូមិរណសិរ្ស »។ លោក ម៉ែន ថូ និង លោក សៀង ប៉ោ សែ


ជាអ្នកមើលការខុសត្រូវ តាមដានមើលភ្ញៀវចំណូលថ្មី ។ នៅទីនេះ យើងបានជួប ពិភាក្សាជាមួយលោកសក្តិ បួន នារីម្នាក់ឈ្មោះ សូ មេ រ៉ាម និង សហការីជា អនុសេនីយ-ត្រី ពីររូបទៀត នៅនាថ្ងៃ ១២ វិច្ឆិការ ១៩៧២ ។


២. វិន័យរបស់អង្គការ


វិន័យរបស់អង្គការមានលក្ខណះតឹងរឹងខ្លាំងណាស់ ។ គឺជាវិន័យរបស់កុម្មុយ និស្ត ដែលជាវិន័យរឹងដូចដែក (Discipline de fer) គេបាន អប់រំ ផ្សាំង ( Systéme de dressage) យុវជននិងក្របខ័ណ្ឌរបស់គេអោយទៅជាជនកុម្មុយនិស្ត (Un communiste) តាមកំរឹតតឹងរ៉ឹងខ្លាំង ឡើងៗជាលំដាប់ ។ មានឯកសារច្រើន ចងក្រងដោយ « គណៈមជ្ឈិម » សំរាប់យកមកធ្វើជាគោលរៀនសូត្រ ។


ចំពោះសមាជិកមន្ទីរ យុទ្ធជន ដែលនៅស្រឡាញ់ស្ដេចសីហនុនៅឡើយ គេពុំទាន់ហ៊ានបើកមុខបង្ហាញទិសដៅពិតប្រាកដរបស់គេទេ ។ គេយកតែត្រឹមគោល ការណ៍ ការតស៊ូក្នុងក្របខ័ណ្ឌរណសិរ្សមកបង្ហាត់បង្រៀន មកអប់រំគឺ គោលការណ៍ បដិវត្តន៍ប្រជាជាតិ (révolution nationale) ។ គេបោកបញ្ឆោតថា: «យើង តស៊ូធ្វើបដិវត្តន៍នេះ៖ ដើម្បីរំដោះប្រជាជាតិពីនឹម ចក្រពត្តិអាមេរិកាំង » ។


បន្តិចម្តងៗ គេរំកិលចូលទៅក្នុងទ្រឹស្តី បដិវត្តន៍ ប្រជាធិបតេយ្យ បំ ផុសការតស៊ូវណ្ណៈ ដែលជាទំនាស់ស្លាប់រស់នៅក្នុងវណ្ណៈ៖ វណ្ណះនៅក្នុងសង្គមកម្ពុជា ។ គេវាយប្រហារពួកសក្តិភូមិ ពួកប្រតិកិរិយា ពួកនាយទុន គេមិនវាយប្រហារចំៗទេ តែគេមិនដែលបំផុស ឬលើកតំកើងម្តងណាទេ ។ នៅក្នុងជួរក្របខ័ណ្ឌខ្មែរក្រហមខ្លះ៖ គេវាយប្រហារ « ធាតុសក្តិភូមិ» របស់ស្តេច សីហនុដោយចំហរ ។




ក្របខ័ណ្ឌខ្មែរក្រហមណាហ៊ានលើកសរសើរស្តេច សីហនុ នឹងត្រូវ គេចាត់ទុកជាអ្នកប្រឆាំង និងបដិវត្តន៍របស់គេ ។ គេនៅចាត់ទុកស្ដេចសីហនុថាជា និមិត្តរូបនៃរបបសក្តិភូមិដដែល ថ្វីបើស្តេចសីហនុទៅនៅប៉េកាំងក៏ដោយ ។


ជាមួយប្រជាជន មហាជន គោលវិន័យរបស់អង្គការខ្មែរក្រហមដែលសំខាន់ ជាងគេគឺកុំធ្វើអោយប៉ះពាល់ដល់ « មាគ៌ាមហាជន » ខ្មែរក្រហមម្នាក់ៗត្រូវ ប្រកាន់អបកប្បកិរិយាទន់ភ្លន់ សុភាពរាបសារជាដាច់ខាតជាមួយប្រជាជន ជាមួយ ប្រជាជនគេត្រូវកំទេចនិន្នាការទៅរក « អាជ្ញានិយម » ទៅរក « នាម៉ឺននិយម » ។ គេបានរំលឹកជារឿយៗនូវពាក្យរបស់ ម៉ៅ សេទុង ចែងថា : « ប្រជាជនជាត្រី គេជា ទឹក » ។ ជនបដិវត្តន៍ ( បដិវត្តន៍ សង្គមនិយម) មួយរូបៗត្រូវទុកដាក់ខ្លួនជាកូន ចៅប្រជាជន បំរើប្រជាជនអោយអស់ពីចិត្តពីថ្លើម ហើយត្រូវធ្វើខ្លួនអោយដូចប្រជាជន ដើម្បីរៀន សូត្រពីមហាជនព្រោះ៖ « មហាជនជាប្រភពនៃចំណេះវិជ្ជាដែលមិនចេះរឹង ស្ងួត » ។ គេលើកជាពាក្យស្លោកថា « រៀនសូត្រពីមហាជន ដើម្បីមហាជន » តែគេបានប្រកាន់ជំហរមួយទៀតដែរថា « មិនត្រូវដើរតាមកន្ទុយមហាជន» តែគេ បានប្រកាន់ជំហរមួយទៀតដែរថា « មិនត្រូវដើរតាមកន្ទុយ មហាជនពេកទេ » ។


ក្នុងការរស់នៅ ដេក ដើរ ស៊ី ចុក ស្លៀកពាក់ គេប្រុងប្រយ័ត្នមិនអោយ ប្លែកពីប្រជាជន ។ អាកប្បកិរិយា និង សំដីទៅរកប្រជា កសិករត្រូវទន់ភ្លន់សុភាពរាប សារជាដរាប ។ ហេតុយ៉ាងនេះហើយបានជា ខ្មែរក្រហមគេបង្ខំអោយស្លៀកពាក់ខ្មៅ បង់កក្រមា ។ ម្ហូបអាហារប្រចាំថ្ងៃ ក៏មិនត្រូវសំបូរហូរហៀរឆ្ងាញ់ពិសាលើសប្រជាជន ដែរ ។ គេខុស្សាហ៍រំលឹកដល់សភាពក្រខ្សត់របស់ប្រជាជនដែលបានគាំទ្របដិវត្តន៍របស់




គេ ។ ម៉្យាង ទៀត ការបង្ខិតបង្ខំមិនអោយ « ញាក់ទៅរកឆ្ងាញ់» នេះចូលជាយុទ្ធវិធី របស់គេមួយដើម្បីទំលាប់គ្នាគេអោយចេះទ្រាំទ្រ នូវការលំបាកសព្វបែបយ៉ាងផង និង អប់រំខ្លួនប្រាណ និងសតិអារម្មណ៍របស់គេអោយទៅជា « កម្មាជីព » Prolétaire) ។ ដូច្នេះហើយបានជានៅតាមមន្ទីរនិមួយៗ គេកម្រមានភ័ព្វវាសនា បានបរិភោគអាហារពីរមុខ ។ ផង (


« អង្គការ » ខ្មែរក្រហមហាមប្រាមយ៉ាងតឹងរ៉ឹងមិនអោយប៉ះពាល់ ដល់ទ្រព្យ សម្បត្តិរបស់ប្រជាជន ។ ការខូចខិលរំលោភលើកូនក្រមុំប្រជាជន នឹងត្រូវទទួលទោស ជាទំងន់ ។ តាមការសង្កេតជាហូរហែមកថា វិន័យទាំងអម្បាលម៉ាន ត្រូវបានគ្នាគេ គោរពអនុវត្តន៍បានខ្ជាប់ខ្ជួននិងសក្តិសិទ្ធិមែន ។


ចំណុចមួយទៀតដែលជា « សកម្មភាពចិត្តសាស្ត្រ » យ៉ាងស័ក្តិសិទ្ធិរបស់ខ្មែរ ក្រហមទៅលើប្រជាពលរដ្ឋ កសិករគឺជាការជួយទុក្ខធុរប្រជា កសិករ ។ បើមាន កសិករឈឺថ្កាត់នៅក្នុងភូមិ ជាពិសេសកសិករក្រ ពួកខ្មែរក្រហមគេឧស្សាហ៍នាំគ្នាទៅ ចាក់ ឬចែកថ្នាំអោយដល់ផ្ទះតែម្តងទោះជាយប់ព្រលប់មានភ្លៀងផ្គរក្តី ។ នៅរដូវ ភ្ជួររាស់ ដក ស្ទូង ច្រូតកាត់ ឬ បោកបែន មន្ទីរនិមួយៗ ត្រូវចាត់សមាជិកអោយ ទៅជួយធ្វើសឹងតែរាល់ពេល ។ ការចុះទៅ « ចាប់និងប្រជាជន» ដើម្បី «បំរើប្រជាជន » ប្រស្រ័យទាក់ទងជិតស្និទ្ធនិងប្រជាជន គឺជាការអនុវត្តន៍នូវទ្រឹស្តីមួយក្នុងការអប់រំ ពួកក្របខ័ណ្ឌខ្មែរក្រហម ។


សកម្មភាពចិត្តសាស្ត្ររបៀបនេះ មានប្រសិទ្ធិភាពនិងស៊ីជំរៅទៅលើប្រជាជន ពិតប្រាកដមែនជាជាងការណែនាំបង្រៀនទ្រឹស្តី ។ប្រជាជនកសិករនៅតាមភូមិមូលដ្ឋាន


ដែលមិនយល់អ្វីសោះពីរឿងបដិវត្តន៍សង្គមនិយម ក៏ចាប់ស្រឡាញ់និងគាំទ្រអង្គការ ភ្លាមៗតាមរយះ៖មនោសញ្ចេតនាស្និទ្ធស្នាល ។


នៅក្នុងមន្ទីរ :


នៅគ្រប់មន្ទីរទាំងអស់ ខ្មែរក្រហមរស់នៅជាសមូហភាព (Cellectiité) គោរព វិន័យរបស់សមូហភាព វិន័យអង្គការ) គោរពពេលវេលាធ្វើការដែលសមូហភាព បានកំណត់អនុវត្តន៍ផែនការប្រចាំសប្តាហ៍ ប្រចាំខែ ដែល សមូហភាពបានលើកឡើង ។ ទាំង សមាជិកទាំងអស់នៅក្នុងមន្ទីរត្រូវធ្វើពលិកម្មដូចគ្នាទាំងសមាជិកធម្មតា ប្រធាន ។ កិច្ចការពលកម្មនេះត្រូវបានគេចាត់ទុកជាចាំបាច់ទី មួយសំរាប់ « កសាង » ខ្លួនអោយទៅជាកម្មាជីពជាកម្មករមានផ្នត់ចង្វាក់ ទៅរកពលកម្ម អាចទ្រាំនិងការ លំបាកផ្សេងៗដែលបដិវត្តន៍របស់គេអាចពើបប្រទះ ។ កិច្ចការពលកម្មអាចដុសលាង សតិអារម្មណ៍បដិវត្តន៍មួយថ្មីគឺ សតិអារម្មណ៍បដិវត្តន៍ សតិអារម្មណ៍ជាកម្មាជីព សតិអារម្មណ៍សង្គមនិយម ។ ពួកខ្មែរក្រហមឧស្សាហ៍ទូន្មានគ្នាគេថា : « បដិវត្តន៍ របស់គេ នៅមានការ បត់បែនលំបាកវេទនាតទៅទៀត» (La révolution disait mao tsé toung suit un chemin toujours tortueux; jamais rectiligne) ។ សមាជិកម្នាក់ៗ មិនត្រូវជិះជាន់ពលកម្មរបស់គេទេ ពួកគេទាំងអស់ (លើកលែងវីរជន ខ្មែរក្រហមសំខាន់ៗខ្លះដែរ) ត្រូវដាំបន្លែ ដាំដំឡូង រែកទឹក ពុសអុស ធ្វើអង្ករ ដោយខ្លួនឯងតាមវេនរៀងៗខ្លួន ។ ក្រៅពីកិច្ចការសំរាប់ជីវភាពមន្ទីរ សមាជិកម្នាក់ៗ មានភារកិច្ចចំពោះមុខដូចជាការងារនៅរោង ពុម្ពជាដើម ។ អង្គការហាមប្រាមមិន អោយប្រើពាក្យ « អា មីង» រវាងគ្នា និងគ្នា ។ តេយកពាក្យ « មិត្ត» មកប្រើសឹង




តែទូទៅ ។ ពាក្យបង មីង មា អុំ តាយាយ ក៏នៅមានប្រើដែរ តែជាទូទៅគេ ប្រើពាក្យមិត្តច្រើនជាង ។ គេឧស្សាហ៍ទូន្មានអោយពង្រឹង « មនោសញ្ចេតនា នយោបាយ» រវាងគ្នា និង គ្នាជាង « មនោសញ្ចេតនា» ជាបុគ្គល ។


អង្គការធ្លាប់ណែនាំអោយខិតខំជំរុ៖ « ធាតុបុគ្គល» លក្ខណៈបុគ្គលនិយម ដែលគេចោទថាជា « ធាតុប្រតិកិរិយា» អោយបានជាអតិបរមា អោយប្រកាន់ខ្ជាប់នូវ « ស្មារតីសួនរួម » នូវជំហរ « សមូហភាព » អោយគិតប្រយោជន៍សួនរួមធំជាង ប្រយោជន៍សួនតួ ។ បើសមាជិកណាឆាប់ញាក់ញោច ឆាប់ខឹងឆេវឆាវ គេចោទថា នៅមាន « ធាតុបុគ្គលក្រាស់ » ។ ជាមួយធាតុបុគ្គលនេះគេច្រើនភ្ជាប់ « ធាតុសេរីនិ យម » ជាមួយផង ។ ធាតុទាំងអស់នេះត្រូវបានគេចាត់ទុកជាធាតុប្រឆាំង និងបដិវត្តន៍ ជាធាតុរបស់វណ្ណៈជិះជាន់ ធាតុរបស់ពួកប្រតិកិរិយា ។ នៅក្នុង ប្រជុំជីវភាពម្តងៗ គេតែងទិទៀនគ្នាទៅវិញទៅមកពីរឿង « សេរីនិយម » ក្នុងការ « ហូប ដេក ដើរ និយាយ » បានសេចក្តីថា មានមិត្តខ្លះបរិភោគ បាយហួសពីការកំណត់របស់គេ ឬទំរន់ក្រក្រោកពីដំណេក ឬនិយាយហូរហែរ ពេកមិនចេះរក្សាការសំងាត់ ។ល ។


ការតាមដានមើលគ្នាទៅវិញទៅមកជាករណីកិច្ចនៃសមាជិកម្នាក់ៗ ហើយ ការជំរុះធាតុដូចពោលខាងលើនេះ ក៏ប្រយោជន៍អប់រំសមាជិករបស់គេអោយជា « ជនសង្គមនិយម » (Un Socialiste) ។ នេះជាជំហាន « ផ្សាំង » មនុស្សអោយ ទៅជា « ម៉ាស៊ីន » មួយ (Un robot un automate) ផ្ទុយពីដំណើរវិត្តន៍ធម្មជាតិ ។


លក្ខណៈ ពាលា អាវ៉ាសែ ត្រូវបានអង្គការណែនាំអោយបំបាត់មាន រឿង ស្រី ស្រា ល្បែងជាដើម ។ ចំពោះស្រី និងល្បែងឃើញអង្គការខ្មែរក្រហមដោះស្រាយបាន


ពិតប្រាកដមែន ជាមួយនិងអំពើលួចឆក់ប្លន់ផ្សេង ។ ចំណែកគ្រឿងស្រវឹងនៅមាន សេសសល់ខ្លះៗ តែអង្គការខ្មែរក្រហមបានដោះស្រាយបំបាត់លក្ខណៈ ស្រវឹង អាវ៉ាសែ បានមួយកំរឹតយ៉ាងធំ ។


នៅក្នុងសង្គមរបស់ពួកខ្មែរក្រហម គេបានហាមប្រាមមិនអោយបុរសមាន ប្រពន្ធពីរដាច់ខាត ។


កសិករនៅក្នុងភូមិ ក៏ដូចសមាជិកនៅក្នុងមន្ទីរមួយៗដែរ ត្រូវមានភារកិច្ច តាមដានមើលសកម្មភាពគ្នាទៅវិញទៅមកនៅក្នុងពួកឬនៅក្នុងក្រុមរបស់ខ្លួន ដើម្បី អប់រំគ្នាទៅវិញទៅមក ដែលពួកកុម្មុយនិស្តនិយមហៅថា « កសាង » ។ ក្នុងមួយ សប្តាហ៍គេមានធ្វើការប្រជុំពួក ឬក្រុមម្តង គេហៅថាប្រជុំជីវភាព ។ ក្នុងពេលប្រជុំពួក គេធ្វើការទីទៀននិងស្វ័យទីទៀនគ្នាទៅវិញទៅមក គឺគេលើកពីការខ្វះខាតការឆ្គាំឆ្គង ពីគុណសម្បត្តិ និង គុណវិបត្តិរបស់ខ្លួន និង មិត្តរួមពួកមកលាតត្រដាង ។ គឺការ ធ្វើស្វ័យទិទៀន និងទិទៀននេះហើយ ដែលបង្ខំអោយពួកខ្មែរក្រហមឬអ្នកស្រុកតាម ដានគ្នាទៅវិញទៅមក ។ ការធ្វើស្វ័យទិទៀន និងទិទៀននេះហើយ ជាឧបករណ៍សំ ខាន់លេខមួយរបស់លិទ្ធិម៉ាក្សីស្តឡេនីនស្ត ។ គោលជំហរដែលសមាជិកម្នាក់ៗត្រូវ


ត្រួតពិនិត្យទៅលើខ្លួនឯងនិងទៅលើមិត្តខ្លួនមាន :


-គោលជំហរពលកម្ម


-គោលជំហរនយោបាយ


-គោលជំហរសាមគ្គីភាព


-គោលជំហរសតិអារម្មណ៍




-គោលជំហរចាត់តាំង


ក្នុងឱកាសប្រជុំក្រុម គេត្រួតពិនិត្យគោលជំហររួមរបស់ក្រុមទាំងមូល មិន សំដៅទៅលើបុគ្គលណាម្នាក់ទេ ។ ក្រោយការពិនិត្យជំហរផ្សេងៗរបស់ក្រុម គេចាប់ រៀបចំធ្វើផែនការរួមសំរាប់អាទិត្យក្រោយ ។


ក្នុងការទិទៀន ស្វ័យទិទៀននេះ អង្គការខ្មែរក្រហមបានណែនាំ ទូន្មាន មិន អោយយកការទិទៀន-ស្វ័យទិទៀននេះ ធ្វើជាអាវុធសំរាប់សងសឹកគ្នា វាយប្រហារ គ្នាទេ ។ គេទូន្មានអោយយកការទិទៀន ស្វ័យទិទៀននេះ ធ្វើជាមធ្យោបាយអប់រំ កែ គ្នាទៅវិញទៅមក ធ្វើជា « ថ្នាំកំចាត់រោគ » ផ្សេងៗមានរោគ « បុគ្គលនិយម-សេរីនិយម នាម៉ឺននិយម-អាជ្ញានិមយ-ការិយាល័យនិយម » ជាដើម ។ អ្នកធ្វើការ ទិទៀនគេ និងអ្នកដែលត្រូវគេ ទិទៀន ត្រូវអោយមាន « ខួរក្បាលត្រជាក់ជានិច្ច » កុំញាក់ញោចខឹងឆេវឆាវ ។ ការធ្វើស្វ័យទិទៀន និងទិទៀនត្រូវឈរលើមាគ៌ា អង្គការ និងមាគ៌ា មហាជនជានិច្ច ។


វិន័យមួយទៀត របស់ខ្មែរក្រហម ( ពួកក្របខ័ណ្ឌ គឺការលាក់ការណ៍ សំងាត់ ។ សមាជិកមន្ទីរត្រូវលាក់អាថ៌កំបាំងរបស់ខ្លួនរបស់មន្ទីរនិង របស់អង្គការ ។ ហេតុដូចនេះហើយបានជាម្នាក់ៗត្រូវមានឈ្មោះថ្មីមួយ ត្រូវលាក់ឈ្មោះដើម របស់ខ្លួន កុំអោយនរណាដឹងលើកលែងតែអង្គការថ្នាក់លើ គេត្រូវការសួរពត៌មានពីខ្លួនឯងជា ផ្លូវការ ។ ប្រសិនបើមានអ្នកដទៃណា ទោះជាអ្នកនៅក្នុងជួរដូចគ្នា ឬបងប្អូនកសិករ ណាចង់ដឹងពីទីតាំងរបស់មន្ទីរ ពីឈ្មោះដើម « វណ្ណភាព» ដើមស្រុកកំណើតរបស់ខ្លួន គេមិនត្រូវប្រាប់អោយនរណាដឹងទេវិន័យនេះត្រូវបានគេរំលឹករាល់សប្តាហ៍និងតាមដាន ដូចសកម្មភាពផ្សេងៗទៀតដែរ ។


ព្រលឹងខ្មែរ


 ក្នុងរឿងវះនានុក្រម គេក៏បានអនុវត្តន៍ដោយហ្មត់ចត់គឺអង្គការថ្នាក់ ក្រោម គោរពអង្គការថ្នាក់លើ គណៈភូមិស្តាប់បញ្ជាគណៈឃុំៗ ស្តាប់បង្គាប់ គណៈស្រុកៗ គោរពគណៈតំបន់១គោរពភាគៗត្រូវស្តាប់បញ្ជា គណៈមជ្ឈិម ( គណៈកម្មការកណ្តាល នៃបក្សកុម្មុយនិស្តកម្ពុជា) ។


សមាជិកម្នាក់ៗត្រូវប្រគល់ខ្លួនអោយអង្គការ « កសាង » ដោយ គ្មាន «


មិនត្រូវវាយប្រហារ


តំលៃ » ត្រូវទុកចិត្តទាំងស្រុងទៅលើ « អង្គការ » ព្រោះអង្គការ មានភ្នែកដូច «


ម្ចាស់ » មិនចេះខុសឆ្គង ។ នេះជាលីកខ័ណ្ឌផ្តាច់ការរបស់បក្សទៅលើបុគ្គល បញ្ជាក់


នូវអំណាចគ្មានព្រំដែនរបស់បក្សទៅលើអ្វីៗទាំងអស់ ។ គឺជាជំហានឆ្ពោះទៅរកលទ្ធិ «


ផ្តាច់ការរបស់វណ្ណៈអធន » (Dictature prolétarienne) សមាជិកម្នាក់១មានការ


ទុកចិត្តទាំងស្រុងទៅលើអង្គការត្រូវការពារកិត្តិយសអង្គការ


អង្គការពីក្រោយខ្នងឡើយ ។ ប្រសិនបើ អនុវត្តតាមមាគ៌ារបស់អង្គការហើយ តែបែរ


ជាបានលទ្ធផលអាក្រក់ផ្ទុយទៅវិញ គេមិនត្រូវចោទប្រកាន់អង្គការថា « ដាក់ទិស »


ខុសទេគេត្រូវដាក់កំហុសទៅលើបុគ្គលទៅវិញ គឺបុគ្គលទេ ដែលមានការឆ្គាំឆ្គង


មានការខ្វះខាត ។ ផលវិបាកមួយចៀសមិនផុតគឺតែងតែលេចក្របខ័ណ្ឌខ្មែរក្រហម


ណាម្នាក់បានប្រព្រឹត្ត រំលោភលើវិន័យ ឬក្ដោប អំណាចលើខ្លួនឯង ហើយយកឈ្មោះ


អង្គការមកធ្វើជាឡប់ឡែ ។ ដែលហៅថាអង្គការ គឺបក្សកុម្មុយនិស្តកម្ពុជា និងសាខា


តូចធំរបស់បក្សនេះ មានតាំងពីគណៈកម្មាការ ភូមិ ឃុំ ស្រុក តំបន់ ភាគ រហូតដល់


ថ្នាក់មជ្ឈិម ។


រវាងមន្ទីរមួយនិងមន្ទីរមួយ គេហាមប្រាមមិនអោយចេញចូល រហេតរហូតទេ


ពុំនោះទេ សមាជិកនោះ និងត្រូវគេលើកយកមកទិទៀន « កសាង » ពីបទ « សេរីនិយម » ពីបទបំពានលើលក្ខ័ណការណ៍សំងាត់ ។


ហេតុដូចនេះហើយ បានជាសមាជិកនៃមន្ទីរនិមួយៗពុំសូវមានការទាក់ទងគ្នា ប្តូរយោបល់គ្នាទៅវិញទៅមក ។ គេរៀបចំយ៉ាងនេះ គឺដើម្បីខ្ទប់កំលាំង អាថ៌កំបាំង បំរុងក្បត់អង្គការរបស់គេដែរ ។ ក្នុងការរស់នៅតាមមន្ទីរនិមួយៗ គេឧស្សាហ៍រំលឹក អោយប្រកាន់ « ជំហរឯករាជ្យម្ចាស់ការ ខ្លួនទីពឹងខ្លួន គឹមន្ទីរនិមួយៗត្រូវរក មធ្យោបាយដើម្បីរស់ដោយខ្លួនឯង » ។ អង្គការគ្រាន់តែផ្តល់ប្រាក់ជីវភាពអោយ ក្នុង១ ខែ ១៣៥ ៖ សំរាប់សមាជិកម្នាក់ៗ ។ មន្ទីរ និមួយៗត្រូវលៃរកម្ហូបចំណី ( ច្រើនតែក្តាមខ្យង បន្លែខ្លួនឯង ត្រូវ « សំរុកបង្កបង្កើនផល» តាមកំលាំងផ្ទាល់ខ្លួន ត្រូវចិញ្ចឹមមាន់ ទា ជ្រូក នៅតាមមន្ទីររៀងៗខ្លួនតាមលទ្ធភាពដែលអាចធ្វើបាន ។


៣-កិច្ចការពលកម្ម


កិច្ចការពលកម្មនេះ ត្រូវបានអង្គការចាត់ទុកជាករណីកិច្ចទីមួយរបស់សមាជិក ម្នាក់ៗ ។ ជនកុម្មុយនិស្តត្រូវតែ « លត់ដំ» ខ្លួននៅក្នុងការ ងារពលកម្មជាចាំបាច់ ។ ការងារពលកម្មសំរាប់ពួកក្របខ័ណ្ឌបញ្ញវន្តមានលំនាំដូចគ្នា និងការងាររបស់អ្នកស្រុក


នៅក្នុងមន្ទីរសមាជិកម្នាក់ៗទោះ៖ប្រុសក្តិ ស្រីក្តី ជាបញ្ហាជនក្តី ជាកូន កសិករ សុទ្ធសាធក្តី ត្រូវរែកទឹក រកអុស ដាំស្ល បោសសំអាតទីធ្លាមន្ទីរ ជីកក្តាម តាមវាលស្រែ រែកទឹកស្រោចបន្លែ កិនស្រូវ ជាន់អង្ករ អោយបាយ មាន់ ទា ជ្រូកដូច គ្នាទាំងអស់ ។ កិច្ចការទាំងអស់នេះគេចែកវេនគ្នាធ្វើដោយ ទៀងទាត់ គ្មានអារម្មណ៍


ចង្អៀតចង្អល់អ្វីទេ ។ ការមើលបំណាំគ្នា ឬ ប្រកែកជំទាស់មិនព្រមធ្វើ មិនសូវមានទេ ។ ម្នាក់ៗត្រូវសំដែងទឹកចិត្តអំណត់រៀងៗ ខ្លួនក្នុងពេលបំពេញកិច្ចការ ពលកម្មអ្វីមួយ ។ សមាជិកម្នាក់ដែលខ្ជិលច្រអូស ទំរន់ ក្នុងកិច្ចការងារទាំងអស់នេះនឹងត្រូវសមាជិក ដ៏ទៃទៀតធ្វើការទិទៀន នៅក្នុងពេលប្រជុំពូក ឬប្រជុំក្រុម ។


- ការងារបង្ករបង្កើនផល មន្ទីរនិមួយៗត្រូវបានអង្គការថ្នាក់លើណែ នាំអោយ ចេះដោះស្រាយបញ្ហាជីវភាពដោយខ្លួនឯង កុំសូវពឹងផ្អែកលើប្រជាកសិករពេក ព្រោះ ប្រជាជនគ្នាមានការខ្វះខាតច្រើន ។ មន្ទីរនិមួយៗគាស់ រានធ្វើចំការច្បារដំណាំដោយ ខ្លួនឯង មានដាំស្ពៃ ប៉េងប៉ោះ៖ ជី ត្រកូន ឃ្លោក ត្រឡាច ត្រប់ ម្ទេស ដំឡូង ពោត សណ្តែកជាដើម ។ មានក្រុមខ្មែរក្រហមខ្លះទៀតដូចជា មន្ទីរសិល្បះភូមិភាគពិសេស ជាដើម យុវជនក្មេងៗនាំគ្នាឡើងចងត្នោតយកទឹករំងាស់ធ្វើស្ករ សំរាប់ប្រើប្រាស់នៅ ក្នុងមន្ទីររបស់ខ្លួន ។


ក្នុងរឿងចិញ្ចឹមសត្វ មាន់ ទា ជ្រូកវិញ ក៏មន្ទីរទាំងអស់ប្រឹងប្រែងពង្រីក ណាស់ដែរ ។


ថ្វីបើមាន់ ទា ជ្រូកនៅតាមមន្ទីរក៏ដោយ ម្ហូបអាហារក៏នៅតែអត្តខាត់ ខ្សត់ ខ្សោយដដែល ព្រោះម្យ៉ាងអង្គការណែនាំអោយ « ចេះសន្សំសំចៃ » ចេះអត់ទ្រាំនិង ការអត់ឃ្លាន អោយបំបាត់ « អារម្មណ៍» ចង់ឆ្ងាញ់ ម៉្យាង ទៀតភូមិភាគដែលយើង រស់នៅជាភូមិភាគក្រខ្សត់ខាងត្រី សាច់ខ្លាំងណាស់ សូម្បីតែកង្កែបក៍ពិបាករកទៀតផង ។ ពងទា ពីឬបីត្រូវយកទៅស្ងោរជា មួយបន្លែស្ពៃសំរាប់សមាជិក ១២ នាក់ ។ មានពេលខ្លះ៖គេស្ងោរតែបន្លែស្ពៃទទេគ្មានត្រីសាច់អ្វីទេ ។




ក្នុងមួយឆ្នាំមានខ្មែរក្រហមខ្លះ៖ បានបរិភោគត្រី ស្រស់តែ ៣ ឬ ៤ ប៉ុណ្ណោះទេ ហើយពុំបានគ្រប់គ្រាន់ទៀត ។


* ការងារបំរើប្រជាជន ខ្មែរក្រហមម្នាក់ៗត្រូវជ្រួតជ្រាបនឹង « ទស្សនៈ៖ មហាជន » ត្រូវជាប់និងមហាជន ជាប់និងប្រជាជន ។ ការជួយធុរៈប្រជាជនជា ពិសេស ប្រជាជនមូលដ្ឋាន ជាការយកចិត្តទុកដាក់ទីមួយរបស់អង្គការថ្នាក់លើ ។ ពេល ណា ប្រជាជនលើកទំនប់ជីកស្រះ ធ្វើថ្នល់ ឬ សង់ផ្ទះ៖ ពួកខ្មែរក្រហម ដែលនៅជិតខាង ភូមិ នោះតែងចាត់វេនគ្នាទៅជួយធ្វើ ហើយ ធ្វើដោយយកចិត្តទុក ដាក់ទៀតផង ។ ពេល ដក ស្ទូង ច្រូតកាត់ បោកបែន គេក៏ផ្លាស់វេនគ្នាទៅជួយដោយ ទៀងទាត់ ។ ចំពោះកសិករណាក្រខ្សត់ជាងគេ អង្គការក៏បានជួយធុរៈ ច្រើនជាង គេផងដែរ ។


នេះជាទិដ្ឋភាពមួយដែលយើងគួរចាប់អារម្មណ៍ ។ អង្គការខ្មែរក្រហមចាត់ ទុកការងារពលកម្មជាជំហរទីមួយ ក៏ក្នុងគោលបំណង :


១.អោយក្របខ័ណ្ឌសមាជិករបស់គេ គ្រប់ជាន់ថ្នាក់ ត្រៀមខ្លួនចំពោះការ


ពិបាកផ្សេងៗ ទៅថ្ងៃក្រោយអោយមានទំលាប់ស្រលាញ់ការងារពលកម្មនេះ ដែលជា គោលការណ៍ដ៏សំខាន់សំរាប់ឈានទៅកសាងប្រជាជាតិសង្គមនិយម Une nation socialiste) ។


២.អោយសមាជិកនិងក្របខ័ណ្ឌរបស់គេ ជិតស្និទ្ធនិងប្រជាជនស្គាល់សំណូម ពរនិង ទុក្ខធុរៈ ប្រជាជនព្រមទាំងឆ្លៀតរៀនសូត្រពីប្រជាជន ។ នៅលើផ្នែក បច្ចេកទេសនៃ ការងារ « ប្រជាជនជាប្រភពនៃចំណេះវិជ្ជាមិនចេះរីង ស្ងួត » ។


៣.បណ្តុះផ្នត់ស្មារតីគោរព អង្គការវិន័យរបស់ពួក របស់ក្រុមតាមលំនាំវិន័យ


សំភារៈនិយម (Discipline metérialiste) របស់ពួកកម្មកររោងចក្រ។


៤.អោយសមាជិក ឬ ក្របខ័ណ្ឌម្នាក់ខំ «លត់ដំ » ខ្លួនដើម្បីជំរុះ៖ « ធាតុ » មិនបដិវត្តន៍ មិនកម្មាជីពដូចជា « ធាតុ » របស់បញ្ញាវន្តភាគច្រើនជាដើម ។ បើមិន បានជាប់ខ្លួននិងពលកម្មទេ បុគ្គលនោះពុំចេះស្រឡាញ់ប្រជាជនទេ នៅតែមាន សតិអារម្មណ៍ជិះជាន់ពលកម្មរបស់អ្នកដ៏ទៃ ដែលជាសតិអារម្មណ៍ជិះជាន់ពលកម្ម របស់អ្នកដ៏ទៃ ដែលជាសតិអារម្មណ៍របស់ពួកប្រតិកិរិយា របស់សក្តិភូមិ របស់ពួក មូលធន ។


តាមទ្រឹស្តីសំភារៈនិយម មានតែពួកកម្មករ កម្មាជីពទេ ដែលជាអ្នកកសាង ពិភពលោក កសាងសង្គមនិយមមួយៗ ។ វណ្ណៈកម្មករ និងកម្មាជីពនេះមានការចំនាយ ច្រើនជាងគេទាំងអស់ នៅក្នុងសង្គមនិមួយ ។ ដូច្នេះតាមលក្ខណៈ ប្រជាធិបតេយ្យ មិនគួរឡើយរដ្ឋអំណាច មិនបានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់វណ្ណៈនេះ ។ នេះជា ទស្សនៈរបស់ពួកម៉ាក្សីស្ត-ឡេនីនស្ត ។


៥. បណ្តុះស្មារតីសំភារៈនិយម ប្រាកដនិយម វិទ្យាសាស្ត្រនិយម តាមគន្លង ម៉ាក្សីស្ត ឡេនីនិស្ត បំបាត់ទស្សនៈគំនិតនិមយ (Idéalisme) ដែលបំរើ វណ្ណៈ ប្រតិកិរិយា វណ្ណៈជិះជាន់ ( នេះជាទស្សនៈរបស់ពួកខ្មែរក្រហម) ។ ម៉្យាងទៀតការងារពលកម្ម នេះជាឱសថមួយ ជួយបំបាត់សតិអារម្មណ៍ ឬទស្សនៈចង្អៀតចង្អល់ផងដែរ ( Etroitesse devue) ។


ការអប់រំនយោបាយ


ខ្មែរក្រហមមានការចាប់អារម្មណ៍ខ្លាំងណាស់ ទៅលើការអប់រំ នយោបាយ


។ កំលាំងនយោបាយជាកំលាំងទីមួយរបស់គេ កំលាំងយោធា គ្រាន់តែជាឧបករណ៍ នៃកំលាំងនយោបាយ ។ សមាជិកខ្មែរក្រហមគ្រប់ក្របខ័ណ្ឌ ត្រូវទទួលការអប់រំ នយោបាយជាចាំបាច់ ។ គេរៀនសូត្រនៅតាមសា លារៀននយោបាយ នៅតាមមន្ទីរ ពេលធ្វើមីទិញធ្វើសន្និបាតពេលប្រជុំ ជីវភាពជាដើម ។


ការអប់រំនៅតាមសាលារៀននយោបាយ អង្គការខ្មែរក្រហមសព្វថ្ងៃនៅខ្វះ៖ កម្មាភិបាល ( ក្របខ័ណ្ឌ ប្រកបដោយគុណសម្បត្តិ នឹងវប្បធ៌ម នយោបាយច្រើន ណាស់ ។ លោក ហ៊ូ-យន់ ខ្លួនឯងក៍បានសារភាពរឿងនេះនៅក្នុងមហាសន្និបាត បញ្ញវន្តនៅចុងខែ ឧសភា ១៩៧២ ផងដែរ ។ កម្មាភិបាលម្នាក់ៗមុននឹងទៅកាន់នាទី ទទួលខុសត្រូវណាមួយ ត្រូវទទួលការហ្វឹកហ្វឺនអប់រំអស់ពេលដ៏យូរពីមួយឆ្នាំទៅបីឆ្នាំ យ៉ាងតិចហើយធ្លាប់បំរើចលនារបស់គេមកយូរហើយផងនៅ « យុវកក » « យុវជន កុម្មុយនិស្តកម្ពុជា ) ឬនៅក្នុង « សនកប » « សមាគមនារីកម្ពុជាប្រជាធិបតេយ្យ ) ។


កម្មាភិបាលម្នាក់ៗ ត្រូវមានសីលធ៌មរស់នៅនិង សីលធ៌មនយោ បាយស្អាត ស្នំគឺ :


១. ស្រឡាញ់ គោរព និងបំរើប្រជាជន-កម្មករ-កសិករអោយអស់ ពីចិត្ត ពីថ្លើម មិនប្រើអំណាចផ្តាច់ការទៅលើប្រជាជនមិនគំរាមកំហែងប្រជាជន ត្រូវសុភាព រាបសារទន់ភ្លន់ទៅរកប្រជាជនជានិច្ច ។


២.ស្មោះត្រង់និងការពារផលប្រយោជន៍ប្រជាជនជាដាច់ខាត មិនធ្វើអ្វីអោយ ប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាជន សូម្បីតែម្ទេសមួយផ្លែ ឬ អង្ករមួយកំប៉ុងក៍ដោយ មិនគំរាមកំហែងយក ទ្រព្យសម្បត្តិប្រជាជនទោះ ជាតាមមធ្យោបាយក្តៅ ឬ ត្រជាក់ក៏


1


ដោយ ។ មិនត្រូវស៊ីសំណូកសូកប៉ាន់ពីប្រជាជន ។


៣.បើធ្វើអ្វីខុសចំពោះប្រជាជន ត្រូវសុំទោសប្រជាជន


៤.និយាយស្តី ដេក ដើរ ឈរ អង្គុយ ស៊ីចុក លេងសើចដោយសុភាពរាបសារ តាមប្រពៃណីប្រជាជន ។


៥.កុំប្រព្រឹត្តអំពើល្មើសចំពោះនារីភេទ ។


៦.កុំផឹកស៊ីអ្វីដែលមានលក្ខណៈ ពាលាអាវ៉ាសែ មិនបដិវត្តន៍


៧. កុំលេងល្បែងស៊ីសងអោយសោះ ។


៨. កុំប៉ះពាល់លុយកាក់ ទ្រព្យសម្បត្តិរួម របស់ប្រជាជនរបស់អង្គការ ។


៩. ត្រូវមានកំហឹងឆាបឆេះចំពោះខ្លាំង


១០. ត្រូវធ្វើពលកម្មដូចប្រជាជន


១១. ត្រូវគោរពមតិរបស់សមូហភាព អង្គការជានិច្ច ។ មិនត្រូវធ្វើការតាម របៀបផ្តាច់ការរបស់បុគ្គលម្នាក់ឡើយ


១២. ត្រូវធ្វើការទិទៀននិង ស្វ័យទិទៀនអោយបានល្អជានិច្ច ក្នុងអង្គការ រណសិរ្សដោយស្មារតីស្មោះត្រង់ ចង់កសាងសាមគ្គីភាព ឯកភាពផ្ទៃក្នុង អោយបានរឹង ប៉ឹងជាលំដាប់ មិនត្រូវវាយប្រហារគ្នាក្រៅអង្គការ ឬចាក់ចុចដណ្តើមឥទ្ធិពលគ្នា ឡើយ


១៣.ត្រូវមានស្មារតីភ្ញាក់រលឹក ធ្វើបដិវត្តន៍ដោយខ្លួនឯង មិនត្រូវពឹងផ្អែក លើអ្នកដទៃ ឬ បរទេសអោយគេធ្វើជំនួសខ្លួនឡើយ ។ ត្រូវយល់អោយច្បាស់ថា បដិវត្តន៍នេះ ជាបដិវត្តន៍របស់ប្រជាជនកម្ពុជា ត្រូវតែប្រជាជនកម្ពុជាធ្វើដោយខ្លួនឯង និងកាន់កាប់វាសនា ប្រទេសជាតិដោយខ្លួនឯង មិនដេកពឹងពាក់អោយបរទេសធ្វើ ជំនួសទេ ។


១៤. ត្រូវមានស្មារតីម្ចាស់ការ ចេះដោះស្រាយគ្រប់បញ្ហាដែលទាក់ទងដល់ ជីវភាពខាងស្មារតី ខាងសំភារៈរបស់ប្រជាជន ។


១៥.ត្រូវជឿជាក់ថា ការតស៊ូរបស់យើងមានការលំបាកមែនតែដាច់ខាតនឹង មានជ័យជំនះ ។


នៅក្នុងសាលាអប់រំនយោបាយនេះ អង្គការខ្មែរក្រហមបានប្រើល្បិចដោយ ប៉ិនប្រសប់ចេះលើកយកឯកសារនយោបាយនានាមកណែនាំ អប់រំសំរបទៅតាមកំរិត គំនិតនយោបាយរបស់សមាជិកម្នាក់ៗ (គេនិយមនិយាយថាការភ្ញាក់រលឹកនយោបាយ > បានសេចក្តីថា ចំពោះសមាជិកណា ដែលនៅជំពាក់ចិត្ត និងស្ដេចសីហនុ (ក្របខ័ណ្ឌ រណសិរ្ស > នៅឡើយ ហើយនៅខ្លាចរបបសង្គមនិយម គេច្រើនលើកយកតែឯកសារ ត្រឹមករឹតរណសិរ្សមកអប់រំ ឬ មួយគេក៏គេទុកអោយសមាជិកប្រភេទនេះ ទទួលការ ណែនាំហ្វឹកហ្វឺននៅតាមមន្ទីរតែប៉ុណ្ណោះ ។ បន្តិចម្តងៗ គេបំផុសមាគ៌ាឆ្ពោះទៅរក ទ្រឹស្តីក្រហមតាមរយៈ៖ឯកសារផ្សេងៗ មានជាអាទិ៍ ឯកសារស្តីពី :


-ការបែងចែកវណ្ណៈនៅក្នុងសង្គមកម្ពុជា


- ការតស៊ូវណ្ណៈ


-ទស្សនមហាជន


- ការកសាងជំហរកម្មាជីព


-ទិទៀន និង ស្វ័យទីទៀន (critique et auto crique) ។


-មោទនភាពខុស និងត្រូវ


- គុណសម្បត្តិរបស់កម្មាភិបាល ។ល។




ចំពោះក្របខ័ណ្ឌពេញលក្ខណៈ ( កម្មាភិបាលស្នូល ) ដែលជា បក្ខជននៃបក្សកម្មុយនិស្តកម្ពុជា Membre du pati communiste khmer ) កំរឹត អប់រំរៀនសូត្រក៏កាន់តែមានជំរៅទៅទៀតទៅរកផ្នត់ សង្គមនិយម (Plisociatliste ) ទៅរករបបកុម្មុយនិស្តហើយការអប់រំរៀនសូត្ររបស់ពួកប្រភេទនេះ ត្រូវទុកជាការ លាក់បាំងមិនអោយសមាជិក ប្រភេទរណសិរ្ស ប្រភេទសាមញ្ញដឹងលឺឡើយ ។ គឺ កម្មាភិបាលជាបេក្ខជននេះហើយដែលអង្គការខ្មែរក្រហមចាត់អោយទៅធ្វើជាស្នូលនៅ តាមតំបន់នានា ជាប្រធានមន្ទីរ ជាស្នងការនយោបាយនៅក្នុងកងទ័ពគេ ។


នៅភូមិភាគពិសេសរបស់អង្គការខ្មែរក្រហម អ្នកដែលមានភារៈ បង្រៀន និងអប់រំក្របខ័ណ្ឌនយោបាយ មានលោក សៀង ប៉ោសែ លោករស់ ជាទ្ធោ លោក សុក ចូក លោក ជី គឹមអាន ( ទើបនឹងស្លាប់នៅដើមខែ មេសា ១៩៧២) និង មិត្តហង់ ឈ្មោះ៖ បដិវត្តន៍ ។


នៅភូមិភាគនិរតីទិសមាន លោក ជូ ជេត លោក ភោក ឆាយ លោក ចុច រ៉ន ជាអ្នកបង្រៀន ។


ការអប់រំ និងការរៀនសូត្រនៅតាមមន្ទីរ នៅតាមមន្ទីរនិមួយៗ ប្រធាននិង អនុប្រធាន ជាអ្នកដឹកនាំរៀនសូត្រ ពិភាក្សាពីគោលការណ៍ផ្សេងៗ ដែលមានចែង នៅក្នុងឯកសារ ។ ឯកសារទាំងអស់ដែលគេយកមករៀនសូត្រ សុទ្ធតែតាក់តែង ចេញពីគណៈកម្មាការកណ្តាលនៃបក្ស កុម្មុយនិស្ត (មជ្ឈិម ) របស់គេ ។ ការរៀន សូត្រនៅតាមមន្ទីរពុំបានធ្វើដោយទៀងទាត់ទេ ជូនគេរៀបចំធ្វើ ១ ខែម្តង ជួបពីរ ខែម្តង តាមពេលទំនេរ ។


ក្រៅពីការរៀនសូត្រនៅក្នុងឯកសារ គេចាត់ទុកការប្រជុំជីវភាព ( ប្រជុំធ្វើ ទិទៀន និង ស្វ័យទិទៀន) ដែលមានធ្វើរៀងរាល់ថ្ងៃអាទិត្យ ការអប់រំនយោបាយ និង ការត្រួតពិនិត្យនូវការអនុវត្តន៍ទ្រឹស្តី មាគ៌ានយោបាយ មួយយ៉ាងវិសេសវិសាល ។ នៅ ក្នុងការប្រជុំទិទៀន និង ស្វ័យទិទៀនគេ ច្រើនរិះគន់គ្នាទៅវិញទៅមកពីធាតុ « បុគ្គល និយម » ធាតុ « សេរីនិយម » ច្រើនជាងគេ ។ គេខិតខំបំបាត់ « ធាតុ » ទាំងនេះក៏ នៅក្នុងគោលដៅ « ផ្សាំង » មនុស្សអោយទៅជាឧបករណ៏មួយសំរាប់គោរពនិង អនុវត្តវិន័យរបស់អង្គការដោយគ្មានរអ៊ូរទាំ ដូចម៉ាស៊ីន សំរាប់របបសង្គមនិយមនេះឯង ។ គេបណ្តុះផ្នត់គំនិតគោរពចង្វាក់វិន័យ ចង្វាក់ការងារ ចង្វាក់ជីវភាព ស្របតាមវិន័យ របស់កម្មករដែលគេតែងលើកយកមកធ្វើជាគំរូ ។ គឺគេអនុវត្តទ្រឹស្តីកម្មាជីវូបនីយកម្ម ដោយយកទំងន់អំណាចបក្សមកគ្របសង្កត់បន្តិចម្តង ៗ ។ នេះគឺជាវគ្គដំបូងនៃ « អំ ណាចផ្តាច់ការវណ្ណៈ កម្មាជីព » (Phase primaire de la dietture prolétarienne) ការអប់រំនយោបាយតាមរយៈមីទិញ យើងបានដឹងហើយថាមីទិញជាសាលា អប់រំនយោបាយមួយយ៉ាងសំខាន់នៃពួកសង្គមនិយម ។ មេដឹកនាំខ្មែរក្រហមបានបើក មុខ « យីហោ » របស់គេជាសាធារណៈ ។


នៅលើបដាក្រហមព្រោងព្រាត គេចែងពាក្យស្លោកផ្សេងៗ បញ្ជាក់នូវនាទី ដឹកនាំរបស់ « បក្ស » មានជាអាទិ៍ :


« មានតែបក្សកុម្មុយនិស្តកម្ពុជាទេ ដែលអាចដឹកនាំបដិវត្តន៍ទៅ រកជ័យជំនះ៖ ជាស្ថាពរបាន » ។


-បក្សកុម្មុយនិស្តកម្ពុជាប្រកាន់នាទីដឹកនាំបដិវត្តន៍កម្ពុជា » ។ ថ្ងៃ ៣០ កញ្ញា ១៩៧២


នៅវេលាម៉ោង ៧ ល្ងាច នៅខាងជើងភូមិតាំងខ្មៅ ក្រោម ដំណក់ភ្លៀងស្រិចៗ ឧយ្យោសនស័ព្ទបានបំពងបញ្ជាខ្លាំងៗ អោយមិត្តទាំង អស់ទំលាក់ដៃអាវ បិទឡេវក ដោះមួកប្រុងប្រៀបគោរព « ទង់បក្ស » ទស្សនិកជនគោរពតាមបញ្ជាដោយស្ងៀម ស្ងាត់... ។ បទភ្លេង « គោរពទង់ បក្ស » ក៏បានបន្លឺឡើង វាំងននពិណខៀងរបើកឡើង លេចផ្ទាំងកំណាត់ក្រហមទំហំប្រមាណ ៤ ម មានសញ្ញាកណ្តៀវនិងញញូរប្រទាក់ គ្នានៅចំកណ្តាលផ្ទាំងក្រហម ។ ខ្ញុំងាកឆ្វេងស្តាំ ឃើញមិត្តជិតខាងក្តាប់ដៃគំនាប់យ៉ាង ស្ងៀមស្ងាត់ ។ ខ្ញុំក៏ក្តាប់ដៃគំនាប់តាមគេដែរ ហើយងាកទៅខ្សឹបដាក់មិត្តខ្ញុំម្នាក់ដែល មានទស្សនៈនយោបាយដូចគ្នាជាភាសាបារាំងថា : « ដូចគេចាក់ចំបេះដូងខ្ញុំត្រូវមួយ កាំបិត... ខ្ញុំមានអារម្មណ៍ហាក់ដូចរស់នៅក្នុងសហភាពសូវៀត » ។ មិត្តខ្ញុំធ្វើសញ្ញា អោយខ្ញុំនិយាយតិចៗកុំអោយតេលី ។ បន្តិចក្រោយមកឆ្លៀតពេលដែលអ្នកឯទៀត កំពុងចាប់អារម្មណ៍និងសុន្ទរកថារបស់អនុប្រធានភូមិភាគពិសេស យើងទាំងពីរនាក់ កោះគ្នារំកិលខ្លួនបន្តិចម្តងៗចេញពីទីនោះទាំងធេងធោងស្រាលខ្លួនព្រមទាំងអស់សង្ឃឹម ថែមមួយត្រួតទៀត ។ មិនដែលមានពេលណាដែលខ្ញុំអស់សង្ឃឹមនឹងរឿងជាតិដូច ពេលនេះទេ ។


ការអប់រំនយោបាយតាមរយៈសន្និបាត ពេលធ្វើសន្និបាតម្តងៗ មានសន្និបាត បញ្ញវន្តជាដើម វីរជនខ្មែរក្រហមឬកម្មាភិបាលរបស់គេតែងនាំគ្នាពិភាក្សាលំ បាក ឬ ការខ្វះខាតផ្សេងៗដែលគេបានជួបប្រទះក្នុងការអនុវត្តន៍មាតាបក្ស ។


សន្និបាតរបស់គេមានលក្ខណៈចំហរខ្លះ៖ សំងាត់ខ្លះ ។ នៅក្នុងសន្និបាតចំហរ គេលើបញ្ហានានា ក្នុងក្របខ័ណ្ឌរណសិរ្សមកពិភាក្សា ។ គេលាក់បំបាំងមិន និយាយពី


« បក្សកុម្មុយនិស្ត » ពីកម្មវិធីនយោបាយរបស់បក្ស ។


នៅក្នុងរង្វង់ « បក្ខជន » កុម្មុយនិស្ត ការពិភាក្សាផ្សេងៗនៅក្នុងសន្និបាត មានលក្ខណះជាសំងាត់ ព្រោះគេពិភាក្សាពីកម្មវិធីនយោបាយរបស់បក្សពិតប្រាកដ ពីយុទ្ធវិធី និង វិធីសាស្ត្របក្ស ។ ក្រៅពីបក្ខជន ឬ ស្នួល សំខាន់ៗ គ្មានសមាជិកដទៃ ណាមានសិទ្ធិចូលរួមក្នុងមហាសន្និបាតនេះទេ ។


៥បៀបចាត់ចែងរដ្ឋាភិបាលភូមិ ឃុំ ស្រុក តំបន់ ភាគ


សព្វថ្ងៃនេះពួកខ្មែរក្រហមបានចែក ភូមិឃុំ ស្រុក ខេត្ត ភាគជា ភូមិឃុំ ស្រុក តំបន់ ភាគ ដូចគ្នា ។ ការបង្កើតតំបន់ភាគដែលស្របទៅនិង ខេត្ត ភាគរបស់យើង នៅពុំទាន់ច្បាស់លាស់នៅឡើយទេ តាមពិតតំបន់នីមួយៗរបស់ខ្មែរក្រហមមានទំហំ


ប៉ុនឹងរបស់យើង ហើយភាគនីមួយៗស្របគ្នានិងភូមិភាគរដ្ឋរបស់យើង Régions


administratives ។


ភូមិ ឃុំ តំបន់ ភាគនិមួយៗដឹកនាំដោយគណៈកម្មការ ភូមិ ឃុំ ស្រុកតំបន់ ភាគ ។ គេច្រើននិយាយដោយខ្លីថា គណៈភូមិ ឃុំ តំបន់ ។


គណៈកម្មការនិមួយៗមានសមាសភាពដូចតទៅ :


- ប្រធាន


- អនុប្រធាន


-សមាជិក ( ច្រើន ឬ តិច ទទួលបន្ទុកខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធ៌ម យោធា ។ល ។


ចំពោះឃុំ ស្រុក និង តំបន់ គេមានតែងតាំងស្នងការនយោបាយរបស់បក្ស


ម្នាក់ដែលគេនិយមហៅថា « លេខាបក្ស » ‹ លេខាធិការបស់ បក្ស ) ។ « លេខា បក្ស» នេះមានអំណាចធំជាងគេ ព្រោះមានតំណាងរបស់បក្សសំរាប់តាមដានមើល សកម្មភាពរបស់គណៈកម្មាការទាំងមូល ។ នៅតាមឃុំដែលប្រជាជននៅពុំទាន់យល់ ពីរឿងបដិវត្តន៍របស់គេ គេតែងតាំងអោយមានស្នងការនយោបាយរបស់បក្សម្នាក់នៅ អមគណៈកម្មការ ។ ស្នងការនយោបាយឬ « លេខា » សុទ្ធតែជាបេក្ខជនជា សមាជិកពេញច្បាប់នៅក្នុងបក្ស ។ ចំណែកសមាជិកឯទៀតនៃគណៈកម្មាការ ( លើក លែងគណៈតំបន់និងភាគ) មានខ្លះមិនទាន់បានចូលជាសមាជិកនៃបក្សទេ គឺគ្រាន់តែ ជា « ជនបង្គោល » ឬជាអ្នកធ្លាប់គាំទ្រ បដិវត្តន៍របស់គេជាយូរមកហើយ និងធ្លាប់ បានទទួលការអប់រំនយោបាយជ្រៅជ្រះពីពួកគេ ។ នៅមានប្រធាន ឬ សមាជិក គណៈកម្មការរណសិរ្ស ភូមិ ឃុំខ្លះ៖ នៅត្រឹមក្របខ័ណ្ឌរណសិរ្សនៅឡើយគឺនៅយល់ថា គេធ្វើបដិវត្តន៍នេះដើម្បីប្រគល់អំណាចទៅអោយស្តេចសីហនុវិញតែប៉ុណ្ណោះ ។ ចំពោះ សមាជិកគណៈកម្មាការប្រភេទនេះ អង្គការខ្មែរក្រហមឃ្លាំតាមដានមើលជានិច្ច ហើយ គេឧស្សាហ៍អប់រំនយោបាយបន្តិចម្តងៗ ដើម្បីទាក់ទាញអោយលោតផ្លោះ មកដល់ លំដាប់បដិវត្តន៍សង្គមនិយម ។


នៅចុងឆ្នាំ ១៩៧០ រហូតមកដល់ពាក់កណ្តាលឆ្នាំ ១៩៧១ សមាសភាព នៃ គណៈកម្មការរណសិរ្សនៅតាមភូមិ ឃុំ ស្រុកនៅច្របូកច្របល់ខ្លាំងណាស់ ។ ពួក សីហនុនិយម បានទទួលដំណែងសំខាន់ៗជាច្រើន នៅក្នុងអង្គការក្រោមគឺនៅក្នុង គណៈភូមិ ឃុំ ស្រុក និង តំបន់ខ្លះៗ ។ សមាជិកអស់នោះជ្រើសរើសឡើងទាំងបង្ខំ ដោយពួក យៀក កុង យៀកណាមខាងជើង ម្លោះហើយច្រើនតែខ្វះការអប់រំខាង


ផ្នែកនយោបាយជ្រៅជ្រះ ។ ចំណែកនៅអង្គការខាងលើមានគណៈតំបន់ខ្លះ៖ ខ្មែរ ក្រហមគេប្រកាន់នាទីដាច់មុខ គឺសមាជិកនៅក្នុងគណៈកម្មាការដឹកនាំទាំងអស់សុទ្ធ តែជាសមាជិកពេញច្បាប់របស់បក្ស ។ ដើម្បីអោយបានចូលជាសមាជិកពេញច្បាប់ របស់បក្ស ។ ដើម្បីអោយបានចូលជាសមាជិកពេញច្បាប់របស់បក្ស ម្នាក់ៗត្រូវ ចូលបំរើចលនា របស់គេយ៉ាងតិចអោយបាន ២ ឬ ៣ ឆ្នាំ ហើយត្រូវបំពេញ ល័ក្ខខ័ណ្ឌ របស់គេអោយបានគ្រប់សព្វផង ។


ពួកខ្មែរក្រហមបានប្រើយុទ្ធវិធីនយោបាយមួយ ក្នុងការលេបកំលាំងរណសិរ្ស របស់សីហនុ ។ ដំបូងគឺនៅឆ្នាំ ១៩៧០ និង ១៩៧១ នៅពេលដែលកំលាំង កុម្មុយនិស្តយៀកកុង យៀកណាមខាងជើងកំពុងរាតត្បាតលុកលុយវាទទីខ្លាំង ទ័ព កុម្មុយនិស្តបរទេសក៏បានយកទុនប្រជាប្រិយស្តេចសីហនុ មកធ្វើជាឡប់ឡែដើម្បីរក កំលាំងបង្អែក កំលាំងគាំទ្រនៅក្នុងស្រទាប់ប្រជាជនដែលពួកវាត្រួតត្រា ។ ពេលនោះ៖ កំលាំងខ្មែរក្រហម ទាំងកំលាំងយោធា ទាំងកំលាំងនយោបាយនៅទន់ខ្សោយខ្លាំង ណាស់ ។ ទាំងយៀកកុង យៀក ណាមខាងជើង ទាំងពួកកុម្មុយនិស្តខ្មែរនាំគ្នាប្តូរវិធី នយោបាយគៀងគរកំលាំងសីហនុនិយម ព្រោះនៅតាមតំបន់ជនបទភាគច្រើន ទុន ប្រជាប្រិយភាពរបស់សីហនុនៅខ្លាំងនៅឡើយ ។ ប្រជាកសិករ ពាណិជ្ជករមួយចំនួនធំ នៅគាំទ្រស្ដេចសីហនុ ជាហេតុនាំអោយអ្នកដឹកនាំខ្មែរក្រហម ទៅពួនក្រោម ឡប់ឡែ « រណសិរ្សរួបរួមជាតិកម្ពុជា » ។ គណៈកម្មការកណ្តាលនៃបក្ស កុម្មុយនិស្តខ្មែរ បានប្រទាញសីហនុអោយចូលអន្ទាក់របស់ខ្លួនតាមរយៈប៉េកាំង ។ បានដៃហើយពួក ខ្មែរក្រហម ក៏ប្រឹងចំហៀវខ្លាញ់ សីហនុអោយអស់ពីខ្លួន ។


សព្វថ្ងៃនេះ៖ កំលាំងរណសិរ្សរបស់សីហនុបានក្លាយទៅជាកំលាំងនយោបាយ របស់បក្សកុម្មុយនិស្តខ្មែរទៅវិញហើយ ។ ពួកក្របខ័ណ្ឌខ្មែរក្រហម ទាំងក្របខ័ណ្ឌ នយោបាយ ទាំងក្របខ័ណ្ឌយោធា បានចូលកាន់កាប់គ្រប់អង្គការតូចធំរបស់រណសិរ្ស ជំនួសពួកសីហនុនិយមអស់ហើយ ។ ពួកសីហនុនិយមទាំងអម្បាលមាណ បានប្រែ ក្លាយទៅជាខ្មែរក្រហម ។ សព្វថ្ងៃនេះ ចាប់តាំងពីពួកខ្មែរក្រហមចាប់បើកមុខបង្ហាញ ដល់សាធារណជនមកពួកក្របខ័ណ្ឌខ្មែរក្រហមចាប់ធ្វើការអប់រំទ្រឹស្តីសង្គមនិយមយ៉ាង សកម្ម ។


អំណោះតទៅ នៅក្នុងបញ្ហាខ្មែរ ខ្មោចរាជនិយមក្តី ខ្មោចសីហនុក្តី អស់មាន ឥទ្ធិពលមកលងយើងតទៅទៀតហើយ ។ កង់ប្រវត្តិសាស្ត្របានវិលទៅមុខគ្មាន ត្រឡប់ ។ មានតែកំលាំងនយោបាយពីរទេដែលត្រូវប្រឈមមុខដាក់គ្នាទៅវិញទៅមក គឺរបបសាធារណរដ្ឋខ្មែរសេរី និងកំលាំងកុម្មុយ និស្ត ។


នៅក្នុងចំបាំងទប់ទល់ និងកុម្មុយនិស្តឥណ្ឌូចិនសព្វថ្ងៃនេះ ប្រជាជាតិខ្មែរត្រូវ ការសេរីរៀបចំជំហរជាតិមួយថ្មី ជាចាំបាច់ដែលជាដំណាក់កាលទី២ នៃបដិវត្តន៍ ១៨ មិនា ដើម្បីយើងមានលទ្ធភាពខ្លួនឯងទប់ទល់និងកំលាំង ស្រូបនៃបដិវត្តន៍កុម្មុយនិស្ត នៅភូមិភាគឥណ្ឌូចិននេះ ។ ដើម្បីចៀសវាងកុំអោយវាសនាខ្មែរក្លាយទៅជាវាសនានៃ រដ្ឋប៉ូឡូញ គួរតែពួកឆ្វេងនិយមខ្មែរ បោះបង់ចោលគំនិតរវើរវាយក្នុងផ្លូវនយោបាយ ហើយមកជួយរៀបចំសង្គមជាតិ ឆ្ពោះទៅរកវឌ្ឍនធិម និងសុភមង្គលតាមរបៀបខ្មែរ ក្នុងរង្វង់ គ្រួសារខ្មែរគ្នាឯង ព្រោះមានតែរបបខ្មែរទេដែលតំណាងឆន្ទៈប្រជាជាតិខ្មែរ ពិតប្រាកដ ហើយរបបខ្មែរនោះឯង ក៏ជាសំយោគនៃរបបមូលធននិយម និងរបប សង្គម និយមស្រេចបាច់មកហើយផង ។


ព្រលឹងខ្មែរ

 ស្រណោះព្រលឹងខ្មែរ


ដោយលោក អ៊ុត-សារិន


អតីត សាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ អធិការ បថមសិក្សា


បោះពុម្ពលើកទី ១ ចំនួន ៤.០០០ ក្បាល


រក្សាសិទ្ធ


ជូនចំពោះវិញ្ញាណក្ខន្ធរបស់បងប្រុសខ្ញុំ ដែលធ្លាប់បានបម្រើគតិជាតិ




មាតិកា


ស្រណោះព្រលឹងខ្មែរ


ចំណងជើង


ទំព័រ


អារម្ភកថា


-ក-


ដំណើរឆ្លងកាត់តំបន់ខ្មែរក្រហម


ជីវិតនៅតាមមន្ទីរ ការិយាល័យ ខ្មែរក្រហម


២៨




អារម្ភកថា


ធំធេង គ្រោះថ្នាក់មាតុភូមិ និងសង្គមខ្មែរមកពីបក្សសម្ព័ន្ធកុម្មុយនិស្តអាស៊ី មានទំហំ និងជាក់ស្តែងពេកពុំអនុញ្ញាតិឱ្យកូនខ្មែរម្នាក់ៗនៅព្រងើយកន្តើយ ពួក ឬទាស់ទែងខ្វែងគំនិតគ្នាតទៅទៀតបានទេ ។ ប្រកាន់បក្ស


ពេលវេលារបស់យើងម្នាក់ៗទាក់ទងទៅនឹងអាយុជីវិត នៃប្រទេសជាតិ និង សង្គមជាតិទាំងមូល ។ ការភ័ន្តច្រឡំក្នុងទស្សនៈនយោបាយអាចកាត់ថ្លៃជីវិតប្រទេស ជាតិខ្លួនឯង ព្រោះប្រជាជាតិដ៏តូចរបស់យើងមានស្ថានភាពភូមិសាស្ត្រ និងនយោបាយ ស្រួយជាងប្រជាជាតិដទៃទៀតក្នុងភូមិភាគឥណ្ឌូចិននេះ ហើយប្រជាជាតិរបស់យើង ត្រូវបានកំលាំងព្យុះនៃប្លុកកុម្មុយនិស្តអាស៊ីប្រទាញ តាមរយះយួនខាងជើងឱ្យចូលទៅ ក្នុងរង្វង់លានប្រកួតរបស់គេ ដែលយើងមិនត្រឹមតែពុំអាចទាញយកផលប្រយោជន៍អ្វី សោះប៉ុណ្ណោះទេ ថែមទាំងនាំសង្គមជាតិទៅរកសេចក្តីស្លាប់សឹងចៀសមិនផុតទៀតផង ប្រសិនបើប្រទេសជាតិធ្លាក់ទៅក្នុងកណ្តាប់ដៃកុម្មុយនិស្ត ។


បើប្រជាជាតិធ្លាក់ទៅក្នុងកណ្តាប់ដៃកុម្មុយនិស្ត យើងនឹងបាត់បង់ ទឹកដីតែម្តង ព្រោះកំលាំងយៀកណាមសង្គមនិយមទាំងពីររួមគ្នា ( បើកុម្មុយនិស្តលេបខ្មែរបាន ហើយ តើយៀកណាមខាងត្បូងអាចទប់ទល់នឹងកុម្មុយនិស្តតទៅទៀតបានដែរឬទេ ) អាចលេបទឹកដីខ្មែរដោយមិនបាច់ទំ ពារ ។


សព្វថ្ងៃនេះ គ្មានគំនិតចក្រពត្តិនិយម និងគំនិតរាតត្បាតទឹកដីនិយម ( Expansionnisme) បែបថ្មីណាមួយមានសម្ផស្សស្នេហ៍ នឹងកំលាំងស្រូប (Force d'attraction) ជាជាងគំនិតបញ្ឆេះភ្លើងសង្គ្រាម បដិវត្តសង្គមនិយមនេះទេ ។




តាមរយះទ្រឹស្តី « ម៉ាក្សីស្ត ឡេនីនិស្ត » យួនយៀកកុង- យៀកណាមខាងជើងដែល នៅមានគំនិតជាតិនិយមខ្លាំងនៅឡើយ ឈានមកលេបទឹកដីឥណ្ឌូចិនទាំងមូល សមនិង ជាតិយួនជាពូជសាសន៍ខ្លាំង ឆ្លាត ពូកែ ជាងយើងទៀតផង ។


តើបក្សកុម្មុយនិស្តខ្មែរ អាចមានអ្វីអះអាងបានចំពោះគ្រោះថ្នាក់នេះ? តើ បក្សកុម្មុយនិស្តខ្មែរអាចឱ្យទ័ពត្រួតត្រា (Force d'ocupation) របស់យួនខាងជើង ដកថយពីទឹកដីខ្មែរបានទេ?


បើខ្មែរថ្នាក់ទៅក្នុងកណ្តាប់ដៃកុម្មុយនិស្ត « សង្គមខ្មែរថ្មី » និងអស់ខ្លឹមសារ ជាតិ (Essesce nationale) អស់គោលចរិកជាតិ (Entité nationale) ។ សង្គម ខ្មែរថ្មីរតូវប្រែក្លាយទៅតាម « សង្គមម៉ាក្សីស្ត » ។


បើអស់ខ្លឹមសារជាតិហើយ (មានព្រះពុទ្ធសាសនាជាអាទិ៍) សង្គមខ្មែរច្បាស់ ជារលាយចូលទៅក្នុងសង្គមជាតិយួនដោយមិនដឹងខ្លួន ព្រោះកំលាំងស្រូបពីសំណាក់ សង្គមយួនត្រូវតែគ្របសង្កត់ទប់មិនឈ្នះមក លើសង្គមខ្មែរ ។ នេះហើយជាដង្ហើមចុង ក្រោយនៃជីវិតខ្មែរ !!!


គឺក្នុងគោលបំណងជួយបំភ្លឺគោលដៅខ្លះៗ នៅក្នុងផ្ទៃក្នុងបញ្ហាខ្មែរ និងចង់ឆ្លុះ៖ បង្ហាញនូវគ្រោះថ្នាក់ធំ១ លេចចេញមកពីពួកកុម្មុយនិស្តនៅក្នុងប្រទេស ទើបខ្ញុំប្រថុយ បើកកកាយនូវអនុស្សាវរីយ៍ផ្ទាល់ខ្លួន ដែលខ្ញុំបានជួបប្រទះ៖ បានហែលឆ្លងខ្លួនឯងនៅ ក្នុងជួរខ្មែរក្រហម ក្នុងរយះពេលប្រាំបួនខែ ។


តាមពិតកូនសៀវភៅតូចនេះ គ្រាន់តែជាកំរងអនុស្សាវរីយ៍ (Album de souvenirs) ផ្ទាល់ខ្លួនមួយតូចប៉ុណ្ណោះ៖ ឬជាកំរងឯកសារពីតំបន់ខ្មែរក្រហម ។




សូមឱ្យកូនឯកសារនេះបានក្លាយទៅជាវិភាគទាន


ដ៏ស្តួចស្តើងមួយក្នុងការ


បង្រួបបង្រួមរវាងខ្មែរ និងខ្មែរក្នុងកាលះទេសះបច្ចុប្បន្ននេះ ។ ធ្វើនៅភ្នំពេញ ថ្ងៃទី ២៨ កក្កដា ១៩៧៣


អ.ស.


ដំណើរឆ្លងកាត់តំបន់ខ្មែរក្រហម


។ ថ្ងៃ ១៧-១៨ មេសា ១៩៧២ យើងបានទទួលដំណេកនៅក្នុងខ្ទមចំការដែលគេបោះបង់ចោល ។ មេកងឈ្លប « រណសិរ្ស » ជាអ្នកទទួលខុសត្រូវលើសន្តិសុខ និង ដំណើរ យើងខ្ញុំបានយកសំពត់កៅស៊ូពីរផ្ទាំងអោយយើងក្រាលលើដី ធ្វើជាកន្ទេល រាត្រីស្ងាត់ជ្រងំ អំពិលអំពែកហើរព្រោងព្រាតឃើញកូនពន្លឺភ្លឹបភ្លែតៗ ។ មេ កងឈ្លប សុំឆែកកាបូបយើងក្រែងមានអាវុធ ឬវិទ្យុក្នុងនោះ ។ គេស្ទើរសុំ កុំជក់បារី ក្រែង « ឆ្នាំង» មើលឃើញ ។ នៅជំវិញយើង កងឈ្លប ៦ ឬ ៧ ទាក់ ផ្លាស់វេនគ្នាយាម។


ព្រឹកឡើង ថ្ងៃ ១៨ មេសា វេលាម៉ោង ៥ កងឈ្លបជូនដំណើរយើង ទៅកាន់ភូមិមួយទៀត នៅចំងាយប្រមាណ ៧ ឬ ៨ គ.ម ពីស្រុកកន្ទួតក្នុង ខេត្តកណ្តាល ។ ភ្លៀងដើមឆ្នាំធ្លាក់ជោកជំរហូលដល់ភូមិ យើងជួបប្រទះកង ឈួបមួយក្រុមទៀត មានពីរនាក់កំពុងបរិភោគអាហារ ។ យើងបានស្វា គមន៍ « ភាតរភាពបដិវត្តន៍ ជាមួយកងឈ្លបទាំងនោះ៖ ហើយពួកគេបាន « ហៅយើងអោយចូលរួមអាហារជាមួយពួកគេ តែពួកគេសំលឹងយើងដោយយកចិត្ត ទុកដាក់ ដូចមានអាការៈចំលែកអ្វីម៉្យាងនៅក្នុងខ្លួនយើង ប្រហែលជាគេមិនពេញចិត្ត និង របៀបស្លៀកពាក់ឬអាកប្បកិរិយារបស់យើងក៏មិនដឹង ។ គេមិនសួរដេញដោល យើងទេ ។ ចំណែកយើងវិញ យើងក៏រក្សា «លក្ខណ៍ការសម្ងាត់» មិនហ៊ានដេញ




ដោលសួរគេវិញដែរ សូម្បីតែឈ្មោះភូមិក៏យើងមិនហ៊ានស្នើសូរ ព្រោះ៖ « ស្នងការ នយោបាយ » ធ្វើការបង្កប់ខ្លួននៅទីក្រុងភ្នំពេញ ម្នាក់ដែលជូនដំណើរយើង បាន ក្រើនរំលឹកកុំអោយ យើងបង្ហើបប្រាប់ឈ្មោះពិតប្រាកដ ឬ មុខងាររបស់យើងអោយ នរណាដឹងអោយសោះ ។ យើងបានជួបស្នងការនយោបាយ ក្រុងនេះនៅរាត្រីថ្ងៃទី ១៧ មេសា ១៩៧២ តែយើងពុំស្គាល់ឈ្មោះ៖ ឬ មុខងារដើមរបស់ « មិត្ត» នេះ៖ ទេ ។ រឿង រក្សាការសំងាត់គ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈជាវិន័យទីមួយរបស់អង្គការខ្មែរ ក្រហមដែលយើងបានទទួលតាមផ្លូវ ។


នៅម៉ោង ៨ កន្លះយប់យើងបានចូលមដល់ភូមិមួយទៀត ដោយ ដើរតាមភ្លឺ ស្រែខ្ពស់ ១ សម្បូណ៍ទៅដោយដើមត្នោតនិងដើមសង្កែ ។ អ្នក ស្រុកម្នាក់នៅក្នុង ភូមិនេះបានជូនដំណើរយើងបន្តទៅមុខទៀត ។ ក្រុមរួម ដំណើររបស់យើងកើនបានគ្នា ៧ ? នាក់ ។ យើងពុំដឹងថាគេមានបំណងនាំ យើងទៅដល់ណា ទំព័រផ្សងព្រេងមួយបែបថ្មីរបស់យើងបានបើកឡើង មិនខុសពីពាក្យពោលថា ដើរទៅចូលរូងខ្លា » ទេ តែយើងមានជំនឿខ្លះ៖ ១ ទៅលើសមត្ថភាពដោះកូនរបស់យើង និងទៅលើសន្តានចិត្តជ្រះថ្លាផ្ទាល់ខ្លួន ក្នុងបញ្ហាជាតិ ។


បន្ទាប់ពីយើងមានការឈឺចាប់ និងអំពើរឈ្លានពានរបស់យៀកកុង និងយៀក ណាមខាងជើងមកលើទឹកដីខ្មែរមក យើងរឹតតែមានការឈឺចាប់ពើតខ្លាំងណាស់ទៅ ទៀតក្នុងរឿងឃុបឃិតរបស់ខ្មែរក្រហម ជាមួយយៀក កុង យៀកណាមខាងជើង ។


ដល់ពាក់កណ្តាលអធ្រាតយើងបានមកដល់ផ្សារស្គន់ ទន្លេបាទីហេវហត់រសេះ៖ រសោះដៃជើង ព្រោះគឺជាលើកទីមួយដែលយើងធ្វើដំណើរដោយជើងចំនួន ៦ ឬ ៧


ម៉ោង ។ ប្រធានរណសិរ្សនៅផ្សារស្គន់រៀបចំអោយយើង សំរាកនៅផ្ទះទៀមចិនមួយ ដែលម្ចាស់បានបោះបង់ចោល ។ យប់នោះយើង បានទទួលដំណេកលក់ស្កប់ស្កល់ ។


ថ្ងៃ ១៥-២០ មេសា :


ព្រឹកឡើងការចាប់អារម្មណ៍ដំបូងរបស់យើង គឺសភាពស្ងាត់ជ្រងំរបស់ទីប្រ ជុំជននេះ ។ ផ្ទះ៖ធំ១ ទៀមចិនជាច្រើនត្រូវបិទទ្វាចោល ។ មានគ្រួសារ ៧ ឬ ៨ គ្រួសារ ប៉ុណ្ណោះដែលក្រាញនៅទីនេះ ។ ប្រធានរណសិរ្សជាកូនចៅចិនមាឌធំដំបងរូបរាងស្អាត ឬកពាសង្ហា បឺតបារីសង្កែធ្វើវាហ៏ ។ យើងឆ្ងល់ថាហេតុអ្វីក៏មិត្តនេះមិនរត់ទៅនៅរកស៊ី ឯផ្សារកន្ទួត ឬភ្នំពេញបែរជា នៅឃុបឃិតនិងខ្មែរក្រហមយៀកកុង-យៀកណាមខាង ជើងឯណេះទៅវិញ? ឬមួយក៏ក្រាញចាំឆ្លៀតធ្វើឈ្មួញកណ្តាលរកស៊ីជាមួយ « អង្គការ » ទេដឹង ? ។


ម៉ោងប្រមាណ ៦ កន្លះព្រឹក គេហៅយើងទៅបរិភោគបាយនៅលើផ្ទះធំមួយ ដែលម្ចាស់បោះបង់ចោល ។ នៅទីនោះយើងបានជួបប្រទះនិង សំដែងការគួរសមជា មួយមិត្តមេបញ្ជាការ « កងរយ » (កងអនុសេនាធំ) មេបញ្ជាការកងវរសេនាតូច និង មិត្តស្នងការនយោបាយពីរនាក់ទៀត ។ មិត្តទាំងអស់នោះ សំដែងទឹកចិត្ត សោមនស្សរីករាយចំពោះវត្តមានរបស់យើង នៅក្នុងជួររបស់គេ ។ មានស្នងការ នយោបាយម្នាក់ អតីតជាគ្រូបង្រៀន បានហុចបារីសញ្ញាស្លឹកមាសមកខ្ញុំមួយហើយសួរ សុខទុក្ខរបស់យើងនៅតាមផ្លូវ ។ យើងក៏សំដែងអំណរគុណតបតទៅគេវិញ ហើយរង់ ចាំសំនួរដទៃទៀត តែ មិត្តនោះបែរជានិយាយពីជីវប្រវត្តិខ្លះ៖ ១ របស់គេប្រាប់ខ្ញុំទៅវិញ គឺតេជា អតីតគ្រូបង្រៀនធ្លាប់ « ជាប់នឹងចលនាបដិវត្តន៍» នេះជាយូរមកហើយ ។




ក្រោយព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ គេក៏រត់មករួមកំលាំងនៅក្នុងព្រៃ ព្រោះមិត្ត នោះធ្លាប់ « បែកមុខបែកមាត់ » ( ភាសារបស់គេមានន័យថា : បែកការណ៍សំងាត់ > ម្តងរួចមកហើយ ។ មិត្តនោះបានប្រាប់មកយើងទៀតថា ប្អូនប្រុសរបស់គេម្នាក់ ទៀតជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិឈ្មោះ ស.ត.ឆ. បានរត់ចូលមករួមកំលាំង បដិវត្តន៍របស់គេចំនួន ៤ ខែមុននេះដែរ ។


មិត្តម្នាក់ទៀត ប្រហែលជាស្នងការនយោបាយ « កងរយ » បានពិភាក្សា ជាមួយយើងពីបញ្ហា « ស្តេចសីហនុ » ។ មិត្តនោះប្រហែលជាយល់ថា យើងពិតជា « ស្នួល » ខែរក្រហមធ្វើការនៅក្រុងភ្នំពេញ ធ្នាប់ « ជាប់ចលនាតស៊ូ » របស់គេតាំងពី ជំនាន់ស្តេចសីហនុ បានជាមិត្តនោះធ្លោយ សហរ អង្គការមិនអោយសើបម ស្រុកខ្មែរក្នុងពេលឥឡូវនេះទេ ព្រោះបើអោយសីហនុមកច្បាសជាប្រជាជនរត់ទៅរក សីហនុហើយ ចំណែក យើងវិញ យើងពិតជាបោសគូថទទេ ។


ឮសំដីនេះភ្លាម ខ្ញុំភ្ញាក់ព្រើត ព្រោះដំបូងខ្ញុំគ្រាន់តែសង្ស័យថាខ្មែរ ក្រហម និង ស្តេចសីហនុ ម្តេចទៅជាត្រូវរូវនឹងគ្នាទៅរួច បើម្ខាងជាកុម្មុយនិស្ត ម្ខាងទៀតជាស្តេច ជាសក្តិភូមិ ។ នៅមានចំនុចជាច្រើនទៀតដែលយើងនៅស្រពិចស្រពិល តែយើងមិន ហ៊ានបង្ហើបសួរ គឺចំណុចទាក់ទង និង រណសិរ្ស និងរាជរដ្ឋាភិបាល រួបរួមជាតិកម្ពុជា និង យៀកកុង-យៀក ណាមខាងជើង ។


ព្រោះតែយើងចង់ដឹងពីការពិត នៅក្នុងបញ្ហាខ្មែរ និងព្រោះតែឈឺចាប់នឹង រឿងខ្មែរក្រហមចូលហ៊ុន និងយៀកកុង-យៀកណាមខាងជើង ក្នុងការកាប់សំលាប់ ខ្មែរគ្នាឯង ទើបយើងប្រថុយខ្លួនឆ្នើមមាចដើរចូលភ្លើង ដោយមានអាវុធម៉្យាង គឺឆន្ទះ៖


សំរបសំរួលខ្លួនឯងទៅតាមស្ថានភាព និង ឆន្ទះស្រឡាញ់អ្វីដែលជាខ្មែដូចដែលលោក ឈូក ម៉េងម៉ៅ វរជន « ខ្មែរ កណ្តាល» ស្អាតស្នំមួយរូប ធ្លាប់ស្រក់ទឹកភ្នែកពេលណា លោករំលឹកពី « ព្រលឹងខ្មែរម្តងៗ »....។


កាលបើយើងឃើញមិត្តផ្លោះធ្លោយហ៊ាននិយាយពី «បញ្ហាសីហនុ» នៅចំពោះ មុខខ្ញុំមិត្តស្នងការក្រុងភ្នំពេញក៏ហៅមិត្តនោះទៅខ្សឹបស្ងាត់ៗ ប្រហែលជាគេហាមប្រាម មិនអោយនិយាយរឿងនេះតទៅទៀត ឬគេខ្សឹបប្រាប់គ្នាគេថាមិនមែន « ស្នួល » ខ្មែរ ក្រហមក៏មិនដឹង ។


នៅម៉ោង ៤ រសៀល មានមនុស្សពីរនាក់ យកកង់មកបញ្ជី៖យើងទៅកាន់ ភូមិខ្ទារត្បែង ចំងាយប្រមាណ ១ គ.ម កន្លះពីផ្សារស្គន់ ។ នៅតាមផ្លូវយន្តហោះ តេ ២៨ ពីរគ្រឿងទើបតែវិលត្រឡប់មកពីទំលាក់គ្រាប់បែក ។


ភូមិខ្នារត្បែងក៏មានសភាពស្ងាត់ជ្រងំ យូរៗគេជួបប្រទះអ្នកស្រុកម្នាក់ ។ ផ្ទះ៖ ក្បឿងជាច្រើនត្រូវគេបោះបង់ចោល និងត្រូវគ្រាប់បែកធ្លុះធ្លាយ ដំបូល ជញ្ជាំង ។ នៅក្រោមផ្ទះពីរខ្នងកងទ័ពខ្មែរក្រហមមួយក្រុម មានគ្នា ប្រមាណ ៥០ នាក់កំពុងរៀប ចំបរិភោគបាយជាមួយ និងយុវនារី៤នាក់ ដែលយើងសន្និដ្ឋានថាជាពេទ្យសំរាប់កងទ័ព



កងទ័ពនេះជាកងទ័ពនេះជា កងទ័ពប្រចាំតំបន់ ១៥. មិត្តមេបញ្ជាការទទួល យើងដោយរាក់ទាក់ គេយកនំនិងឪឡឹកទុំមកអោយយើងបរិភោគ រួចក៏សាកសួរយើង ពីស្ថានភាពនៅទីក្រុងភ្នំពេញ ពីនាយទាហានសាធារណរដ្ឋ ពីអាមេរិកាំង ។ ចំលើយ របស់យើង ថាគ្មានទ័ពអាមេរិកាំងនៅភ្នំពេញទេ ហាក់ដូចធ្វើអោយគេមិនជឿ និងមិន




ពេញចិត្តសោះ ។ តេឆ្លៀតឱកាសកំពុងសន្ទនាគ្នា ដើម្បីបំផុសកំហឹងរបស់គេ កំហឹង បដិវត្តន៍ចំពោះរបបសាធារណរដ្ឋយើង ។ គេចោទថាជា «ឆ្កែបំរើអាមេរិកាំង ជាចក្រ ពត្រ ជាពួកមូលធននិយម យោធានិយមហ្វាស៊ីស ជិះជាន់សង្កត់សង្កិន ឃើញយើងនៅ ស្ងៀមធ្វើមុខស្មើ មិត្តនោះក៏ផ្អាកធម៌ទេសនារបស់គេ ។


ថ្ងៃ ២០ មេសា :


ព្រឹកឡើងមិត្ត « នីរសា» ម្នាក់ទៀតទទួលភារៈ៖ ជូនដំណើរយើង ទៅទៀត ។ យើងភ្លេចជំរាបថា មិត្តស្នងការនយោបាយធំក្រុងភ្នំពេញ ដែលជូនដំណើរយើងមក ដល់ស្គន់ទន្លេបាទី ត្រូវបានវិលត្រឡប់ចូលក្រុងភ្នំពេញវិញ ។ ពីខ្នារត្បែងតទៅយើង មានភ័ព្វវាសនាបានជិះម៉ូតូហុងដាម្តង ។ យើងបានឆ្លងកាត់ភូមិតូចជាច្រើន ហើយ សរសៀតាមផ្លូវរថភ្លើងភ្នំពេញ-កំពត មិត្តនីរសា បានប្រាប់យើងថា យើងចូលក្នុងដែន ដីខេត្តតាកែវហើយ ។ ភូមិនានាចាប់មានជីវិតអ៊ូអរជាធម្មតា ។ នៅតាមផ្លូវ យើងជួបប្រទះលេណដ្ឋានជាហូរហែ ប្រជាកសិករប្រកបការងារដូចប្រក្រតី ការលក់ ដូរ នំ ចំណីបន្តិចបន្តួច មានចប់តាមផ្លូវ ។ នៅម៉ោង ១១ យើងបានឆ្លងផ្លូវជាតិ លេខ ៣ ក្បែរផ្លូវលំឆ្ពោះទៅស្រុក បរសែត ។ ផ្ទះថ្មជាច្រើនខ្នងនៅអមផ្លូវជាតិ ត្រូវ បាក់បែកខ្ទេចអស់ នៅសល់តែគំនរឥដ្ឋរប៉ាត់រប៉ាយ ។ ថ្នល់ជាតិ ត្រូវជីកគាស់ កាត់ផ្តាច់ ដោយអន្លើ ។


យើងបានមកឈប់សំរាកនៅមុខវត្តមួយនៅខាងត្បូងថ្នល់ជាតិ ចំងាយប្រ មាលា ២ គ.ម ។ នៅទីនោះមានរទេះបងប្អូនអ្នកស្រុកជាច្រើន ដែល រត់ភៀសខ្លួន ឬពួកខ្មែរក្រហមជម្លៀសមកដល់ទីនេះ ។ បន្តិចក្រោយមកមានឡានស្សីបខ្មែរក្រហម


មួយគ្រឿងចងស្លឹកឈើ បើកមកឈប់នៅក្នុងវត្ត ។ នៅក្នុងសាលារៀន និងនៅក្រោម កុដិព្រះសង្ឃ យើងប្រទះឃើញកងទ័ពខ្មែរក្រហម ឬខ្មែររណសិរ្សដេកលើអង្រឹងនីឡុង ព្រោងព្រាតដូចហ្វូងប្រចៀវ ។


នៅម៉ោង ១២ ថ្ងៃត្រង់ យើងបានមកដល់ទីរួមផ្សារបរសែត ។ ទៀមចិន លក់ឥវ៉ាន់ ៥ ឬ ៦ នៅបើកទ្វាស្ងាត់ជ្រងំ ។ មិត្តន៍រសាបាននាំយើងទៅជួបប្រធាន តំបន់ដែលជាអតីតគ្រូបង្រៀនធ្លាប់ធ្វើការនៅសាលាបថម សិក្សាសន្ធរម៉ុក ហើយដែល បានចេញទៅនៅព្រៃ តាំងពីឆ្នាំ ១៩៦៦ ។ យើងពុំអាចស្រាវជ្រាវរកឈ្មោះដើម ឃើញទេ យើងគ្រាន់តែស្គាល់ឈ្មោះ៖ បដិវត្តន៍របស់គេប៉ុណ្ណោះ (ឈ្មោះហំ > មិត្តហ៍ក្រោយពីបានអានលិខិត របស់មិត្តស្នងការនយោបាយក្រុងភ្នំពេញហើយ ក៏ចាប់ ផ្ដើមសួរពត៌មានពីយើង ពីឈ្មោះពិតប្រាកដរបស់យើង ពីអាជីវកម្មនៅក្នុងសង្គមចាស់ ( នេះជាសំដីរបស់គេ) ពីស្រុកកំណើត ពីទីកន្លែងធ្វើការ ។ បន្ទាប់មកគេក៏ចាក់ទឹក តែហុចមកអោយយើង ព្រមទាំងនាំយើងទៅស្រស់ស្រូបបបរស និង ត្រីងៀត ។ គឺមិត្ត ហំនេះហើយដែលជាអ្នកត្រួតត្រាតំបន់ដង្កោ ស្រុកកណ្តាលស្ទឹង មានឡានអ៊ុ ស៊ុយ ស៊ុយមួយ និង ម៉ូតូហុងដាជាច្រើនសំរាប់ប្រើការ ។ គឺជាបុរសមាឌទាប មាំ កំពស់ប្រមាណ ១.៥៨ ម មិនសូវនិយាយស្តីមានអាយុប្រមាណ ៤០ ឆ្នាំ ។


នៅម៉ោង ២ រសៀល មិត្តនីរសាដែលបានជូនដំណើរយើងបន្តទៅ មុខទៀត ។ មិត្តហំបានសរសេរកូនសំបុត្រមួយអោយយើងកាន់ហើយប្រាប់ថា អោយយក លិខិត នេះទៅប្រគល់អោយមិត្តហង់ ឈ្មោះបដិវត្តន៍ នៅ មន្ទីរ៣០៥ ផ្ទាល់ដៃ ។ យើងធ្វើដំណើរកាត់តាមភូមិកាត់ភ្លុក-ក្រសាំង មក ដល់ភូមិវាលល្អៀងក្នុងសង្កាត់ផុង


ក្នុងខេត្តកំពង់ស្ពឺ ។ មិត្តន៍រសាបានណែនាំ យើងអោយប្រើពាក្យ «ហូប» ជំនួសពាក្យបរិភោគ ឬ ញ៉ាំ ហើយអោយទំលាប់ប្រើពាក្យ « មិត្ត » ដូចគេដូចឯង ។ មកទល់នឹងថ្ងៃនេះ៖ យើងបានជួប យៀកកុងតែ ២ នាក់ប៉ុណ្ណោះ ដែលកំពុងអង្គុយស៊ី គុយទាវនៅភូមិក្រសាំង កាត់ភ្លុក ។


មកដល់ភូមិវាលល្អៀង មិត្តនីរសា បន្ទាប់ពីបានប្រគល់យើងនិងលិខិតមិត្ត ហំ អោយអនុប្រធាន « មន្ទីរនីរសា » នៃភូមិភាគពិសេសហើយក៍ វិលត្រលប់ក្រោយវិញ ។ មិត្តមាំង (ឈ្មោះបដិវត្តន៍) ជាអនុប្រធានមន្ទីរ នីរសា នាំយើងទៅសំរាកនៅក្នុង ផ្ទះអ្នកស្រុកមួយខ្នង ដែលគេយកធ្វើជា ឃ្លាំងផ្ទុកឥវ៉ាន់ មាន សំពត់ ប្រេងកាត អំបិល សំពត់កៅស៊ូ ជាដើម ។ មន្ទីរ ឬក្រុមនេះមានភារះសំរាប់ចាត់ចែងដឹកជញ្ជូន ឥវ៉ាន់ ពីតំបន់ស្លាងកោះធំ (តំបន់ ២៥ ឬ ពីស្គន់ ទន្លេបាទី យកទៅភូមិភាគពិសេសដោយ ឆ្លងកាត់តាមផ្លូវលេខ ៤ ។ មានឡានធំបីដែលសុទ្ធជាឡានរត់ឈ្នួល (ឡានរត់ឈ្នួល ធំមួយ មានដាក់យីហោ ហុក-ហេង) ម៉ូតូហុងដា ៣ គ្រឿងនិងទោចក្រយាន ៤ ឬ ៥ ទៀតព្រមទាំង ដំរី ៣ ក្បាលទុកសំរាប់អោយក្រុមនីរសា ប្រើប្រាស់ក្នុងការដឹកជញ្ជូន ឥវ៉ាន់ ។


ថ្ងៃ ២០ មេសាដល់ថ្ងៃ ១២ ខុសភា ១៩៧២ :


នៅថ្ងៃដំបូង ប្រជាកសិករនៅក្នុងភូមិវាលល្អៀង ទទួលអបអរសាទរ និង យើងខ្លាំងណាស់ ។ គណៈកម្មការរណសិរ្សភូមិបាននាំគ្នារៀបចំបាយទឹកម្ហូបចំណីទទួល យើង ព្រមទាំងរៀបចំរាត្រី សិល្បះតូចមួយសំដែង ដោយ កុមារា-កុមារីនៅក្នុងភូមិ ជូនជាកិត្តិយសដល់យើងទៀតផង ។ គឺជាថ្ងៃដំបូង ដែលយើងបានឃើញទិដ្ឋភាពនៃ




ចំរៀង និង របាំរបស់អង្គការបដិវត្ត ខ្មែរក្រហម ។ យើងមានក្តីរំភើប និង សោមនស្ស ជាខ្លាំង ចំពោះមេត្រីភាព និងការយកចិត្តទុកដាក់របស់បងប្អូនប្រជាកសិករហើយ យើងក៏បានថ្លែងអំណរគុណដោយទឹកចិត្តស្វាមីភក្តី និង មេត្រីភាពតបតទៅរកបងប្អូន ទាំងអស់នោះវិញ ។ ការយកចិត្តទុកដាក់របស់បងប្អូនប្រជាកសិករមកលើរូបយើង ហាក់ធ្វើអោយមិត្តមាំង និង សហការីរបស់គេច្រណែននឹងយើងខ្លះៗដែរ ។


ប្រជាកសិករនៅភូមិវាលល្អៀង មានជីវភាពក្រខ្សត់ខ្លាំងណាស់ ម្ហូបចំណី ត្រី សាច់ ពុំមានគ្រប់គ្រាន់ទេ ។ បងប្អូនទាំងនោះ៖នៅជំពាក់ចិត្ត ទៅលើ « សម្តេចម៏ » យ៉ាងជ្រៅ ។ មានចាស់ទុំជាច្រើននិយាយសរសើរពី « សម្តេចឪ » ហើយត្អូញត្អែរថា « សព្វថ្ងៃនេះរាស្ត្រគ្នារងាណាស់ រងាដូចកូន មាន់បាត់មេ » «បាត់សម្តេចសីហនុ) ប្រជាកសិករនៅតែសង្ឃឹមថា សម្តេចសីហនុនឹងវិលមកកាន់អំណាចវិញនៅពេលណា ដែលកងទ័ពរណសិរ្សវាយយកភ្នំពេញបាន ។ ។


ចំណែកមិត្ត មាំង និង មិត្តចាន់ ប្រធានមន្ទីរនីរសានេះវិញសុទ្ធតែ ជាក្របខ័ណ្ឌ កុម្មុយនិស្ត ។ គេនាំគ្នាលាក់បំបិទការពិតមិនទាន់អោយប្រជា កសិករនៅក្នុងតំបន់ នេះដឹងទេ ។ នេះជាយុទ្ធវិធីប្រមូលកំលាំងមួយរបស់ អង្គការខ្មែរក្រហម។


ថ្ងៃបន្ទាប់មក ដុនចស់ម្នាក់ឈ្មោះយាយ ម៉ែន បាននាំយើងទៅនៅ ផ្ទះថ្មីមួយ ខ្នងទៀតដែលទើបនឹងសង់ហើយ ។ យើងបានទទួលការឧបត្ថម្ភ យ៉ាងកក់ក្តៅពី សំណាក់ដូនចាស់នេះ និងញាតិមិត្តចាស់ទុំជិតខាងដទៃទៀត ។ សឹងតែរាល់ថ្ងៃញាតិ មិត្តជិតខាងយកនំចំណី ថ្នាំជក់ ដូចខ្ចី ស្លឹកសង្កែមក អោយយើងហើយនៅពេលល្ងាច ១ បងប្អូនទាំងនោះ៖ តែងនាំគ្នាមកសួរសុខទុក្ខ ជាមួយយើងបង្កើតជាចំណងមេត្រីភាព




និងការយល់គ្នាទៅវិញទៅមករឹតតែជិតស្និទ្ធថែមទៀត ។


មានពេលខ្លះ៖ យើងនឹករលឹកមកកូនប្រពន្ធ គ្រួសារញាតិមិត្តយ៉ាង លន្លង់ លខ្លោច ជាហេតុធ្វើអោយយើងរឹតតែឈឺចាប់ពើតខ្លាំងឡើងទៀត និង សង្គ្រាមនេះ សង្គ្រាម ដែលធ្វើអោយយើងបែកបាក់គ្នា សង្គ្រាមដែល សាប ព្រួសនូវទុក្ខវេទនា សព្វយ៉ាងដល់របជារាស្ត្រស្លូតត្រង់ ។ ពេលជួបប្រទះយៀកកុងតាមផ្លូវម្តងៗ យើងសឹង តែលោតទៅច្របាច់ក កាប់ចិញ្ច្រាំ អោយអស់ចិត្ត !!


ការស្នាក់អាស្រ័យនៅក្នុងភូមិវាលល្អៀងជាយូរថ្ងៃ កាន់តែធ្វើអោយយើង អផ្សុកតប់ប្រមល់ខ្លាំងឡើងៗ ។


នៅថ្ងៃទី ៦ ឧសភា មិត្ត ចាន់(ឈ្មោះបដិវត្តន៍) បាននាំមិត្ត នងសួន ហៅចំរើនជ័យ ទៅសាកសួរសុខទុក្ខយើងដោយមានយុទ្ធជនខ្មែរក្រហមចំនួន ៥ នាក់ អមការពារសន្តិសុខផង ។ នង-សូន ជាស្នងការនយោ បាយតំបន់ ២៥ ( ស្រុកស្អាង កោះធំ) ឬគេហៅថា « លេខាតំបន់ ២៥ » (លេខាធិការបក្សនៅក្នុងតំបន់) ។


នៅក្នុងការសន្ទនាជាមួយ នង សួន ខ្ញុំឆ្លៀតឱកាសសរសើរនូវ វិរភាពនឹង ស្មារតីរឹងប៉ឹងរបស់ និង សួន ក្នុងការធ្វើបដិវត្តន៍ នូវសេចក្តីក្លាហាន របស់នង សួន នា សមាជពិសេសនៅវាលមេរុដែលនាំអោយ នង សួនជាប់គុករហូតមកដល់ឆ្នាំ ១៩៧០ ។ នៅល្ងាចថ្ងៃដដែល បងប្អូននៅក្នុងភូមិបានរៀបចំម្ហូបចំណីជប់លៀង « សមមិត្ត » នង សួនព្រមទាំងយើងទាំងអស់គ្នា មិត្ត ចាន់ ប្រធានមន្ទីរដឹកនាំបានប្រាប់យើងថា « ប្រហែល ៤ ៥ ថ្ងៃទៀត មិត្តនឹងបានចេញដំណើរទៅ « អង្គការលើ » ។ ខ្ញុំបាន វាយទូរលេខទៅជំរាប អង្គការលើពីរឿងមិត្តរួចហើយ ។


ខ្ញុំភ្ញាក់ព្រើតកាលបើឮមិត្តចាន់ប្រាប់ថា « មានវាយទូរលេខ» ព្រោះខ្ញុំមិន បានចាប់ភ្លឹកថា អង្គការខ្មែរក្រហមគេយកចិត្តទុកដាក់និងខ្ញុំដល់ថ្នាក់នេះ ។


នៅថ្ងៃបន្តបន្ទាប់មកទៀត យើងចាប់ផ្តើមជួបយៀកកុង យៀក ណាមខាង ជើងឆ្លងកាត់ភូមិជាញឹកញាប់ មានដឹកអង្ករ បន្លែ មាន់ ទា និងដឹកគ្រាប់កាំភ្លើងត្បាល់ តាមកង់ ។ ជួនកាលមានឃើញពួកវាសែងអ្នករបួសឆ្លងកាត់ភូមិ ។ អ្នកស្រុក ផ្តល់ពត៌មានមកយើងថា ទ័ពធំរបស់ពួកវាមិនដែលដើរកាត់ភូមិទេ មានតែក្រុម សេដ្ឋកិច្ចទេ ជាអ្នកដើរចេញចូលរកទិញស្បៀងតាមភូមិ ។


ពេលឃើញជនបរទេសសត្រូវឈ្លានពាន យើងក៏នឹកឃើញដល់វាសនា ស្រុក ទេស ដល់ឯករាជ្យសរបស់ប្រជាជាតិ ដល់វិនាសកម្មរបស់ប្រជារាស្ត្រចំនួន ៣ ឆ្នាំកន្លង មកហើយ ។ល។


ចុះខ្មែរក្រហម ? នេះហើយជាចំណោម !


ថ្ងៃទី ៧ និង ៨ ឧសភា មិត្តមាន់ បានជូនដំណើរ នង សួន ឡើងទៅ លើ (អង្គការលើ ) ។ ថ្ងៃ ៨ និង ៩ ខុសភា ភ្លៀងបង្ហូរខ្លាំងលាយនិងខ្យល់ ព្យុះធំ ទឹកដក់ សសាចពាសពេញស្រែ ។ អារម្មណ៍រសប់យើងវិលវល់នឹកដល់ការសប្បាយ និង សេចក្តី សុខសាន្តនៅក្រោមដំបូលគ្រួសារដ៏កក់ក្តៅ ដែលយើងធ្លាប់ជួបប្រទះពីដើម រៀងមក ។ ចំពោះយើង សេចក្តីសុខ លាយនិង ការភ្លើតភ្លើនរបស់យើងក្នុងមួយរយៈ៖ពេល ហាក់ដូចជាអំពើក្បត់មួយ ចំពោះប្រជាកសិករ ដែលកំពុងរងទុក្ខវេទនាដោយសារ សង្គ្រាម ។ យើងគួរតែហ៊ានធ្វើអ្វីមួយ ជាវិភាគទានក្នុងការបំបាត់សង្គ្រាមនេះ ។


សេចក្តីសំរេចចិត្តរបស់យើងក្នុងចូលទៅក្នុងជួរ « បក្ស » អាចអោយមិត្តភក្តិ


របស់យើងបកស្រាយច្រើនបែបច្រើនយ៉ាងណាស់មកលើរូប យើង ។ ឬមួយគេចាត់ទុកយើងជាអ្នកផ្សងព្រេងនិមយ ជាពួកឆ្កួតលីលា ជាក្រុមប្រលោម លោកនិយម (Les romantistes) ព្រោះថាខ្លួនឯងអាច «ទួលផែនដី» ឬទេ? ឬមួយគេអាចចាត់ទុកយើងថា ជាពូកសីហនុនិយម ? ឬមួយគេចោទយើងថា ជាកុម្មុយនិស្ត ?


ចំពោះយើង ១ សុខចិត្តនៅស្ងៀមជាជាងស្រដី ។


នៅថ្ងៃទី ៩ ឧសភា យន្តហោះ តេ ២៨ ពីរគ្រឿង មកទំលាក់គ្រាប់បែកនៅ ខាងជើងវត្ត កាត់ភ្លុក ។


ថ្ងៃ ១០ ខុសភា... ការអផ្សុកនិងរវើរវាយញាំញីយើងកាន់តែខ្លាំង ឡើងៗ ។ យើងគ្មានសៀវភៅមើលកំសាន្ត គ្មានកាសែត ។ យើងដាច់ការទាក់ទងពីខាងក្រៅ ពីភ្នំពេញ ។ មួយថ្ងៃៗយើងស្តាប់ដំណឹងតែតាមវិទ្យុ ភ្នំពេញ ប៉េកាំង វ៉ាស៊ីនតោន ។


ដំណឹងថាក្រុងភ្នំពេញ ទទួលការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់ និង គ្រាប់រុំកេត ១២២ ម.ម ចំនួន១៥៥ គ្រាប់នៅដើមខែខុសភា ធ្វើអោយយើងរន្ធត់ ញាប់ញ័រជាខ្លាំង ។


នៅល្ងាចថ្ងៃ ទី ១០ ឧសភា មិត្ត មាំង ភូឈួយមិត្តចាន់បានយកសំបុត្រ មួយមកបង្ហាញយើង ។ ក្នុងលិខិតនោះស្នងការនយោបាយតំបន់ ៣៣ មិត្ត សាំង រិន អតីតសាស្ត្រាចារ្យមធ្យមសិក្សា បាន ស្មើ អោយមិត្ត មាំង នាំយើងទៅជួប និងគេនៅវេទិកាកិត្តិយស នៅវេលាម៉ោង ៦ ល្ងាច ។ នៅល្ងាចថ្ងៃ ១០ ឧសភានេះ៖ គណៈរណសិរ្សតំបន់ ៣៣ បានចាត់ចែងរៀបចំ មី ទិញ មួយយ៉ាងធំ នៅក្បែរវត្ត


留言

這個網誌中的熱門文章

北越故事:童年、從軍、戰場、戰後、晚年【平民眼中的戰爭:從香蕉湯到尿袋人生】

投稿:戰爭不是劇本:從香蕉湯到尿袋人生